Sport

Arnold បានប្រាប់ទៅថ្នាក់លើ Liverpool រួចស្រេច ថារដូវកាលក្រោយគាត់ចង់ទៅលេងនៅក្លិបយក្សមួយនេះ

Arnold បានប្រាប់ទៅថ្នាក់លើ Liverpool រួចស្រេច ថារដូវកាលក្រោយគាត់ចង់ទៅលេងនៅក្លិបយក្សមួយនេះ

ខ្សែការពារឆ្នើម Trent Alexander-Arnold បានប្រាប់ទៅថ្នាក់លើរបស់ Liverpool ថា រូបគេគឺចង់ចូលរួមជាមួយ Real Madrid នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ។ ខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំរូបនេះ គឺនឹងផុតសុពលភាពកុងត្រាជាមួយ Liverpool នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះហើយ ហើយនៅរដូវកាលក្រោយរូបគេនឹងក្លាយជាកីឡាករផ្ទេរចេញ ដែលគ្មានតម្លៃខ្លួនម្នាក់។ យ៉ាងណាក៏ដោយ Liverpool បច្ចុប្បន្ន គឺចង់ឱ្យ Arnold បន្តកុងត្រាថ្មីជាមួយក្លិបបន្តទៀត ប៉ុន្តែអ្វីៗហាក់ដូចជាមិនអាចសម្រេចទាល់តែសោះ ហើយបើក្រឡេកទៅមើល Real Madrid វិញ ពួកគេក៏មានឆន្ទៈចង់បានខ្សែការពារស្លាបស្តាំរូបនេះផងដែរ ដោយសារនៅរដូវកាលនេះពួកគេកំពុងតែមានបញ្ហាប្រឈមខ្លាំងនៅត្រង់តំបន់ខ្សែការពារស្លាបស្តាំ បន្ទាប់ពី Dani Carvajal មានបញ្ហារបួស និងត្រូវសម្រាកនៅក្រៅទីលានរយៈពេលវែង៕

នេះជាក្លិបទាំង 5 ដែលជាប់ឈ្មោះមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេក្នុងលោកប្រចាំដើមឆ្នាំ 2025

នេះជាក្លិបទាំង 5 ដែលជាប់ឈ្មោះមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេក្នុងលោកប្រចាំដើមឆ្នាំ 2025

បើកទំព័រថ្មីក្នុងឆ្នាំ ២០២៥ យើងបានរកឃើញក្លិបកំពូលចំនួន ៥ ដែលបច្ចុប្បន្នមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេបំផុតក្នុងនៅក្នុងពិភពលោក ខណៈ Barcelona ក៏មានឈ្មោះនៅក្នុងបញ្ជីនោះផងដែរ។ ដកស្រង់ចេញពី LiveScore ខាងក្រោមនេះ គឺជាឈ្មោះក្លិបទាំង ៥ ដែលជាប់ឈ្មោះមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេក្នុងលោកប្រចាំឆ្នាំ ២០២៥៖ ១. Real Madrid ( La Liga) មានតម្លៃ ១.២៣ ពាន់លានអឺរ៉ូ ឬប្រមាណជា (១.២៧ ពាន់លានដុល្លារអាមេរិក)៕ ២. Manchester City (Premier League) មានតម្លៃ ១.១៩ ពាន់លានអឺរ៉ូ ឬប្រមាណជា (១.២៣ ពាន់លានដុល្លារអាមេរិក) ៣. Arsenal (Premier League) មានតម្លៃ ១.១៥ ពាន់លានអឺរ៉ូ ឬប្រមាណជា (១.១៩ ពាន់លានដុល្លារអាមេរិក) ៤. Barcelona (La Liga) មានតម្លៃ ១.០២ ពាន់លានអឺរ៉ូ…

Rodri បានឆ្លើយតបទៅ Ronaldo វិញយ៉ាងចាក់ដោតបែបនេះ ក្រោយគាត់ថាពាន Ballon d’Or មិន​យុត្តិធម៌

