Man Utd ត្រៀមលុយរាប់លានផោនសម្រាប់ខ្សែការពារឆ្នើម Alessandro Buongiorno របស់ក្លឹប TorinoMan
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅលើខ្សែការពារឆ្នើមរបស់ក្លឹប Torino គឺកីឡាករ Alessandro Buongiorno ក្នុងនាមជាគោលដៅមានសក្តានុពលម្នាក់មុនទីផ្សារដោះដូរខែមករានេះបិទ។ លោក Erik Ten Hag បានកំពុងស្វែងរកកីឡាករនៅតំបន់ការពាររបស់លោកបន្ថែម ខណៈអនាគតរបស់ Raphael Varane នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ Varane បានឈានចូល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គេនៅ Old Trafford ខណៈបច្ចុប្បន្នរូបគេអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការពិភាគ្សាជាមួយនឹងក្លឹបដទៃទៀត បើសិនចង់បានខ្លួន។ Johnny Evan ក៏នឹងផុតកុងត្រានៅចុងរដូវកាលនេះដូចគ្នា ខណៈ Harry Maguire នៅសល់កុងត្រា១៨ខែ ទន្ទឹមនឹងគ្នានេះលោក Erik Ten Hag បានបញ្ជាក់កាលពីពេលកន្លងទៅថា ក្លឹប Man Utd កំពុងពិចារណាក្នុងអនុវត្តនូវការបន្ថែម១២ខែនៅក្នុងកិច្ចសន្យារបស់ Victor Lindelof ។ Man Utd. បានកំពុងតាមដានយ៉ាងយកចិត្តទុកនៅលើទីផ្សារនាពេលបច្ចុប្បន្នសម្រាប់ខ្សែការពារក្មេងៗ ដោយសារតែមិនយូរទេ Lindelof នឹងចូលរួមជាមួយនឹង Raphael Varane, Harry Maguire និង…