Sport

Robson ទម្លាយថា Bellingham ធ្លាប់ត្រូវបានបញ្ចុះបញ្ចូលឱ្យផ្លាស់ទៅ Man Utd មុនចូលរួម Dortmund

Robson ទម្លាយថា Bellingham ធ្លាប់ត្រូវបានបញ្ចុះបញ្ចូលឱ្យផ្លាស់ទៅ Man Utd មុនចូលរួម Dortmund

លោក Bryan Robson បានទម្លាយឱ្យដឹងថា ខ្សែបម្រើ Jude Bellingham ហៀបនឹងផ្លាស់ទៅ Manchester United មុនពេលកីឡាកររូបនេះចូលរួមក្លឹប Borussia Dortmund។ លោក Robson ដែលធ្លាប់ជាកីឡាកររបស់ក្រុមបិសាចក្រហម ព្យាយាមក្នុងការបញ្ចុះបញ្ចូល Bellingham ឱ្យផ្លាស់ទៅ Old Trafford កាលពីឆ្នាំ២០២០ ប៉ុន្ដែការផ្ទេរមិនអាចកើតឡើងនោះទេ។ អតីតខ្សែបម្រើរូបនេះនិយាយថា៖ “វាពិតជាគួរឱ្យខកចិត្តណាស់។ យើងបានទៅមជ្ឈមណ្ឌលហ្វឹកហាត់ Carrington ហើយ Sir Alex Ferguson មកដល់ទីនោះមុនខ្ញុំបន្ដិច ប៉ុន្ដែ Eric (Cantona) និងខ្ញុំបានជួបគេ និងឪពុកម្ដាយគេ ហើយយើងបានជជែកគ្នា”។ “ពិតជាមានការសន្យាថា គេនឹងចុះកិច្ចសន្យានៅ Manchester United… ខ្ញុំនិង Eric ធ្វើរឿងឥតបានការ ដោយគេបានចុះហត្ថលេខាចូលរួម Dortmund! យើងគិតថា អាចយកគេបានទៅហើយ!”៕

Enzo Fernandez និយាយថាការលេងនៅ Chelsea មិនទាន់ល្អដូចលេងនៅ World Cup នៅឡើយទេ

Enzo Fernandez និយាយថាការលេងនៅ Chelsea មិនទាន់ល្អដូចលេងនៅ World Cup នៅឡើយទេ

ខ្សែបម្រើ Enzo Fernandez បានលើកឡើងថា គេមិនទាន់បានបង្ហាញសមត្ថភាពបានពេញលេញសម្រាប់ Chelsea នៅឡើយទេ ប៉ុន្ដែកីឡាករវ័យក្មេងរូបនេះ ប្ដេជ្ញានឹងព្យាយាមធ្វើឱ្យបានដូចអ្វីដែលគេបានបង្ហាញកាលនៅ World Cup។ ខ្សែបម្រើវ័យ២៣ឆ្នាំ បានសាងភាពលេចធ្លោ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើនៅប្រទេសកាតារ ដោយរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីន គ្រងជើងឯក ហើយគេក៏បានជាប់ជាកីឡាករក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍នោះផងដែរ។ ប៉ុន្ដែ Fernandez ពុំទាន់បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់នៅឡើយទេ តាំងពីគេផ្លាស់ទៅកាន់ក្លឹបតោខៀវ ក្នុងតម្លៃ១០៦លានផោន កាលពីខែមករា ឆ្នាំមុន។ កីឡាករអាហ្សង់ទីនរូបនេះ បាននិយាយថា៖ “ខ្ញុំព្យាយាមឈានឱ្យដល់, ដល់កម្រិតខ្ញុំ ដែលអ្នកបានឃើញនៅ World Cup។ ខ្ញុំចង់ធ្វើឱ្យដូច Enzo នាពេលនោះ ពេលដែលលេងនៅ World Cup”។ “ខ្ញុំចង់ត្រលប់ការលេងឱ្យល្អដូចពេលនោះ។ ខ្ញុំកំពុងព្យាយាមសម្របខ្លួន ហើយមិនទាន់មានភាពពេញលេញជាខ្លួនខ្ញុំនៅឡើយទេ ប៉ុន្ដែខ្ញុំនឹងព្យាយាមឱ្យបានលឿនបំផុតតាមលទ្ធភាពដែលធ្វើទៅបាន ហើយព្យាយាមឱ្យបានខ្លាំងក្លា រាល់ថ្ងៃដើម្បីអាចធ្វើវាឱ្យបាន”។ ទោះមិនទាន់ធ្វើបានល្អតាមដែលខ្លួនចង់បាន ប៉ុន្ដែFernandez នឹងប្រឹងប្រែងបន្ថែមទៀត ហើយគេមានអារម្មណ៍កក់ក្ដៅ និងរីករាយក្នុងការលេងនៅ Chelsea៕