Rodri បានឆ្លើយតបទៅ Ronaldo វិញយ៉ាងចាក់ដោតបែបនេះ ក្រោយគាត់ថាពាន Ballon d’Or មិន​យុត្តិធម៌

ខ្សែបម្រើក្លិប Manchester City កីឡាករ Rodri បានលើកឡើងថា រូបគេមិនយល់ទាល់តែសោះ ថា ហេតុអ្វីបានជា Cristiano Ronaldo មិនពេញចិត្តចំពោះការសម្រេចចិត្តក្នុងការឲ្យរូបគេជាអ្នកឈ្នះពានរង្វាន់ Ballon d’Or។ ជាការពិតណាស់ នាពេលថ្មីៗនេះ Ronaldo បានប្រកាសនិយាយក្តែងៗនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards ថា ពានរង្វាន់ Ballon d’Or គឺ ជាកម្មវិធីដែលមិនយុត្តិធម៌ឡើយ ពោលរូបគេគិតថា Vinicius JR សក្តិសមនឹងឈ្នះជាង Rodri ពីព្រោះតារាឆ្នើមរបស់ Real Madrid រូបនេះបានឈ្នះពានរង្វាន់ Champions League ព្រមទាំងបានស៊ុតបញ្ចូលទីនៅក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ វា​ពិតជាភ្ញាក់ផ្អេីលខ្លាំងណាស់​ ដែលគាត់និយាយបែបនេះ​ ព្រោះគាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់​ ពីរបៀប​ និង​លក្ខខណ្ឌ​ របស់ពានរង្វាន់នេះ​ សម្រាប់ការជ្រេីសរេីសអ្នកឈ្នះ។​ ឆ្នាំនេះ​ អ្នកកាសែតដែលបោះឆ្នោត​ឲ្យខ្ញុំឈ្នះ​ ក៏ធ្លាប់បានបោះឆ្នោតឲ្យគាត់ឈ្នះដូចគ្នា​ ហេីយគាត់ក៏យល់ព្រមទទួលយកវា៕

Man Utd នៅតែចែចង់បេក្ខភាពគ្រូបង្វឹក២រូបនេះ មកជំនួសលោក Ten Hag ទោះបីជាឈ្នះ Fa Cup ក៏ដោយ

Man Utd នៅតែចែចង់បេក្ខភាពគ្រូបង្វឹក២រូបនេះ មកជំនួសលោក Ten Hag ទោះបីជាឈ្នះ Fa Cup ក៏ដោយ

ក្លឹបបិសាចក្រហម Manchester United បានជួបពិភាក្សាជាមួយអ្នកតំណាងរបស់គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank និងអតីតអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea គឺលោក Mauricio Pochettino ដែលជាបេក្ខភាពគ្រូបង្វឹក២រូប សម្រាប់ជំនួសតំណែងលោក Erik ten Hag នៅ Old Trafford។ គួរកត់សម្គាល់ថា លោក Erik ten Hag មានហានិភ័យក្នុងការបាត់បង់តួនាទីការងារជាគ្រូបង្វឹករបស់ Man United បើទោះបីជាដឹកនាំក្លឹបទទួលបានជ័យជម្នះ ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍ទល់នឹងក្រុមមេឃខៀវ Manchester City ក៏ដោយ។ យ៉ាងណាមិញ Man Utd នឹង​ត្រូវ​ចំណាយ​លើ​លក្ខខណ្ឌ​ដោះ​លែងពីក្លឹប Brentford សម្រាប់លោក Frank ក៏ព្រោះបុរសវ័យ ៥០ឆ្នាំ រូបនេះ​ស្ថិត​ក្រោម​កិច្ចសន្យា​រហូតដល់​រដូវក្តៅ​ឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះដែរ លោក Pochettino បច្ចុប្បន្នមិនទាន់ក្លឹបដែលត្រូវនឹងដឹកនាំនៅឡើយ បន្ទាប់ពីចាកចេញពី Chelsea…

