Football

Mourinho បដិសេធសំណើក្លិបធំៗជាច្រើន ដោយសារគាត់កំពុងទន្ទឹងរង់ចាំការចចារជាមួយក្លឹបយក្សមួយនេះ

Mourinho បដិសេធសំណើក្លិបធំៗជាច្រើន ដោយសារគាត់កំពុងទន្ទឹងរង់ចាំការចចារជាមួយក្លឹបយក្សមួយនេះ

លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្លិបគីឡូធ្ងន់នៅ Premier League មួយចំនួន ដោយសារតែលោកដាក់គោលដៅចង់មកដឹកនាំក្លិបយក្ស Bayern Munich។ ជាការពិតណាស់ លោក Jose គឺមិនទាន់មានក្លិបដឹកនាំនោះទេ ចាប់តាំងពីលោកត្រូវបានក្លិប AS Roma បណ្តេញចេញពីតំណែងកាលពីខែ មករា កន្លងទៅ ខណៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកក៏មានក្លិបនៅ Premier League មួយចំនួនដូចជាអតីតក្លិបរបស់លោក Chelsea និង Newcastle ទាក់ទងមកផងដែរ ប៉ុន្តែលោកសុទ្ធតែបដិសេធទាំងអស់។ យ៉ាងណាមិញ ថ្មីៗនេះកាសែត BILD ដែលជាកាសែតដ៏ធំមួយរបស់ អាល្លឺម៉ង់ បានចុះផ្សាយថា លោក Jose ដែលជាអតីតអ្នកចាត់ការរបស់ Manchester United បច្ចុប្បន្នកំពុងសម្លឹងមើលរកឱកាសក្នុងការក្លាយជាអ្នកចាត់ការបន្ទាប់របស់ Bayern Munich ដើម្បីជំនួសរបស់លោក Thomas Tuchel ដែលប្រកាសចាកចេញពីតំណែងនៅដំណាច់រដូវកាលនេះ។ ប្រភពដដែលបានបន្ថែមថា លោក Jose បានសុខចិត្តបដិសេធជាមួយក្លិបជាច្រើន ដោយសារតែលោករង់ចាំការដាក់សំណើរបស់ Bayern…

Ten Hag ថាលោកនឹងបើកចិត្តក្នុងការដឹកនាំក្រុមមួយនេះ ប្រសិនបើគាត់ត្រូវបាន Man UTD បណ្តេញចេញ

Ten Hag ថាលោកនឹងបើកចិត្តក្នុងការដឹកនាំក្រុមមួយនេះ ប្រសិនបើគាត់ត្រូវបាន Man UTD បណ្តេញចេញ

អ្នកចាត់ការទូទៅ លោក Erik ten Hag បានលើកឡើងថា លោកបើកចិត្តក្នុងការវិលត្រឡប់ទៅដឹកនាំ Ajax វិញ ប្រសិនបើលោកត្រូវបាន Manchester United ចេញពីតំណែងក្រោយចប់រដូវកាលនេះ។ ជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៦ មិនមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយឡើយ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។ គួរបញ្ជាក់ផងដែរថា លោក Ten Hag ជា គ្រូបង្វឹកដ៏ជោគជ័យខ្លាំងមួយក្នុងប្រវត្តិសាស្រ្តរបស់ Ajax ដែលលោកធ្លាប់បានដឹកនាំពីចន្លោះឆ្នាំ ២០១៧-២០២២…

Marco Reus និងតារាឆ្នើម 5រូបទៀតគេរំពឹងថានឹងអាចតាម Lionel Messi ទៅអាមេរិចនៅរដូវក្តៅនេះ

Marco Reus និងតារាឆ្នើម 5រូបទៀតគេរំពឹងថានឹងអាចតាម Lionel Messi ទៅអាមេរិចនៅរដូវក្តៅនេះ

