Sport

អតីតគ្រូយុវជនរបស់ Barca ថាគ្មាននរណាដឹកនាំ Barca ល្អជាង Xavi ទេ លើកលែងតែគ្រូបង្វឹក 2រូបនេះ

អតីតគ្រូយុវជនរបស់ Barca ថាគ្មាននរណាដឹកនាំ Barca ល្អជាង Xavi ទេ លើកលែងតែគ្រូបង្វឹក 2រូបនេះ

លោក Oscar Garcia ដែលជាអ្នកចាត់ការក្លឹប OH Leuven បាននិយាយលើកសរសើរអ្នកចាត់ការបច្ចុប្បន្នរបស់ Barcelona លោក Xavi Hernandez ចំពោះការដឹកនាំរបស់លោក។ លោក Xavi ទទួលបានការគាំទ្រ និងការរិះគន់ចំពោះការងាររបស់លោកនៅ Barcelona ហើយលោក Garcia ដែលជាអតីតគ្រូយុវជនក្រុមអ្នកមានបុណ្យ បង្ហាញការគាំទ្រសម្រាប់បុរសជនជាតិអេស្ប៉ាញរូបនេះ។ ថ្លែងប្រាប់ Mundo Deportivo លោក Garcia បាននិយាយថា៖ “ក្រៅពីលោក Guardiola និងលោក Luis Enrique ខ្ញុំមិនឃើញគ្រូបង្វឹក Barcelona រូបណាប្រសើរជាងគាត់នោះទេ។ គាត់បានធ្វើរឿងដ៏អស្ចារ្យសម្រាប់ក្លឹប”។ “គាត់ជាគ្រូបង្វឹកម្នាក់ដែលប្រជែងជើងឯក La Liga យ៉ាងស្វិតស្វាញ មិនគួរចាកចេញពីក្លឹបដោយភាពអវិជ្ជមាននោះទេ។ វាពិតជាផ្ទុយគ្នាស្រលះ។ គាត់នៅតែអាចមានឱកាសសម្រេចបានពានពីរដ៏សំខាន់”។ អតីតគ្រូបង្គោល Celta Vigo រូបនេះ យល់ឃើញថា ការសម្រេចចិត្តរបស់លោក Xavi ដែលប្រកាសចាកចេញពីក្លឹប គឺជារឿងផ្ទាល់ខ្លួន និងគួរតែត្រូវបានគោរព៕

Pires បានប្រាប់ឱ្យ Mbappe បដិសេធជាមួយ Real Madrid ហើយផ្លាស់ទៅក្លឹបមួយនេះនៅអង់គ្លេស

Pires បានប្រាប់ឱ្យ Mbappe បដិសេធជាមួយ Real Madrid ហើយផ្លាស់ទៅក្លឹបមួយនេះនៅអង់គ្លេស

អនាគតរបស់ Kylian Mbappe ស្ថិតនៅក្នុងការតាមដានពីមជ្ឈដ្ឋានជុំវិញបាល់ទាត់ ខណៈ Real Madrid ត្រូវបានរំពឹងថា ជាគោលដៅធំបំផុតមួយ ដែលខ្សែប្រយុទ្ធបារាំងអាចនឹងចូលរួម។ ទោះយ៉ាងណាក្ដី អតីតខ្សែប្រយុទ្ធក្លឹប Arsenal លោក Robert Pires បានទទូចឱ្យតារាឆ្នើមរបស់ PSG រូបនេះ ច្រានចោលសំណើរបស់ Real Madrid ហើយទៅចូលរួមក្លឹបនៅអង់គ្លេស។ អតីតម្ចាស់ពាន World Cup 1998 បាននិយាយថា៖ “ខ្ញុំសុំទោស Kylian, អ្នកមិនមែនជាមនុស្សដំបូង ដែលបានបដិសេធ Real Madrid នោះទេ។ ខ្ញុំមិនដឹងថា អ្នកសម្រេចចិត្តបែបណាឡើយ ប៉ុន្ដែខ្ញុំបានបដិសេធ Madrid ព្រោះខ្ញុំមានជម្រើសពីរផ្សេងទៀត។”។ “ប្រាកដណាស់ ប្រសិនបើខ្ញុំមិនមានសំណើពី Arsenal និង Juventus ទេនោះ ខ្ញុំអាចនឹងទៅ Real Madrid។ ខ្ញុំចង់ឃើញគេលេងនៅ Liverpool។ ខ្ញុំគិតថា គេមានលទ្ធភាពក្នុងការបដិសេធ Real Madrid”៕