អតីតកីឡាករ Van der Vaart រិះគន់ចំៗទៅលើអ្នកចាំទី Arsenal ម្នាក់នេះក្រោយទល់នឹង Bayern

អតីតកីឡាករ Van der Vaart រិះគន់ចំៗទៅលើអ្នកចាំទី Arsenal ម្នាក់នេះក្រោយទល់នឹង Bayern

អតីតកីឡាកររបស់ Tottenham Hotspur លោក Rafael van der Vaart បាននិយាយរិះគន់អ្នកចាំទី Arsenal, David Raya ចំៗ ចំពោះការលេងទល់នឹង Bayern Munich។ ក្រុមកាំភ្លើងធំបញ្ចប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹង Bayern Munich ដោយលទ្ធផល ២-២ នៅកីឡដ្ឋាន Etihad ហើយលោក Mikel Arteta និយាយថាក្រុមរបស់ខ្លួនផ្ដល់គ្រាប់បាល់ទាំងពីរគ្រាប់នេះដល់គូប្រកួត។ អតីតារាឆ្នើមក្រុមមាន់ខ្នាយមាសលោក Van der Vaart បានរិះគន់អ្នកចាំទី Raya ដោយលើកជាសំណួរថាតើ កីឡាកររូបនេះសមជាអ្នកចាំទីដែរឬទេ។ លោក បាននិយាយថា៖ “សូមមើលទៅ Raya ចុះ។ តើកីឡាករម្នាក់នេះសមជាអ្នកចាំទីដែរទេ? Kane មិនទាន់មានចលនាផង ប៉ុន្ដែ Raya ផ្ដួលខ្លួនទៅលើទីលានទៅហើយ”៕

Rodri រំពឹងថា​ ខ្លួនអាចមានពេលសម្រាកខ្លះ ក្រោយលេងបានជាង 40ប្រកួតក្នុងរដូវកាលនេះ

Rodri រំពឹងថា​ ខ្លួនអាចមានពេលសម្រាកខ្លះ ក្រោយលេងបានជាង 40ប្រកួតក្នុងរដូវកាលនេះ

ខ្សែបម្រើ Rodri របស់ Manchester City និយាយថា គេមានគម្រោងក្នុងការសម្រាកអំឡុងរដូវកាលនេះ ខណៈក្រុមមេឃខៀវ ព្យាយាមក្នុងការឈ្នះពានបីជាថ្មី។ កីឡាករវ័យ២៧ឆ្នាំ បានបង្ហាញខ្លួន៤១ប្រកួតនារដូវកាលនេះ រួមទាំងជំនួប Champions League ជើងទី១វគ្គ៨ក្រុមចុងក្រោយ ទល់នឹង Real Madrid កាលពីថ្ងៃអង្គារ។ នោះជាការប្រកួតទី៣ ក្នុងចំណោម៨ប្រកួតនាខែមេសា នៅពានរង្វាន់ទាំង៣សម្រាប់ Man City ហើយខ្សែបម្រើអេស្ប៉ាញ បង្ហាញពីអារម្មណ៍នឿយហត់ នឹងចង់សម្រាកនៅក្នុងប្រកួតណាមួយមុនរដូវកាលបញ្ចប់។ Rodri បាននិយាយថា៖ “ខ្ញុំពិតជាត្រូវការសម្រាក។ សូមរង់ចាំមើល ថាយើងនិយាយបែបណា ហើយតែយើងនៅក្នុងស្ថានភាពបែបណា។ ពេលខ្លះវាគឺបែបនេះ។ ខ្ញុំត្រូវការកែប្រែ ការសម្រាកនៅក្នុងគម្រោងរបស់យើង”៕