Marco Reus នឹងបញ្ចប់រយៈពេល ១២ឆ្នាំរបស់គាត់ជាមួយ Borussia Dortmund នៅរដូវក្តៅនេះ ដែលជំរុញឱ្យមានការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ Major League Soccer។ Reus និងក្លឹបបានព្រមព្រៀងគ្នារួចរាល់ហើយដើម្បីចែកផ្លូវគ្នានៅចុងរដូវកាលនេះប៉ុន្តែគាត់សង្ឃឹមថានឹងបញ្ចប់ទៅដោយភាពខ្លាំងបំផុតជាមួយនឹងក្លឹបត្រឹមតែ ៩០នាទីប៉ុណ្ណោះក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley ។ Reus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ខ្ញុំពិតជាមានអំណរគុណ និងមោទនភាពយ៉ាងខ្លាំងចំពោះពេលវេលាដ៏ពិសេសនេះនៅក្លឹប Borussia Dortmund របស់ខ្ញុំ។ ខ្ញុំបានចំណាយពេលជាងពាក់កណ្តាលនៃជីវិតរបស់ខ្ញុំនៅក្លឹបនេះ ហើយរីករាយជារៀងរាល់ថ្ងៃ ទោះបីជាមានពេលវេលាដ៏លំបាកខ្លះក៏ពិតមែន។ ខ្ញុំដឹងរួចហើយថាខ្ញុំនឹងពិបាកនិយាយលានៅចុងបញ្ចប់នៃរដូវកាលនេះ”។ Marco Reus កំពុងស្ថិតនៅលើទីផ្សារបើកចំហដោយគ្មានជាប់កុងត្រាជាមួយក្លឹបណាឡើយនៅរដូវក្តៅខាងមុខនេះ កេរ្ត៍ឈ្មោះ និងបទពិសោធន៍របស់គាត់ធ្វើឱ្យគាត់ក្លាយជាបេក្ខជនដ៏សំខាន់សម្រាប់ការផ្លាស់ទៅសហរដ្ឋអាមេរិក។ គាត់នឹងដើរតាមគន្លងរបស់ Bastian Schweinsteiger ដែលជាជនជាតិអាឡឺម៉ង់លំដាប់កំពូលចុងក្រោយដែលផ្លាស់ទៅលេង MSL។ មិនត្រឹមតែ Reus ទេដែលនឹងទៅលេង MSL ជាមួយ Messi ក្នុងនោះមានកីឡាករល្បីឈ្មោះ ៥រូបទៀតក៏រំពឹងថាពួកគេនឹងទៅលេងនៅទឹកដីអាមេរិកផងដែរមានដូចជា៖ Luka Modric របស់ Real Madrid Raphael Varane…

Roony Bardghji ​ត្រូវ​សម្រាក​ពី​បាល់​ទាត់ 1ឆ្នាំ ខណៈកំពុងឡើងជើង និងមានការចាប់អារម្មណ៍ខ្លាំង

Roony Bardghji ​ត្រូវ​សម្រាក​ពី​បាល់​ទាត់ 1ឆ្នាំ ខណៈកំពុងឡើងជើង និងមានការចាប់អារម្មណ៍ខ្លាំង

ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​​ទេពកោសល្យ​ខ្ពស់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប Roony Bardghji របស់​ក្លឹប F.C. Copenhagen បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​វ័យ 18 ​ឆ្នាំ​រូប​នេះ​បាន​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម។ Roony Bardghji ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា បាន​រងរបួស​រហែក​ជង្គង់ ACL។ បន្ថែម​លើស​ពី​នេះ​ទៀត កីឡាករ​ឆ្នើម​រូប​នេះ នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជា​សះស្បើយ​ពី​របួស​ចន្លោះ​ពី 9 ទៅ 12 ខែ ដែល​ជា​រយៈពេល​មួយ​ដ៏​យូរ។ គួរ​ដឹង​ផង​ដែរ​ថា Roony Bardghji គឺ​ជា​កីឡាករ​ដែល​កំពុង​ឡើង​ជើង និង​លេច​ធ្លោរ​ខ្លាំង ហើយ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ពិសេស​ក្លឹប​បិសាចក្រហម Manchester United។ កីឡាករ​ឆ្នើម​រូប​នេះ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដោយ​ក្នុង​​រដូវ​កាល​នេះគាត់​បាន​បង្ហាញ​ខ្លួន​សរុប 36 ​ប្រកួត និង​​ស៊ុត​បញ្ចូលទី​បាន 10 ​គ្រាប់។