Phil Foden ស៊ុតបញ្ចូលទី ៣ គ្រាប់យ៉ាងអស្ចារ្យ ខណៈ Man City បន្តដាក់សម្ពាធឲ្យ Arsenal (មានវីដេអូ)

Phil Foden ស៊ុតបញ្ចូលទី ៣ គ្រាប់យ៉ាងអស្ចារ្យ ខណៈ Man City បន្តដាក់សម្ពាធឲ្យ Arsenal (មានវីដេអូ)

ក្នុងជំនួបយប់មិញនេះ ខ្សែបម្រើសញ្ជាតិអង់គ្លេស Phil Foden បានស៊ុតបញ្ចូលទីបានបីគ្រាប់យ៉ាងអស្ចារ្យ ជួយឲ្យក្លឹបមេឃខៀវ Manchester City ផ្តួលបំបាក់ក្រុមភ្ញៀវ Aston Villa នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល ៤ទល់នឹង១ ដណ្តើមបាន ៣ពិន្ទុ បន្ថែមនៅ Premier League។ ស្របពេលជាមួយគ្នានេះ Man City កំពុងបន្តដាក់សម្ពាធទៅក្រុមកាំភ្លើងធំ Arsenal និង ក្រុមហង្សក្រហម Liverpool ដោយ Man City មាន ៦ពិន្ទុ ស្មើគ្នាជាមួយ Liverpool និងតាមពីក្រោយ Arsenal តែ ១ពិន្ទុ ប៉ុណ្ណោះ៕ សូមទស្សនាវីដេអូខាងក្រោម៖

Brighton ប្រកាសពីប្រាក់ចំណេញខ្ពស់បំផុត សម្រាប់រដូវកាលដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

Brighton ប្រកាសពីប្រាក់ចំណេញខ្ពស់បំផុត សម្រាប់រដូវកាលដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ក្លិប Brighton បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតចំនួន ១២២,៨ លានផោនក្នុងរដូវកាល ២០២២-២៣ ដែលជារដូវកាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Premier League នេះ។ Albion បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន បានឈានដល់លេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup និងទទួលបានទឹកប្រាក់ដ៏ច្រើនពីការលក់កីឡាករសំខាន់ៗមួយចំនួន។ ប្រាក់ចំណេញមួយផ្នែក ត្រូវបានក្លិបប្រើប្រាស់សម្រាប់សងទៅលោក Tony Bloom ដែលជាម្ចាស់ក្លិប សម្រាប់ប្រាក់កម្ចីដែលលោកផ្ដល់ជូន ៤០៦,៥ លានផោន។ ប្រាក់កម្ចីដែលទទួលបានកាលពីឆ្នាំ២០០៧ នឹងកាត់បន្ថយមកសល់ត្រឹម ៣៧៣,៣ លានផោន។ ការប្រកាសរបស់ Brighton បានធ្វើឡើងស្របពេលដែលក្លិបមួយចំនួនបានប្រកាសពីការខាតបង់យ៉ាងច្រើន រួមមាន Aston Villa (១២០លានផោន), Chelsea (៩០លានផោន), Everton (៨៩លានផោន), Leicester (៩០លានផោន), Newcastle United (៧៣លានផោន), Nottingham Forest (៥២លានផោន) និង Wolves (៦៧លានផោន)។ គួររំឭកថា…

