Sport

Ancelotti ឆ្លើយតបនឹងចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញរបស់ Vincius ដោយសារការរើសអើង

Ancelotti ឆ្លើយតបនឹងចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញរបស់ Vincius ដោយសារការរើសអើង

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានឆ្លើយតបនឹងចចាមអារ៉ាម ជុំវិញដំណឹងនៃការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Vinicius Jr. នារដូវក្ដៅខាងមុខ។ កីឡាករប្រេស៊ីលរូបនេះ ទទួលរងនូវការរើសអើ.ងជាច្រើនលើកច្រើនសារ ក្នុងរយៈពេល២រដូវកាលចុងក្រោយ ពីការស្រែកពីអ្នកគាំទ្រនៅកីឡដ្ឋាន និងនៅលើបណ្ដាញសង្គម។ អ្នកចាត់ការ Ancelotti ត្រូវបានអ្នកសារព័ត៌មានសួរអំពីស្ថានភាពរបស់ Vinicius ដែលបានសម្រក់ទឹកភ្នែកក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតចាប់ផ្តើមរវាងប្រេស៊ីល និងអេស្ប៉ាញ ដែលនាំឱ្យមានលេចឮនៃដំណឹងចាកចេញរបស់ កីឡាករប្រេស៊ីលរូបនេះ។ លោក Ancelotti បាននិយាយថា៖​ “សម្រាប់ Vinicius វាប្រាកដណាស់ថា ការប្រឆាំងនឹងការរើសអើ.ង ជាបញ្ហាដ៏សំខាន់។ គេបានយកចិត្តទុកដាក់ខ្លាំង ហើយនោះជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែធ្វើ យ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ”។ “ខ្ញុំមិនបារម្ភអំពីដំណឹងនៃការចាកចេញរបស់ Vinicius​ ទេ។ រឿងដែលខ្ញុំបារម្ភនោះគឺ គេមិនអាចបានលេងនាថ្ងៃស្អែក។ នោះជារឿងដែលធ្វើឱ្យខ្ញុំបារម្ភ”។ Vinicius មិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតទល់នឹង Athletic Bilbao នោះទេ​ ដោយសារគេរងពិន័យមួយប្រកួត ក្រោយទទួលបានកាតលឿងនៅ La Liga ៥ដង៕

កីឡាករសំខាន់ពីររូបរបស់ Man Utd ជួបរបួស ក្នុងប្រកួតស្មើគ្នា ជាមួយ Brentford

កីឡាករសំខាន់ពីររូបរបស់ Man Utd ជួបរបួស ក្នុងប្រកួតស្មើគ្នា ជាមួយ Brentford

Manchester United ត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញចំពោះកាយសម្បទារបស់កីឡាករ នៅពេលដែល Raphael Varane និង Victor Lindelof ត្រូវបានប្ដូរចេញដោយសារបញ្ហារបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ទល់ Brentford។ Varane ចាកចេញពីទីលាន ក្នុងអាការៈរបួសកជើង នៅដើមតង់ទី២ មុនពេលដែល Lindelof ត្រូវបានប្ដូរចូលជំនួសដោយ Lisandro Martinez ដោយសារបញ្ហារបួសផ្សេងមួយទៀត។ ដំណឹងនេះ ក្លាយជាក្ដីកង្វល់សម្រាប់ Man United ស្របពេលដែល Luke Shaw ក៏អវត្តមានផងដែរ ប៉ុន្ដែ Varane បានប្រាប់អ្នកសារព័ត៌មានថា របួសរបស់គេ ពុំធ្ងន់ធ្ងរពេកនោះទេ។ ក្រៅពីកើតក្ដីបារម្ភចំពោះសមាជិកទាំងពីររូបនេះ Man Utd បានជួបការខកចិត្តដែរ ដោយសារមិនអាចយកបាន៣ពិន្ទុពីការប្រកួតទល់ Brentford។ ក្រុមបិសាចក្រហម រំពឹងថា អាចនឹងទទួលជ័យជម្នះក្នុងការប្រកួតនោះ ក្រោយ Mason Mount រកគ្រាប់បាល់នៅម៉ោងបន្ថែមនៃវគ្គទី២ ប៉ុន្ដែ Kirstoffer Ajer បានតាមស្មើមួយគ្រាប់វិញឱ្យ Brentford ក្នុងពេលដែលការប្រកួតកាន់តែកៀកបញ្ចប់៕