ចេញពី Bayern លោកគ្រូ Tuchel ​អាចនឹងទៅដឹកនាំ​នៅ​ក្លឹបបិសាចក្រហម Man Utd នៅរដូវកាលក្រោយ

ចេញពី Bayern លោកគ្រូ Tuchel ​អាចនឹងទៅដឹកនាំ​នៅ​ក្លឹបបិសាចក្រហម Man Utd នៅរដូវកាលក្រោយ

លោក Thomas Tuchel ដែល​ត្រៀម​នឹង​ចាកចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្លឹប Bayern Munich នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចង់​បន្ត​អាជីព​របស់​ខ្លួន ដោយ​ដឹកនាំ​ក្លឹប​បិសាចក្រហម Manchester United។ យ៉ាង​ណា​មិញ ឱកាស​ដែល Thomas Tuchel អាច​នឹង​ចូលរួម​ជាមួយ​បិសាចក្រហម​បាន លុះ​ត្រា​តែ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ​បណ្ដេញ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​លោក Erik ten Hag ចេញ​ពី​តំណែង។ ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម ចាប់​អារម្មណ៍​លើ Thomas Tuchel ខណៈ​ដែល​ជោគ​វាសនា​របស់ Erik ten Hag កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្ស័យ។ ថ្វី​ត្បិត​តែ Thomas Tuchel មិន​អាច​ដឹកនាំ Bayern Munich ឲ្យ​ឈ្នះ​ពាន​លីគ​នៅ​រដូវកាល​នេះ​ក៏​ដោយ ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម ហាក់​មិន​អា​ក្រក់​ពេក​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ Bayern Munich នៅ​តែ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ឈ្នះពាន​ដ៏​ធំ​មួយ​គឺ UEFA Champions League ដែល​ពួក​គេ​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ។ បន្ថែម​លើស​ពី​នេះ​ទៀត Thomas Tuchel ក៏​ធ្លាប់​ជា​គ្រូ​បង្វឹក​ដែល​មាន​បទពិសោធន៍​ស្រាប់​ក្នុង​ការ​ដឹកនាំ​ក្លឹប​នៅ Premier League។

ខ្សែការពារ​ Chelsea រូបនេះសម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​លេង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ

ខ្សែការពារ​ Chelsea រូបនេះសម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​លេង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ

ក្លឹប Fluminense FC នឹង​ចុះ​ហត្ថលេខា​លើ Thiago Silva នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ ខ្សែការពារ​ចាស់​វស្សា​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ពេល​ដែល​គាត់​ផុត​កុងត្រា​ជាមួយ​តោខៀវ Chelsea នា​រដូវក្ដៅ​នេះ។ សំណើរ​របស់​ក្លឹប Fluminense FC បាន​ដាក់​មក​ឲ្យ Thiago Silva ពិចារណា​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ប្រកាស​​ចាកចេញ​ពី Chelsea ជា​ផ្លូវការណ៍។ កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​រវាង Thiago Silva និង​ក្លឹប Fluminense កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ហើយ​អ្វីៗ​ហាក់​ដំណើរ​ការ​ទៅ​ដោយ​ភាព​វិជ្ជមាន។ កិច្ច​ព្រមព្រៀង​នៃ​ការ​ចុះ​ហត្ថលេខា​លើ Thiago Silva ពី​សំណាក់​ក្លឹប Fluminense មាន​រយៈពេល 1 ឆ្នាំ​ប៉ុណ្ណោះ គឺ​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 (នេះ​បើ​តាម Globo បាន​រាយការណ៍)។ គួរ​រំលឹក​ផង​ដែរ​ថា Fluminense គឺ​ជា​អតីត​ក្លឹប​ចាស់​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រស៊ីល​របស់ Thiago Silva ដែល​គាត់បាន​ចាកចេញ​ពី​ទីនោះ​តាំង​ពី​ឆ្នាំ 2009។

ខ្សែបម្រើ​វ័យ 21 ឆ្នាំរូបនេះ ត្រូវបានក្លឹប Barcelona ពិចារណា​លក់​ចេញ​នៅ​រដូវក្ដៅ​ខាងមុខនេះ