Liverpool កំពុងពិភាក្សាដើម្បីត្រៀមលក់កីឡាករដែលជាគោលដៅធំរបស់ Barca និង PSG ចេញ

Liverpool កំពុងពិភាក្សាដើម្បីត្រៀមលក់កីឡាករដែលជាគោលដៅធំរបស់ Barca និង PSG ចេញ

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងធ្វើការសម្រេចចិត្តក្នុងការលក់ចេញខ្សែប្រយុទ្ធ Luis Diaz ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Paris Siant-Germian ។ ជាក់ស្តែង បច្ចុប្បន្នក្រុម Liverpool កំពុងរៀបចំក្នុងការរុះរើក្រុមទ្រង់ទ្រាយធំ ពោលគឺចាប់តាំងពីការប្រកាសចាកចេញរបស់អ្នកចាត់ការក្រុមលោក Jurgen Klopp ស្របពេលកីឡាករនៅក្នុងមួយចំនួនក៏អាចនឹងត្រូវលក់ចេញ ផងដែរ។ ហើយឥឡុវនេះ បើតាមការចុះផ្សាយពី The Telegraph បានបង្ហាញឲ្យដឹងថាក្លិប Liverpool អាចនឹងសម្រេចចិត្តជ្រើសរើសលក់ Diaz ចេញ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Barcelona និង PSG ។ បច្ចុប្បន្ន Diaz នៅតែស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ ឯណោះ បន្ទាប់ពីការចុះហត្ថលេខាចូលរួមជាមួយក្លិប Liverpool ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ ពីក្លិប Porto ក្នុងខែមករា ឆ្នាំ២០២២ មក ។ បើទោះបីជានៅសល់រយៈពេល ៣ឆ្នាំ ទៀតក៏ដោយ Liverpool អាចនឹងស្វែងរកតម្លៃសមរម្យណាមួយ ក្នុងការកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះចេញ ហើយបើតាមការប្រភពខាងលើ បានអះអាងទៀតថា ក្លិបអង់គ្លេស អាចនឹងទាមទារយកតម្លៃខ្លួន ក្នុងរង្វាន់ ៧៥លានផោន៕

Real Madrid កំពុងតាមដានលើស្ថានភាពតារាឆ្នើមវ័យក្មេងរបស់ Man Utd មួយរូបនេះ

Real Madrid កំពុងតាមដានលើស្ថានភាពតារាឆ្នើមវ័យក្មេងរបស់ Man Utd មួយរូបនេះ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo របស់ក្លិបបិសាសចក្រហម Manchester United ។ ជាការពិតណាស់ Mainoo បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ក្រោយទទួលបានឱកាសលេងជម្រើសដំបូង ក្រោមដឹកនាំរបស់លោក Ten Hag ហើយរហូតមកដល់ពេលនេះ រូបគេបង្ហាញខ្លួនបាន ២៣ លើករួចមកហើយ សម្រាប់ Man United ក្នុងរដូវកាលនេះ ដោយរកបាន ៣ គ្រាប់ រួមទាំងការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះផងដែរ។ យោងតាម Fichajes បានរាយការណ៍មកថា Real Madrid បានដាក់គោលដៅរួចហើយក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ ដោយក្លិបយក្សរបស់អេស្ប៉ាញ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបង្ហាញគុណផលលេងរបស់គេ នៅរដូវកាលនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានរាយការណ៍ទៀតថាក្លិប Madrid ហាក់ដូចជាមិន​ប្រញាប់​ប្រញាល់ ក្នុងការនាំយក Mainoo​ មកនៅរដូវក្តៅខាងមុខនេះឡើយ ដោយអាចនឹងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើគេនាពេលអនាគត ស្របពេលបច្ចុប្បន្នកុងត្រារបសខ្សែបម្រើរូបនេះ ជាមួយ Man Utd មានរហូតដល់ឆ្នាំ២០២៧ ឯណោះ៕