ក្លឹបនៅអារ៉ាប់ Al Ittihad តាមប្រមាញ់ចង់បានអ្នកចាំទីសញ្ជាតិប្រេស៊ីលម្នាក់នេះរបស់ Man City

ក្លឹបនៅអារ៉ាប់ Al Ittihad តាមប្រមាញ់ចង់បានអ្នកចាំទីសញ្ជាតិប្រេស៊ីលម្នាក់នេះរបស់ Man City

ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad បានចាប់អារម្មណ៍ និងតាមប្រមាញ់អ្នកចាំទីសញ្ជាតិប្រេស៊ីល Ederson របស់ក្លឹបមេឃខៀវ Manchester City គឺជាគោលដៅផ្ទេរមុនរដូវកាលថ្មីមកដល់ ក្រោយសាមីខ្លួនកំពុងពិចារណាចង់ចែកផ្លូវជាមួយក្លឹបម្ចាស់ជើងឯក Premier League ក្នុងរដូវកាលនេះ។ ជាមួយគ្នានេះ Al Ittihad បានចាប់អារម្មណ៍លើ Ederson អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយពួកគេស្ទាក់ស្ទើរក្នុងការចំណាយលើសពីការផ្តល់ជូន ២៥លានផោន ដល់អ្នកចាំទីវ័យ ៣០ឆ្នាំ ខណៈដែលកុងត្រាជាមួយ Man City មានសុពលភាពដល់ឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះដែរ Al Nassr ក៏កំពុងចាប់អារម្មណ៍ផងដែរ ខណៈដែលពួកគេសម្លឹងរកការជំនួស David Ospina ដែលនឹងជិតផុតកុងត្រានៅខែមិថុនាខាងមុខនេះ៕

Southampton ក្លាយជាក្រុមទី៣ ដែលបានឡើងមកលេងនៅក្របខណ្ឌ EPL រដូវកាលថ្មីខាងមុខ

Southampton ក្លាយជាក្រុមទី៣ ដែលបានឡើងមកលេងនៅក្របខណ្ឌ EPL រដូវកាលថ្មីខាងមុខ

Southampton បានផ្តួលក្រុម Leeds United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship ដើម្បីទទួលបានការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញក្រោយធ្លាក់ទៅកាលពីរដូវកាល​មុន។ ព្រមជាមួយគ្នានេះដែរពួកគេនិងទទួលបានប្រាក់រង្វាន់ប្រមាណ១៤0 លានផោន ខណៈពួកគេនិងវិលមកលេងនៅលីកកំពូលក្រោយធ្លាប់លេង១១ឆ្នាំឆ្នាំមុនពេលធ្លាក់ចេញ។ គួរកត់សម្គាល់ថាក្លឹបដែលមាន មូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងចក្រភពអង់គ្លេសឈរនៅចំណាត់ថ្នាក់លេខ៤ និងមានបីពិន្ទុតាមពីក្រោយ Leeds ដែលឈរនៅលេខរៀងទី៣ ខណៈពួកគេនិងឡើងមកលេងនៅលីកកំពូលវិញជាមួយ Leicester និង Ipswich Town។ គ្រាប់បាល់ជ័យជំនះតែ១គ្រាប់របស់ Adam Armstrong និងជាគ្រាប់បាល់ទី២៤ ក្រោយការបញ្ជូនរបស់ Will Smallbone គឺបានធានាសុវត្តិភាពសម្រាប់ពួកគេ ខណៈកីឡាករបម្រុង Daniel James អតីតកីឡាករ Man.Utd បច្ចុប្បន្នលេងអោយ Leeds ព្យាយាមស៊ុតបាល់ប៉ះរបារទីចុងម៉ោងដើម្បីតាមស្មើ ប៉ុន្តែមិនអាចវាយបកតាមស្មើក្រុមលោក Russell Martin នៅនាទីទី១២នៃម៉ោងបន្ថែមជិតបញ្ចប់ការប្រកួត។ ដូច្នេះ បរាជ័យវគ្គPlay-off សម្រាប់ Leeds បានបន្តអោយពួកគេលេងនៅក្របខណញឌ Championship មួយរដូវកាលទៀត ខណៈក្រុមបានបង្កើតកំនត់ត្រាចាញ់វគ្គផ្តាច់ព្រ័ត្រចំនួន ៣ដង ចុងក្រោយរបស់ពួកគេនៅ Wembley ដោយមិនស៊ុតបញ្ចូលទី…