ខ្សែបម្រើ​វ័យ 21 ឆ្នាំរូបនេះ ត្រូវបានក្លឹប Barcelona ពិចារណា​លក់​ចេញ​នៅ​រដូវក្ដៅ​ខាងមុខនេះ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ពិចារណា​ក្នុង​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែបម្រើ​វ័យ​ក្មេង Pedri នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ​នេះ។ កុងត្រា​បច្ចុប្បន្ន​របស់ Pedri ជា​មួយ Barcelona មាន​សុពលភាព​រហូត​ដល់​ចុង​ខែ​មិថុនា ឆ្នាំ 2026។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា Barcelona បង្ហាញ​ចេតនា​នៃ​ការ​ចង់​លក់ Pedri បន្ទាប់​ពី​ពួក​គេ​បាន​បញ្ឈប់​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ។ Pedri មិន​មែន​ជា​ចំណែក​មួយ​សំខាន់របស់​ក្រុម​លោក Xavi Hernandez នៅ​រដូវកាល​នេះ​ឡើយ ដោយ​គេ​បាន​ចូល​លេងត្រឹមតែ 19 ប្រកួត​ប៉ុណ្ណោះ​ក្នុង​លីគ ដោយ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ​តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​របួស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខកខាន​មិន​អាច​បង្ហាញ​ទម្រង់​លេង​ឲ្យ​កាន់​តែ​លេច​ធ្លោរ​ជាង​មុន។ បើ​យោងតាម​គេហទំព័រ Transfermarkt គេ​បាន​ប៉ាន់​ស្មាន​តម្លៃ​ខ្លួន​នៃ​ការ​លក់ Pedri ប្រហែល​ជា 80 លានអឺរ៉ូ។

Barcelona និង Atletico Madrid ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​សញ្ជាតិ​អាមេរិក Isco Alarcon

Barcelona និង Atletico Madrid ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​សញ្ជាតិ​អាមេរិក Isco Alarcon

រដូវកាល​នេះ មិនមែន​ជា​រដូវកាល​ដ៏​ល្អ​បំផុត​របស់ Real Betis នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​អាច​បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​ប្រហាក់​ប្រហែល រឺ​ដូច​រដូវកាល​មុន។ ខ្សែ​បម្រើ​ប្រយុទ្ធ Isco Alarcon គឺ​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង​របស់ Real Betis។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កីឡាករ​ម្នាក់​ទៀត​ដែល​មាន​ទម្រង់​លេង​មិន​ចាញ់ Isco ដែរ​នោះ​គឺ Johnny Cardoso។ ខ្សែបម្រើ​សញ្ជាតិ​អាមេរិក​រូប​នេះ បាន​ចូលរួម​ជាមួយ Real Betis ក្នុង​ខែ​មករា ដោយ​ផ្ទេរ​ពី​ក្លឹប Internacional។ ភ្លាមៗ​នោះ​គាត់​បាន​សម្រប​ខ្លួន​យ៉ាង​ល្អ​ទៅ​នឹង​បាល់ទាត់​អេស្ប៉ាញ ហើយ​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​គាត់​កាន់​តែ​ល្អ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន។ ក្លឹប Barcelona និង Atletico Madrid ជា​ក្លឹប 2 ស្ថិត​ក្នុង​ចំណោម​ក្លឹប​ផ្សេងៗ​ទៀត​ដែល​ចាប់អារម្មណ៍​លើ​ការ​ផ្ទេរ Johnny Cardoso នា​រដូវ​ក្តៅ​ខាង​មុខ​នេះ។ ក្លឹប​ទាំង 2 កំពុង​ត្រូវ​ការ​ខ្សែបម្រើ​ការពារ ហើយ​ដោយ​សារ​តែ​ Johnny Cardoso មាន​អាយុ​ត្រឹម​តែ 22 ឆ្នាំ ការ​ចុះ​ហត្ថលេខា​លើ​រូប​​គេ នឹង​ក្លាយ​ជា​រឿង​ដ៏ល្អ​បំផុត​មួយ សម្រាប់​ផែនការ​រយៈពេលវែង។ Real Betis នឹង​អាច​លក់…

Barcelona កំពុង​សម្លឹង​មើល​ជម្រើស​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើមរូបនេះពីក្លឹប Arsenal

Barcelona កំពុង​សម្លឹង​មើល​ជម្រើស​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើមរូបនេះពីក្លឹប Arsenal