គ្រូធំ Enrique ថា Mbappe នៅអាចប្ដូរចិត្តបាន បើចង់បន្ដនៅ PSG

គ្រូធំ Enrique ថា Mbappe នៅអាចប្ដូរចិត្តបាន បើចង់បន្ដនៅ PSG

តារាឆ្នើម Kylian Mbappe នៅតែមានឱកាសក្នុងការផ្លាស់ប្ដូរការសម្រេចចិត្តរបស់គេ ដែលចង់ចាកចេញពី Paris Saint-Germain ក្រោយចប់រដូវកាលនេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកចាត់ការ Luis Enrique កាលពីថ្ងៃសៅរ៍។ បន្ទាប់ពីមានការលើកឡើងអំពីអនាគតរបស់គេ Mbappe បានប្រាប់ PSG កាលពីខែកុម្ភៈថា គេអាចនឹងចាកចេញពីទឹកដី Parc des Princes នាដំណាច់រដូវកាលនេះ ពេលកិច្ចសន្យារបស់គេអស់សុពលភាពនារដូវក្ដៅនេះ ហើយក្លឹប Real Madrid ជាបេក្ខភាពជួរមុខក្នុងការចុះហត្ថលេខាម្ចាស់ជើងឯក World Cup 2018 រូបនេះ។ ទោះយ៉ាងណាក្ដី អ្នកចាត់ការ PSG លោក Enrique បានមានការបើកចំហរ ហើយនិយាយថា Mbappe នៅតែមានឱកាសក្នុងការផ្លាស់ប្ដូរការសម្រេចចិត្ត ដែលចង់ចាកចេញពីក្លឹប។ លោកបាននិយាយថា៖ “ខ្ញុំនៅតែសង្ឃឹមថា Kylian នឹងផ្លាស់ប្ដូរចិត្ត។ គេមិនបាននិយាយអ្វីទេ។ គេនៅតែអាចផ្លាស់ប្ដូរការគិតរបស់គេ។ សាកស្រមៃមើលថា យើងនឹងឈ្នះពាន៤ក្នុងរដូវកាលនេះ ហើយ Kylian ធ្វើការសម្រេចចិត្ត នៅនាទីចុងក្រោយ ហើយសម្រេចចិត្តថា កន្លែងរបស់គេគឺនៅ…

កីឡាករ Newcastle រូបនេះត្រូវ FA ដាក់ទណ្ឌកម្ម ៨ខែបន្ថែមទៀតបន្ទាប់ពីជាប់ ១០ខែពីមុនមក

កីឡាករ Newcastle រូបនេះត្រូវ FA ដាក់ទណ្ឌកម្ម ៨ខែបន្ថែមទៀតបន្ទាប់ពីជាប់ ១០ខែពីមុនមក

ខ្សែបម្រើ Sandro Tonali របស់ក្លិបសារិកាព្រៃ Newcastle ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោតប្រកាន់ពីបទប្រព្រឹត្តខុសលើការភ្នាល់ល្បែងបាល់ទាត់ដោយខុសច្បាប់បន្ទាប់ពីកីឡាករវ័យ ២៣ ឆ្នាំរូបនេះកំពុងនៅអវុត្តន៏បម្រាមរយៈពេល ១០ខែដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែតុលា ឆ្នាំមុនក្រោយបំពានច្បាប់លើការភ្នាល់មួយនេះនៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសកំណើត។Tonali បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដាក្នុងតម្លៃ ៥៥ លានផោន។ ជាថ្មីម្តងទៀតសហព័ន្ធបាល៉ទាត់អង់គ្លេស FA បានចោទប្រកាន់ Tonali បានបំពានច្បាប់របស់ខ្លួនដោយដាក់ភ្នាល់ចំនួន៥០ដង នៅលើការប្រកួតដែលបានធ្ងើឡើងចន្លោះថ្ងៃ ១២ ខែសីហា និងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣។ គួររំលឹកថាTonali ត្រូវបានហាមឃាត់ដោយ FIGC សម្រាប់ការភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុមរបស់គាត់ Brescia និង Milan ហើយក្រោយមក Fifa បានផ្តល់ការស្នើសុំរបស់សហព័ន្ធអ៊ីតាលី ឱ្យបន្តការហាមឃាត់ទូទាំងពិភពលោក។ ការហាមឃាត់បច្ចុប្បន្នរបស់គាត់មានន័យថា Tonali មិនមានសិទ្ធិចូលលេងម្តងទៀតរហូតដល់ខែសីហា ហើយនឹងមិនមានវត្តមាននៅ Euro ២០២៤ ទេ។កីឡាករអន្តរជាតិអ៊ីតាលីដែលត្រូវបានពិន័យជាប្រាក់​ចំនួន ២០,000 អឺរ៉ូ (ស្មើនិង១៧៣៨០ផោន)…