វិរៈបុរស Van Persie ស្ថិតនៅក្នុងការកំពុងពិភាក្សាដើម្បីក្លាយជាអ្នកចាត់ការក្លឹបហូឡង់មួយនេះ

វិរៈបុរស Van Persie ស្ថិតនៅក្នុងការកំពុងពិភាក្សាដើម្បីក្លាយជាអ្នកចាត់ការក្លឹបហូឡង់មួយនេះ

ជើងចាស់ លោក Robin van Persie ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដំបូងជាមួយក្លិបហូឡង់ Heerenveen ជុំវិញការក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ នៅចុងបញ្ចប់នៃរដូវកាលនេះ។ គួរឲ្យដឹងផងដែរថា Van Persie ធ្លាប់បានបម្រើការក្នុងនាមជាជំនួយការ គ្រូបង្វឹករបស់ក្លិបកុមារភាពរបស់ខ្លួន គឺ Feyenoord ហើយបានបន្តទៅធ្វើជាគ្រូបង្វឹករបស់ក្រុម សម្រាប់ឈុតអាក្រោម ១៨ឆ្នាំ និងក្រោម ១៩ឆ្នាំ។ ដោយសារតែមានបទពិសោធច្រើនក្រាស់ក្រែល ទើបថ្មីៗនេះ មានរបាយការណ៍មកបានអះអាងថា អតីតតារាឆ្នើមរបស់ក្លិប Man Utd រូបនេះ កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការទៅដឹកនាំក្លិបកម្រិតអាជីពជាលើកដំបូង ដោយបានបានពិភាក្សាជាមួយ នាយកក្លិប Heerenveen លោក Ferry de Haan រួចរាល់ហើយផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ Van Persie មិនមែនជាបេក្ខភាពតែមួយគត់ សម្រាប់តួនាទីនេះទេ ដោយអតីតខ្សែប្រយុទ្ធរបស់ Manchester United ម្នាក់ទៀតគឺ Ruud van Nistelrooy ក៏កំពុងត្រូវបានទាក់ទងដោយក្លិបហូឡង់នេះផងដែរ។ ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ Heerenveen កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១១ នៅលីគកំពូលហូឡង់ Eredivisie ដោយអ្នកចាត់ការបច្ចុប្បន្ន គឺលោក Kees van Wonderen គ្រោងនឹងចាកចេញពីតំណែងរបស់ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ៕

គ្រូតា Pep ប្រាប់មេធំ Real Madrid អោយកែលម្អចំណុចសំខាន់មួយនេះ ក្រោយចប់ការប្រកួតស្មើគ្នា

គ្រូតា Pep ប្រាប់មេធំ Real Madrid អោយកែលម្អចំណុចសំខាន់មួយនេះ ក្រោយចប់ការប្រកួតស្មើគ្នា

គ្រូបង្វឹកលោក Pep Guardiola បានជំរុញឱ្យ Real Madrid ជួសជុលស្ថានភាពទីលានរបស់ពួកគេ នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីក្រុម Manchester City បានត្រឹមស្មើ ៣–៣ ក្នុងការប្រកួតពានរង្វាន់ Champions League កាលយប់មិញ។ ជាការពិតណាស់ក្លិប Madrid បានរៀបការប្រកួតនៅក្នុងកីឡដ្ឋានដ៏ទំនើបរបស់ខ្លួនដែលទើបនឹងបញ្ចប់ការសាងសង់ ថែមទាំងបានបិទដំបូលទៀតផង ដើម្បីធ្វើឱ្យបរិយាកាសកាន់ប្រសើរឡើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Guardiola ហាក់មិនសប្បាយចិត្តជាមួយនឹងស្ថានភាពស្មៅក្នុងកីឡដ្ឋាន សម្រាប់ការប្រកួតនេះឡើយ។ លោក Guardiola បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖“ខ្ញុំ​មិន​បានទៅជាន់លើស្មៅដោយផ្ទាល់នោះទេ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​កីឡាករ​បាន​ប្រាប់មក​ខ្ញុំ។ កីឡដ្ឋានគឺអស្ចារ្យណាស់ រួមទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់… ហើយវាគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ“។ លោកបន្តទៀតថា ៖“ប៉ុន្តែខ្ញុំចាំបានថា Real Madrid ពីមុនមានស្មៅល្អណាស់ វាប្រៀបដូចជាកំរាលព្រំអ៊ីចឹង ប៉ុន្តែថ្ងៃនេះវាមិនដូច្នោះទេ។ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ថា​ពួកគេ​នឹង​ជួសជុល​វា​ឡើងវិញ “​៕