ខ្សែប្រយុទ្ធ Neymar អាចវិលត្រឡប់ទៅក្លិប Santos វិញនាពេលខាងមុខ

ខ្សែប្រយុទ្ធ Neymar អាចវិលត្រឡប់ទៅក្លិប Santos វិញនាពេលខាងមុខ

សារព័ត៌មាននៅប្រេស៊ីល UOL បានធ្វើការចុះផ្សាយថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រៀមនឹងត្រលប់ទៅក្លិបដើមរបស់ខ្លួនគឺ ក្លិប Santos នៅឆ្នាំ២០២៥ ខាងមុខនេះ។ នៅក្នុងពេលនេះដែរ Neymar កំពុងតែលេងឱ្យក្លិបនៅលីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត Al Hilal ដោយកុងត្រារបស់ខ្លួននឹងចប់នៅឆ្នាំក្រោយ។ បច្ចុប្បន្ន កីឡាករ វ័៣២ឆ្នាំ មិនទាន់អាចចូលលេងបាននោះទេ សម្រាប់ក្លិប ដោយសាររូបគេបានរងរបួសជង្គង់ពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល។ យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ នៅពេលថ្មីៗនេះ Neymar បែរជាទៅទស្សនាប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Campeonato Paulista នៅប្រេស៊ីល រវាងក្លិប Santos និងក្លិប Palmeiras។ Santos ឈ្នះ Palmeiras ក្នុងលទ្ធផល ១ ទល់នឹង ០។ Neymar ត្រូវបានគេឃើញថា ទៅនិយាយលេងជាមួយកីឡាករក្លិប Santos ហើយថែមទាំងលើកពាន ដែល Santos ទើបតែឈ្នះទៀតផង។ បន្ថែមពីនេះទៀត មានពាក្យល្ហិចល្ហៀងថា Neymar បានខ្សឹបប្រាប់កីឡាករ Santos ថា…

ក្លិប Fenerbahce បានសម្រេចចិត្តបន្តលេងនៅលីគកំពូលតួកគីតទៅទៀត

ក្លិប Fenerbahce បានសម្រេចចិត្តបន្តលេងនៅលីគកំពូលតួកគីតទៅទៀត

ក្លិប Fenerbahce បានសម្រេចចិត្តក្នុងការបញ្ចប់ការព្រមានរបស់ពួកគេ ពីការដកខ្លួនចេញពីក្របខណ្ឌ Süper Lig នឹងបន្តលេងការប្រកួតបាល់ទាត់នៅលីគកំពូលតួកគីតទៅទៀត។ នេះបើតាមការប្រកាសរបស់ប្រធានក្លិប Fenerbahce លោក Ali Koc អំឡុងការជួបប្រជុំជាមួយសមាជិកក្លិប និង អ្នកគាំទ្រនៅកីឡដ្ឋាន Şükrü Saracoğlu ទីក្រុងអ៊ីស្តង់ប៊ុល។ ជាការពិត ថ្មីៗនេះ Fenerbahce ពិចារណាដកខ្លួនចេញពីក្របខណ្ឌ Süper Lig បន្ទាប់ពីកីឡាកររបស់ពួកគេ រងការវាយប្រហារយ៉ាងដំណំពីសំណាក់អ្នកគាំទ្រ Trabzonspor នៅក្នុងទីលាន។ ហេតុការណ៍ហិង្សា កើតឡើងបន្ទាប់ពីក្រុមភ្ញៀវ Fenerbahce ឈ្នះលើក្រុម Trabzonspor ៣-២ ក្នុងជំនួបសប្តាហ៍ទី៣០។ ភ្លាមៗក្រោយចប់ការប្រកួត អ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន ហើយបានប្រឈមនឹងកងកម្លាំងសន្តិសុខ និងបានដេញវាយកីឡាកររបស់ Fenerbahce ពេញក្នុងទីលាន។ នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងក្របខណ្ឌ Super Lig ដែលគេចាត់ទុកថាមានភាពចម្រូងចម្រាសបំផុតក្នុងរដូវកាលនេះ។ យ៉ាងណា បន្ទាប់ពីការសម្របសម្រួល ជាច្រើនរួចមក ក្លិប Fenerbahce បានសម្រេចចិត្ត បញ្ចប់ការព្រមានរបស់ពួកគេ និងបន្តការប្រកួតប្រជែងរបស់ខ្លួនតទៀត។…

