Marquinhos ព្រមានក្រុមជម្រើសជាតិប្រេស៊ីលអោយប្រុងប្រយ័ត្នខ្ពស់ចំពោះ Lionel Messi
ក្រុមជម្រសជាតិប្រេស៊ីល និងក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវប៉ះគ្នាឆាប់ៗខាងមុខនេះក្នុងជំនួបជម្រុះទៅលេង FIFA World Cup 2026។ គេក៏រំពឹងដែរថា កីឡាករ Lionel Messi នឹងបន្តអាជីពរបស់រូបគេឱ្យក្រុមជម្រើសជាតិរហូតដល់ឆ្នាំ២០២៦ និងចូលរួមលេងព្រឹត្តិការណ៍នេះដែលមានសហម្ចាស់ផ្ទះដូចជាសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសមិកស៊ិក។ កីឡាករ Lionel Messi គឺជាតួអង្គដ៏សំខាន់មួយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនដោយរូបគេឈ្នះពានរង្វាន់ Ballon d’Or បាន ៨ ដង និងគ្រោងបំបែកកំណត់ត្រាជាច្រើនទៀតសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដោយរូបគេលេងបាន ១៧៩ ប្រកួត និងរកគ្រាប់បាល់បាន ១០៦ គ្រាប់រួចមកហើយសម្រាប់អាហ្សង់ទីន។ ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការលេងទល់នឹងកីឡាករ Lionel Messi។ កីឡាករ Marquinhos ដែលចំណាយពេលរយៈពេល ២ ឆ្នាំលេងជាមួយកីឡាករ Lionel Messi នៅក្លិប Paris Saint-Germain បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ Messi គឺជាកីឡាករដ៏ជំនាញ និងវ័យឆ្លាតម្នាក់ ហើយទោះបីអាយុគេរាងច្រើនក្តីក៏គេនៅតែធ្វើបានល្អ។ ក្នុងនាមជាមិត្តភក្តិ និងមិត្តរួមក្រុមម្នាក់ ខ្ញុំសប្បាយចិត្តជាមួយរូបគេជាខ្លាំងពេលនៅ Paris Saint-Germain និងបានអភិវឌ្ឍការលេងជាច្រើនជាមួយរូបគេ។ ប៉ុន្តែ…