Barcelona បញ្ជាក់ច្បាស់ៗថា ត្រូវតែបញ្ចប់តំណែងលោក Xavi យ៉ាងតក់ក្រហល់បំផុត

Barcelona បញ្ជាក់ច្បាស់ៗថា ត្រូវតែបញ្ចប់តំណែងលោក Xavi យ៉ាងតក់ក្រហល់បំផុត

ក្លឹប Barcelona បានបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Xavi Hernandez ចេញជាផ្លូវការណ៏ហើយ ខណៈក្លឹបយក្សកាតាឡាន់កំបុងសម្លឹងចង់បានអតីតគ្រូបង្វឹក Bayern Munich លោក Hansi Flick មកជំនួសរូបលោក។ Legend របស់ក្លឹបលោក Xavi បច្ចុប្បន្នមានវ័យ៤៤ឆ្នាំ នឹងទទួលបន្ទុកដឹកនាំ Barcelona ធ្វើការប្រកួតជាលើកចុងក្រោយនៅថ្ងៃអាទិត្យ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួត La Liga ចុងក្រោយនៃរដូវកាលនេះ។ គួរកត់សម្គាល់ថាគ្រូបង្វឹកសញ្ជាតិអស្បាញរូបនេះមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ និងបានគេជូនដំណឹងអំពីការសម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយក្លឹបដោយបានជួបជាមួយប្រធានក្លឹបលោក Joan Laporta និងនាយកផ្នែកកីឡា(Sporting Director)គឺលោក Deco កាលពីថ្ងៃសុក្រ គិតជាពេលវេលាយ៉ាងហោចណាស់១ខែកន្លងទៅបន្ទាប់ពីយល់ព្រមបន្តនៅ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរមិននឹកស្មានដល់។ រំលឹកដល់ខែមសាកន្លងទៅលោក Xavi ត្រូវបានប្រធានក្លឹបខាងលើ បញ្ចុះបញ្ចូលអោយបន្តនៅជាមួយក្រុមបន្ទាប់ពីកំលុងខែមករាកន្លងទៅអតីតកាពីតែនក្រុម Barcelona ថាខ្លួននឹងចាកចេញពីទឹកដី Camp Nou ។ទោះយ៉ាងណាការអត្ថាធិប្បាយថ្មីៗរបស់លោក Xavi បាននិយាយរិះគន់ដោយបើកចំហអំពីការតស៊ូផ្នែកហិរញ្ញវត្ថុរបស់ក្លឹប បានធ្វើអោយលោក Laporta មានវ័យ៦២ឆ្នាំ ខឹងសម្បារ ហើយទីបំផុត Barcelona បានសរសេរយ៉ាងខ្លីថាអរគុណលោក…

Arsenal ចង់បានខ្សែប្រយុទ្ធរបស់ Newcastle រូបនេះ ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល ១៨០លានផោន

Arsenal ចង់បានខ្សែប្រយុទ្ធរបស់ Newcastle រូបនេះ ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល ១៨០លានផោន