Liverpool បង្វែរគោលដៅមកចែចូវគ្រូបង្វឹកឆ្នើមរូបនេះវិញ បន្ទាប់ពីបរាជ័យលើ Alonso

Liverpool បង្វែរគោលដៅមកចែចូវគ្រូបង្វឹកឆ្នើមរូបនេះវិញ បន្ទាប់ពីបរាជ័យលើ Alonso

Liverpool បានកំនត់គោលដៅអាទិភាពក្នុងការចុះហត្ថលេខានាំយកគ្រូបង្វឹក Ruben Amorim របស់ក្រុម Sporting Lisbon ដើម្បីយកមកជំនួសតំណែងអ្នកាត់ការ Jurgen Klopp នៅចុងបញ្ចប់នៃរដូវកាលនេះ។គួររំលឹកថាហង្សក្រហមកន្លងមកថ្មីៗនេះបានដាក់គោលដៅធំបភុតលើគ្រូបង្វឹករបស់ Bayer Leverkusen ដែលជាអតីតខ្សែបម្រើក្លឹប Xabi Alonso ជាជម្រើសទី ១ ដើម្បីជំនួសតំណែងលោក Klopp ដែលបានប្រកាសកាលពីខែមករាថាគាត់នឹងចាកចេញពីតំណែងរបស់គាត់នៅរដូវក្តៅ។ ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអេស្បាញ Alonso កំពុងដឹកនាំក្លឹបអាឡឺម៉ង់ ឡើងមកកំពូលតារាងក្របខណ្ឌ Bundesliga ក៏ដូចជាការប្រកួត Europa League វគ្គ 1/4 ផ្តាច់ព្រ័ត្រ និង DFB-Pokal វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេល Alonso សម្រេចបន្ដដឹកនាំ Leverkusen ក្រុមហង្សក្រហម Liverpool ក៏បានបង្វែរគោលដៅមកលោក Amorim របស់ Sporting វិញ។ សម្រាប់លោក Amorim បច្ចុប្បន្នមានកុងត្រាដឹកនាំ Liverpool រហូតដល់រដូវក្តៅឆ្នាំ ២០២៦ បន្ទាប់ពីចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំក្នុងខែវិច្ឆិកា…

ខ្សែបម្រើឆ្នើម Kimmich ត្រូវបានបីសាចក្រហម Man Utd ចង់ចែចូវយកមកជំនួស Casermiro

ខ្សែបម្រើឆ្នើម Kimmich ត្រូវបានបីសាចក្រហម Man Utd ចង់ចែចូវយកមកជំនួស Casermiro

Man United ​កំពុង​ប្រជែង​ការ​ចុះ​ហត្ថលេខា​ខ្សែ​បម្រើ​ក្លឹប Bayern Munich កីឡាករ Joshua Kimmich ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះដើម្បីមកជំនួសខ្សែបម្រើ-ការពារជើងចាស់ Casemiro ស្របពេលអនាគតរបស់កីឡាករអាឡឺម៉ង់បច្ចុប្បន្ន នៅទឹកដី Allianz Arena នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២៥។ ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងត្រូវបានមើលឃើញថាចង់ចាកចេញពីទឹកដី Allianz Arena ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេងក្រៅពីទឹកដីអាឡឺម៉ង់។ក្លឹប Manchester City, Liverpool និង Arsenal សុទ្ធសឹងបានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណៈដែល Barcelona និង Real Madrid ក៏ត្រូវបានគេគិតថាចាប់អារម្មណ៍កីឡាករ RB Leipzig រូបនេះ ផងដែរ។ទោះយ៉ាងណប្រភពពី ​​Sport Man United ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាលកំណត់អត្តសញ្ញាណ Kimmich ជាបេក្ខភាពដ៏ល្អដើម្បីជំនួសតំណែង Casemiro ដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។ សម្រាប់ខ្សែបម្រើ-ការពារប្រេស៊ីល Casemiro បានផ្លាស់ប្តូរទៅកាន់ Old Trafford…

Todd Boehly នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​ប្រធាន​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​

Todd Boehly នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​ប្រធាន​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​

