តើ Atletico Madrid អាចផ្តួល Dortmund នៅជើងទី១ វគ្គ ១/៤ ក្របខណ្ឌ UCL បានដែរទេ?
គូប្រជែងធំចំនួនពីរដែលនិងត្រូវធ្វើការប្រជែងដណ្តើមពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយជើងទី ១ ខណៈក្រុមអេស្បាញ Atletico Madrid និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវអាឡឺម៉ង់ Borussia Dortmund នៅកីឡដ្ឋាន Wanda Metropolitanoវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ។ មុនឈានដល់វគ្គនេះក្រុមគ្រូបង្វឹកអាហ្សង់ទីនលោក Diego Simeone បានទម្លាក់ក្រុមជើងឯករងឆ្នាំចាស់គឺ Inter Milan ដោយបាល់ប៉េណាល់ទីក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលក្រុមមកពីក្របខណ្ឌ Bundesliga បានលត់ក្រុមកំពូលតារាងហូឡង់ PSV Eindhoven ។ ១.ប្រវត្តិជួបគ្នាAtletico Madrid បានឈ្នះពីរប្រកួតក្នុងចំណោមបីប្រកួតចុងក្រោយទល់ Dortmundនៅលើឆាកអឺរ៉ុប។Borussia Dortmund បានរក្សា Clean Sheet ក្នុងជ័យជម្នះបីលើកចុងក្រោយរបស់ពួកគេទល់នឹង Atletico Madrid ហើយបានឈ្នះការប្រកួតចុងក្រោយរបស់ពួកគេដោយលទ្ធផល 4-0 ក្នុងរដូវកាល ២០១៨-២០១៩។ ២.ពត៌មានក្រុមAt.Madrid(ម្ចាស់ផ្ទះ)Atletico Madrid គឺគ្មានខ្សែការពារ Mario Hermoso ក៏ដូចជា Thomas Lemar អវត្តមានរយៈពេលវែង។Memphis Depay…