Pep ចេញមុខការពារ Haaland ក្រោយ Roy Keane រិះគន់ថាដូចនៅលីគតែមួយ តែ 2នាក់ផ្សេងគ្នា

Pep ចេញមុខការពារ Haaland ក្រោយ Roy Keane រិះគន់ថាដូចនៅលីគតែមួយ តែ 2នាក់ផ្សេងគ្នា

អតីតប្រធានក្រុម Manchester United លោក Roy Keane បានធ្វើការសង្កេតក្នុងតួនាទីរបស់គាត់ជាអ្នកវិភាគឲ្យទូរទស្សន៍ Sky Sports បន្ទាប់ពី Haaland គ្មានគ្រាប់បាល់ក្នុងការប្រកួតស្មើរបស់ Man City ទល់នឹងគូប្រជែងដណ្តើមជើងឯកលីគ Arsenal កាលពីថ្ងៃអាទិត្យ។ Keane បានឯកភាពដែលថា Haaland ជាកំពូលកីឡាកររកគ្រាប់បាល់ បន្ទាប់ពីឈ្នះស្បែកជើងមាសកាលពីរដូវកាលមុន ដែលស្ថិតក្នុងលំដាប់ថ្នាក់កំពូលចំពោះការរកគ្រាប់បាល់ ប៉ុន្តែបានបន្ថែមទៀតថា ការប្រកួតគ្រប់វគ្គទាំងអស់របស់គាត់គឺប្រៀបបានទៅនឹងការលេងនៅលីគតែមួយ តែកីឡាករពីរនាក់ផ្សេងគ្នា។ លោក Guardiola មិនចាប់អារម្មណ៍ចំពោះការលើកឡើងនេះទេ ដោយបានលើកហេតុផលថា Haaland គឺជាឧបករណ៍សំខាន់ក្នុងភាពជោគជ័យបីរបស់ Man City កាលពីរដូវកាលមុន ហើយបានទទូចថារាល់ការស្តីបន្ទោសចំពោះការមិនស៊ុតបញ្ចូលទីទល់នឹង Arsenal គួរតែត្រូវស្តីបន្ទោសជាក្រុមទាំងមូល។ លោក Guardiola បាននិយាយថា៖ “ខ្ញុំមិនយល់ស្របជាមួយគាត់ទេ។ គាត់ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក ហើយគាត់បានជួយយើងឱ្យឈ្នះអ្វីដែលយើងបានឈ្នះកាលពីរដូវកាលមុន។ Erling គឺជាកីឡាករដ៏ពិសេស។ ហេតុផលដែលយើងមិនបានបង្កើតឱកាសមិនមែនដោយសារតែ Erling នោះទេ។ ស្តង់ដារដែល Erling មានគឺមិនគួរឱ្យជឿ ហើយអ្នករាល់គ្នារំពឹងលើអ្វីផ្សេងទៀត។

ពិតជាអស្ចារ្យណាស់! ត្រឹមតែ១០នាទី Ronaldo ស៊ុតបាល់ហ្វ្រីឃីកចូលទី 2គ្រាប់ [វីដេអូ]

ពិតជាអស្ចារ្យណាស់! ត្រឹមតែ១០នាទី Ronaldo ស៊ុតបាល់ហ្វ្រីឃីកចូលទី 2គ្រាប់ [វីដេអូ]