លោក​ Todd Boehly នឹង​ត្រូវ​បាន​ចាកចេញ​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​ ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។ ជាក់​ស្ដែង​ក្លឹប​ Chelsea ត្រូវ​បាន​កាន់​កាប់​ដោយ​ម្ចាស់​ភាគ​ហ៊ុន​ធំៗ​ពីរ​គឺ​ Todd Boehly Group និង​ Clearlake Capital។ រវាង​ម្ចាស់​ភាគហ៊ុន​ទាំង​ពីរ​នេះ​ Clearlake Capital ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​បំផុត​ចង់​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​ក្លឹប​នេះ​។ដូច្នេះ​រាល់​៥ឆ្នាំ​ម្ដង​ម្ចាស់​ភាគ​ហ៊ុន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​រើស​ប្រធាន​ក្លឹប​ថ្មី​ ដោយ​តាម​ប្រភព​ខាង​លើ​ម្ចាស់​ភាគ​ហ៊ុន​ភាគ​ច្រើន​សម្រេច​ចិត្ត​នឹង​ដក​លោក​ Boehly ចេញ​ពី​តំណែង​ព្រោះ​តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក​​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​រិះគន់​ មិន​ពេញ​ចិត្ត​នឹង​ទិសដៅ​ក្នុង​ការ​ដឹកនាំ​។យ៉ាង​ណា​ លោក​ Boehly អាច​នឹង​មាន​ឱកាស​ត្រលប់​មក​ជា​ប្រធាន​ក្លឹប​ Chelsea វិញ​ប្រសិន​បើ​ជា​លោក​នៅ​តែ​បន្ត​ធ្វើ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៅ​តោខៀវ​នេះ​។ Chelsea នៅ​ខណៈ​នេះ​កំពុង​នៅ​លេខ​ទី​១១ ក្នុង​តារាង​ប្រកួត​ Premier League ដោយ​មាន​៣៩ពិន្ទុ​ ខណៈ​ Arsenal ជា​ក្លឹប​ឈាន​មុខ​មាន​ ៦៤ពិន្ទុ​៕

Mac Allister និយាយបែបនេះក្រោយពី Messi អវត្តមានសម្រាប់ក្រុមជម្រើសជាតិ

Mac Allister និយាយបែបនេះក្រោយពី Messi អវត្តមានសម្រាប់ក្រុមជម្រើសជាតិ

កីឡាករ Alexis Mac Allister បញ្ជាក់ថាក្រុមជម្រើសជាតិអាហ្សង់ទីន ព្យាយាមពង្រឹងការលេងឱ្យកាន់តែខ្លាំងជាងមុន ស្របពេលដែលក្រុមទាំងមូលលេងដោយអវត្តមានកីឡាករ Lionel Messi ហើយគេបានបញ្ជាក់បន្ថែមទៀតថាគូប្រកួតហាក់បីដូចជាពុំសូវខ្លាចក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពុំមានវត្តមានកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ។ គួរបញ្ជាក់ផងដែរថា កីឡាករ Lionel Messi បានរងរបួសក្នុងអំឡុងពេលលេងឱ្យក្រុម Inter Miami កាលពីដើមខែមីនានេះ។ ចាប់តាំងពីពេលនោះ កីឡាករ Lionel Messi បានអវត្តមានការប្រកួតមួយចំនួនសម្រាប់ក្រុម Inter Miami និងសម្រេចមិនចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីលេងការប្រកួតមិត្តភាពឡើយ។ កីឡាករ Alexis Mac Allister បានប្រាប់សារព័ត៌មាន ESPN ថា៖ ពួកយើងតែងតែផ្តោតលើការលេងរបស់ក្រុមទាំងមូល។ ពួកយើងដឹងថាពេលដែលអវត្តមាន Leo ពួកយើងត្រូវតែលេងឱ្យខ្លាំងជាងមុន ព្រោះថាពេលគ្មានវត្តមាន Leo ហើយស្ថានការណ៍កាន់តែអាក្រក់នោះ នឹងគ្មានអ្នកជួយសង្គ្រោះយើងឡើយ។ ពួកយើងដឹងថា ពេលដែលមានវត្តមាន Leo គូប្រកួតរាងខ្លាចពួកយើង។ ពួកយើងក៏មានកីឡាករល្អៗ ដែលលេងនៅក្រុមធំៗជាច្រើននៅអឺរ៉ុប ដូច្នេះហើយពេលដែលគូប្រកួតប៉ះជាមួយពួកយើង ពួកគេនឹងដឹងថាការប្រកួតនេះគឺមិនស្រួលនោះឡើយ។ យើងចង់លេងឱ្យបានល្អ ដើម្បីឱ្យគូប្រកួតពិបាកលេងទល់នឹងពួកយើង។…