ក្លឹបកាំភ្លើងធំ Arsenal ​នឹង​ត្រូវ​ចំណាយ​កញ្ចប់សាច់ប្រាក់ប្រមាណ ១៨០លាន​ផោន​ ប្រសិនចង់ចុះ​ហត្ថលេខា​ផ្ទេរខ្សែ​ប្រយុទ្ធ Alexander Isak របស់ក្លឹបសារិកាព្រៃ Newcastle United គួរកត់សម្គាល់ថា Arsenal កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមពាន Premier League ពីក្រុម Man City នារដូវកាលនេះ។ ដោយឡែក កីឡាករវ័យ ២៤ឆ្នាំ រូបនេះកំពុងស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ជាមួយ Newcastle United ហើយក៏មានមតិជាច្រើនលើកឡើងថា តម្លៃដ៏ធំសម្បើម ធ្វើឲ្យ Arsenal ពិចារណាឡើងវិញ ព្រោះសមត្ថភាព Isak នៅមានកម្រិត មិនសមាមាត្រគ្នានោះឡើយ បើធៀបនឹងខ្សែប្រយុទ្ធក្មេងៗដែលមានតម្លៃខ្លួនប្រហាក់ប្រហែលនេះ៕

ក្លឹប West Ham បានតែងតាំងគ្រូបង្វឹកថ្មីរូបនេះ ដើម្បីជំនួសលោក David Moyes

ក្លឹប West Ham បានតែងតាំងគ្រូបង្វឹកថ្មីរូបនេះ ដើម្បីជំនួសលោក David Moyes

ក្លឹបញញួរធំ West Ham United បានតែងតាំងអតីតអ្នកចាត់ការជម្រើសជាតិអេស្ប៉ាញ និងក្លឹប Real Madrid លោក Julen Lopetegui ជាគ្រូបង្គោលថ្មីរបស់ពួកគេ សម្រាប់ជំនួសតំណែងលោក David Moyes នេះបើតាមការប្រកាសពីក្លឹបលេងនៅលីគ Premier League។ លោក Lopetegui ដែលពីមុនធ្លាប់ដឹកនាំក្លិប Wolverhampton Wanderers ក្នុងលីគ Premier League ដែរនោះ នឹងទទួលបន្ទុកដឹកនាំ West Ham នៅថ្ងៃទី០១ ខែកក្កដាខាងមុខ បន្ទាប់ពីលោក Moyes ចាកចេញពីក្លិបមានមូលដ្ឋាននៅភាគខាងកើតទីក្រុង London ក្នុងខែនេះ ដោយការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់។ លោក Lopetegui បានចុះកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ជាមួយ West Ham ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ដោយរកបាន ៥២ពិន្ទុ និងបានខកខានការប្រកួតក្នុងព្រឹត្តិការណ៍ European នៅរដូវកាលក្រោយ។ ​បុរសវ័យ ៥៧ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ២០១៦…

Garnacho ហៅ​កីឡាករ​រូប​នេះ​ថាជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់បន្ទាប់ពី Messi និង Ronaldo

Garnacho ហៅ​កីឡាករ​រូប​នេះ​ថាជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់បន្ទាប់ពី Messi និង Ronaldo

យើង​បាន​ដឹង​ហើយ​ថា តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ដ៏​ធំ​ធេង​ពី Alejandro Garnacho។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United រូប​នេះ បាន​ជ្រើស​យក​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក។ យ៉ាង​ណា​មិញ កីឡាករ​ដែល Alejandro Garnacho ចាត់​ទុក​ថា ស្ថិត​ក្នុង​តំណែង​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​ដែរ​នោះ​គឺ Vinicius Jr។ បន្ទាប់​ពី​ការ​វាយ​បក​ដ៏​អស្ចារ្យ​របស់ Real Madrid ទៅ​លើ Bayern Munich ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Garnacho បាន​ចូល​ទៅ​ខំមិន​នៅ​ក្នុង​គណនី Instagram របស់ Vinicius Jr ថា៖ “កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់”។ គួរ​ដឹង​ផង​ដែរ​ថា Alejandro Garnacho គឺ​ជា​អ្នកគាំទ្រ​ដ៏​ងប់ងល់ និង​ចាត់​ទុក Cristiano Ronaldo ជា​និមិត្ត​រូប​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ​ដែរ…