ជំនួបកាលពីយប់មិញ ក្លឹប Al Nassr បានលុតបំបាក់ម្ចាស់ផ្ទះ Abha យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៨ទល់នឹង០ ។ គួរកត់សម្គាល់ វីរបុរសព័រទុយហ្គាល់ Cristiano Ronaldo មានឱកាសស៊ុតបាល់បាល់ហ្វ្រីឃីកចូលទី ២គ្រាប់ បានយ៉ាងល្អអស្ចារ្យត្រឹមតែ ១០នាទី ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បុរសវ័យ ៣៩ឆ្នាំ អាចរកគ្រាប់បាល់ Hat-Trick បានក្នុង ២ប្រកួត ចុងក្រោយសម្រាប់ក្រុម Al Nassr៕ សូមទស្សនាវីដេអូខាងក្រោម៖

ខ្សែបម្រើស្លាប MAN UTD រូបនេះត្រៀម​ចែកផ្លូវជាមួយក្លឹប នៅរដូវកាលក្រោយនេះ

ខ្សែបម្រើស្លាប MAN UTD រូបនេះត្រៀម​ចែកផ្លូវជាមួយក្លឹប នៅរដូវកាលក្រោយនេះ

ខ្សែបម្រើស្លាប Facundo Pellistri របស់ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនក្នុងការចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដោយសាររូបគាត់តូចចិត្ត និងមិនសូវបានចូលលេងនៅជម្រើស ១១ នាក់ដំបូងប្រចាំក្រុម។ ទន្ទឹមនឹងនេះដែរ Pellistri នៅសល់កុងត្រា ១ ឆ្នាំជាងទៀតនៅទឹកដី Old Trafford លើកិច្ចសន្យាដែលមានស្រាប់។ រំលឹកដែរថា កីឡាករអន្តរជាតិអ៊ុយរូហ្គាយបានចាកចេញពីក្លឹបកុមារភាព Penarol ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃក្រោម ៨លានផោន ក្នុងខែតុលា ឆ្នាំ ២០២០ ហើយបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅអំឡុងពេលនោះ។ យ៉ាងណាមិញ Pellistri បានបង្ហាញខ្លួនក្នុងក្រុមដំបូងត្រឹមតែ ២៤ លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់ សម្រាប់ Man Utd។ យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe កំពុងរៀបចំផែនការដោះដូរកីឡាករក្នុងក្រុមនៅរដូវក្តៅនេះផងដែរ។ គួរជម្រាបដែរថា បច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំ កំពុងលេងនៅក្លឹប…

កីឡាករ Real Madrid មួយរូប បោះបង់ឱកាសចូលរួមជាមួយ Man Utd

កីឡាករ Real Madrid មួយរូប បោះបង់ឱកាសចូលរួមជាមួយ Man Utd

ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Joselu របស់ក្រុមអធិរាជស Real Madrid នៅតែប្តេជ្ញាចិត្តបន្តស្នាក់នៅរួមរស់ជាមួយ Real Madrid ហើយនឹងបានបដិសេធឱកាសចូលរួមជាមួយក្រុមបិសាចក្រហម Manchester United នៅមុនយុទ្ធនាការ ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន ​​Fichajes បានចេញផ្សាយ។ គួរកត់សម្គាល់ថា កីឡាករវ័យ ៣៤ឆ្នាំ [Joselu] ធ្លាប់លេងនៅ Premier League ឲ្យក្លឹប Stoke City និង Newcastle United ប៉ុន្តែគាត់ហាក់ដូចជាមិនប្រញាប់ប្រញាល់ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនោះទេ។ ជាមួយគ្នានេះផងដែរ Joselu មានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរជំហរ ដោយរូបគេក៏ទទួលបានការទុកចិត្តពីលោក Carlo Ancelotti ខណៈម្ចាស់ជើងឯកអង់គ្លេស ២០សម័យ នឹងត្រូវស្វែងរកខ្សែប្រយុទ្ធថ្មីផងដែរ។ ទន្ទឹមនឹងនេះ Anthony Martial គ្រោងនឹងចាកចេញពី Man Utd ដូច្នេះនៅសល់តែ Rasmus Hojlund មួយរូបប៉ុណ្ណោះជាជម្រើសខ្សែប្រយុទ្ធទោល៕