Real Madrid មិនអាចដាក់សម្ពាធទៅលើ Man City និងបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ

Real Madrid មិនអាចដាក់សម្ពាធទៅលើ Man City និងបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ

ក្នុងជំនួបការប្រកួតនៅក្របខណ្ឌ UEFA Champion League ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់រំលងអាធ្រាត ក្លឹបអធិរាជស Real Madrid មិនអាចសងសឹងគូសត្រូវចាស់ គឺក្លឹបមេឃខៀវ Manchester City បានឡើយ ដោយបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើគ្នា ៣ទល់នឹង៣ ប៉ុណ្ណោះ ខណៈការស្មើគ្នានៅកីឡដ្ឋាន Santiago Bernabeu ធ្វើឲ្យ Real Madrid មានការព្រួយបារម្ភ នៅជើងទី២ ដោយពួកគេនឹងត្រូវហោះទៅកាន់ទឹកដីរបស់ក្រុម Man City វិញម្តង។ ក្រុមរបស់លោក Pep Guardiola បាននាំមុខមុននៅនាទីទី២ នៅពេលដែល Bernardo Silva ស៊ុតបាល់ហ្វ្រីឃីកចម្ងាយ ២៥ម៉ែត្រ យ៉ាងប៉ិនប្រសប់ទៅលើអ្នកចាំទី Andriy Lunin ។ បើមើលទៅលើការគ្រប់គ្រងបាល់គឺថា Man City មាន​ភាព​លេចធ្លោ​ជាង Real Madrid ។ គួរកត់សម្គាល់ថា មនុស្សយន្ត Haaland…

Liverpool អាចនឹងលក់ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ ខណៈ Barca និង PSG ជាគោលដៅផ្ទេរដ៏មានសក្តានុពល

Liverpool អាចនឹងលក់ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ ខណៈ Barca និង PSG ជាគោលដៅផ្ទេរដ៏មានសក្តានុពល

ក្រុមហង្សក្រហម Liverpool គ្រោង​នឹង​សម្រេច​ចិត្ត​ក្នុងការលក់ Luis Diaz នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបយក្សបារាំង Paris Saint-Germain។ បច្ចុប្បន្ន Diaz ស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ កន្លះពីក្រុម Porto ក្នុងខែមករា ឆ្នាំ២០២២។ បើទោះបីជានៅសល់រយៈពេល ៣ឆ្នាំ ដើម្បីបន្តលើកិច្ចព្រមព្រៀងរបស់គាត់ក៏ដោយ ក៏មានការលើកឡើងថា Liverpool ចាំបាច់ត្រូវសម្រេចចិត្តថាតើនឹងត្រូវផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេលវែងថ្មី ឬបណ្តោយឲ្យរូបគាត់ចាកចេញពីកីឡដ្ឋាន Anfield។ ស្របពេលជាមួយគ្នានេះ ហង្សក្រហមនឹងសម្លឹងមើល ដើម្បីទាមទារតម្លៃផ្ទេរប្រមាណ ៧៥លានផោន ឡើងទៅសម្រាប់កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះ ប្រសិនក្លឹបយក្សតាមប្រមាញ់ចង់បានខ្លាំង។ ទន្ទឹមនឹងនោះ PSG កំពុងសម្លឹងរកការពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ពួកគេ ចំពេល Kylian Mbappe គ្រោងនឹងចាកចេញពីក្រុមជើងឯកបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ មិនតែប៉ុណ្ណោះ PSG ហាក់បីដូចជាចាត់ទុក Diaz ជាគោលដៅផ្ទេរដ៏មានសក្ដានុពល បើទោះជា Barcelona ចូលប្រជែងក៏ដោយ៕