Kevin De Bruyne អាចនឹងប្តូរក្លិបថ្មី បន្ទាប់ពីសម្រេចរឿងនេះហើយ

Kevin De Bruyne អាចនឹងប្តូរក្លិបថ្មី បន្ទាប់ពីសម្រេចរឿងនេះហើយ

កីឡាករ Kevin De Bruyne ចូលរួមជាមួយក្រុម Manchester City ចាប់តាំងពីឆ្នាំ២០១៥ ដោយកីឡាកររូបនេះធ្លាប់បាននិយាយម្តងហើយថា រូបគេចង់លេងឱ្យក្រុម Manchester City ឱ្យបានគ្រប់ ១០ ឆ្នាំ ស្របពេលដែលកុងត្រារបស់គេនឹងត្រូវផុតនាឆ្នាំ២០២៥។ ក្លិបបាល់ទាត់នៅតំបន់មជ្ឈឹមបូព៌ាជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ស្របពេលដែលក្រុម Man City អាចលក់រូបគេចេញក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ស្របពេលដែលមានវត្តមានកីឡាករ Cristiano Ronaldo និងកីឡាករ Karim Benzema កំពុងលេងនៅប្រទេសអារ៉ាប៊ីសាអូឌីតនោះ អតីតមិត្តរួមក្រុមរបស់ De Bruyne គឺកីឡាករ Riyad Mahrez និងកីឡាករ Aymeric Laporte ក៏កំពុងលេងនៅទីនោះដូចគ្នា។ ការចចារលើការទិញកីឡាករ Kevin De Bruyne អាចនឹងទៅរួច ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា ក្រុម Man City ព្រមចចារលុះត្រាតែកីឡាករ Kevin De Bruyne…

Neymar កំពុងតែឱ្យតម្រុយដល់ការត្រឡប់មកលើទីលានបាល់ទាត់វិញរបស់គេ

Neymar កំពុងតែឱ្យតម្រុយដល់ការត្រឡប់មកលើទីលានបាល់ទាត់វិញរបស់គេ

កីឡាករ Neymar បានរងរបួស ACL ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ ស្របពេលដែលកំពុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយកីឡាករត្រូវព្យាបាលដោយការវះកាត់ក្នុងរយៈពេល ១ ខែបន្ទាប់។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ចំណាយពេលដ៏យូរក្នុងការព្យាបាល ប៉ុន្តែរូបគេអាចនឹងវិលត្រឡប់មកវិញឆាប់ៗនេះបន្ទាប់ពីបានបង្ហោះរូបក្នុងបណ្ដាញសង្គម Instagram នាពេលថ្មីៗនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ដែលបង្ហាញពីការហ្វឹកហាត់កាយសម្បទាឡើងវិញ ក្នុងអំឡុងពេលព្យាបាលរបួសឱ្យជាសះស្បើយ ១០០ ភាគរយ។ លើសពីនេះទៅទៀត ការហ្វឹកហាត់របស់កីឡាករ Neymar នេះក៏ចង់ផ្ញើសារជូនទៅកាន់អ្នកគាំទ្រក្រុមដទៃទៀត ដែលបានរិះគន់ថាកីឡាកររូបនេះកំពុងតែឡើងគីឡូ បន្ទាប់ពីរូបគេបានបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់កាលពីខែមុនជាមួយរូបរាងឡើងគីឡូខុសពីធម្មតា។ គួរបញ្ជាក់ផងដែរថា កីឡាករ Neymar លេងបានត្រឹម ៥ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Al-Hilal មុនពេលដែលរូបគេរងរបួស ACL។ យ៉ាងណាមិញ ក្រុម Al-Hilal នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ បើទោះបីជាអវត្តមានកីឡាកររូបនេះក៏ដោយ និងបន្តរក្សាកំណត់ត្រាឈ្នះ ២៨ ប្រកួតជាប់គ្នាក្នុងគ្រប់កម្មវិធីទាំងអស់ ថែមទាំងកំពុងឈរនៅលេខរៀងទី១ នៃលីគកំពូល នាំមុខក្រុមលេខ ២ រហូតដល់ទៅ ១២ ពិន្ទុ៕