ក្លឹប​អ្នក​មាន​បុណ្យ Barcelona អាច​នឹង​ធ្វើ​ការ​ផ្ទេរ​ខ្សែបម្រើ​កណ្ដាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ចូល​ទៅ​ក្នុង​ក្រុម​របស់​ខ្លួន នា​រដូវ​ក្តៅ​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ ខ្សែបម្រើ​ដែល​ក្លឹប​កាតាឡាន់​បាន​នឹង​កំពុង​ឃ្លាំ​មើល​នោះ​គឺ Thomas Partey ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​កាំភ្លើងធំ Arsenal។ ប្រសិន​បើ Barcelona អាច​សម្រេច​បាន​នូវ​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​ហ្គាណា​រូប​នេះ​ពិត​មែន នោះ​គាត់​នឹង​ត្រឡប់​មក​កាន់​ទឹកដី​ La Liga ជា​ថ្មី​ម្ដង​ទៀត ខណៈ​ដែល​គាត់​ធ្លាប់​បាន​ចំណាយ​ពេល​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ​អស់​រយៈពេល​ជាង 7 ឆ្នាំ​ផង​ដែរ ដោយ​លេង​ឲ្យ​ក្លឹប Atletico Madrid។ កុងត្រា​បច្ចុប្បន្ន​របស់​ខ្សែបម្រើ​វ័យ 30 ឆ្នាំ​រូប​នេះ​ជាមួយ​ក្លឹប​កាំភ្លើងធំ មាន​សុពលភាព​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025។ ទោះ​ជា​យ៉ាង គេ​បាន​ដឹង​ថា គាត់​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​រយៈ​ពេល​វែង​របស់​លោក Mikel Arteta ដែល​ជា​គ្រូ​បង្វឹក​របស់ Arsenal ឡើយ ហើយ Barcelona កំពុង​តាម​ដាន​ពី​ស្ថានភាព​នេះ។ ក្លឹប Barcelona ចង់​បាន​ខ្សែ​បម្រើ​ដែល​មាន​បទ​ពិសោធន៍​ច្រើន និង​មាន​តម្លៃ​ផ្ទេរ​ទាប ដើម្បី​ពង្រឹង​ក្រុម​របស់​ពួក​គេ។ ថវិការ​នៃ​ការ​ចំណាយ​លើ​ការ​ទិញ​កីឡាករ​ចំណូល​ថ្មី​របស់ Barcelona នឹង​​ត្រូវ​បាន​កាត់​បន្ថយ ប្រសិន​បើ​ពួក​គេ​អាច​ចុះ​ហត្ថលេខា​លើ Partey ដែល​មាន​តម្លៃ​ប្រហែល 20 លានអឺរ៉ូ។

Ten Hag ប្រាប់ចំៗថា Man Utd សម្រេចចិត្តយក Rasmus Hojlund ដោយសារយក Harry Kane មិនបាន

Ten Hag ប្រាប់ចំៗថា Man Utd សម្រេចចិត្តយក Rasmus Hojlund ដោយសារយក Harry Kane មិនបាន

Erik ten Hag បានសារភាពថា Manchester United បានចុះហត្ថលេខាលើ Rasmus Hojlund កាលពីរដូវក្តៅមុន ដោយសារតែពួកគេមិនអាចនាំយក Harry Kane បាន។ Hojlund បានចូលរួមជាមួយ United ក្នុងតម្លៃ ៧២លានផោន ពី Atalanta មិនខុសទេគឺក្នុងតម្លៃ ៧២លានផោន ហើយ Kane បានចុះហត្ថលេខាជាមួយ Bayern Munich ពី Tottenham ក្នុងតម្លៃ ១០០លានផោន។ មកទល់ពេលនេះក្នុងរដូវកាលដំបូងរបស់គាត់នៅ United Hojlund រកបានត្រឹមតែ ៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួតនៅ Premier League ខណៈដែល Kane រកបាន ៣៥គ្រាប់ក្នុង ៣១ប្រកួត នៅ Bundesliga ឱ្យ Bayern Munich។ Ten Hag បានសារភាពថា វាមិនយុត្តិធម៌ទេក្នុងការប្រៀបធៀបរវាងកីឡាករទាំងពីរ ហើយបានគាំទ្រ…