Football

Mbappe ជឿជាក់​ថា PSG នឹង​នៅ​តែ​មាន​​ឱកាស​ឈ្នះ​ពាន UCL

Mbappe ជឿជាក់​ថា PSG នឹង​នៅ​តែ​មាន​​ឱកាស​ឈ្នះ​ពាន UCL

ក្លឹប​យក្ស​បារាំង PSG បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត UEFA Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​ក្រោម​ថ្វី​ជើង Borussia Dortmund។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចប់​ការ​ប្រកួត ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​របស់​ខ្លួន​នឹង​នៅ​តែ​អាច​មាន​ឱកាស​ឈ្នះ​ពាន UCL ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ តាម​សម្ដី​របស់ Mbappe ដែល​បាន​ដកស្រង់​ដោយ​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ “វា​ជា​ដំណើរ​ការ​ដ៏​វែងឆ្ងាយ ​ដើម្បី​ឈ្នះ​ពាន UEFA Champions League ហើយ​ខ្ញុំ​ប្រាកដ​ថា PSG នឹង​នៅ​មិន​ឆ្ងាយ​ពី​ឱកាស​ឈ្នះវានោះ​ទេ។ យើង​សោក​ស្ដាយ សម្រាប់​ការ​ប្រកួត​យប់​នេះ យើង​ពិត​ជា​ខក​ចិត្ត”។ គួរ​រំលឹក​ផង​ដែរ​ថា PSG បាន​ចាញ់ Borussia Dortmund ក្នុង​ការ​ប្រកួត UEFA Champions League ទាំង​ពីរ​ជើង ដោយ​លទ្ធផល​សរុប 2-0។ បច្ចុប្បន្ន Borussia Dortmund កំពុង​អង្គុយ​នៅ​កៅអី​វគ្គ​ផ្ដាច់ព្រ័ត ដោយ​រងចាំ​ជួប​អ្នក​ឈ្នះរវាង Real Madrid…

Tottenham ទទួលយកការដេញថ្លៃ ៦០លានផោន ប្រសិនក្លឹបណាចង់បានតារាឆ្នើមរូបនេះ

Tottenham ទទួលយកការដេញថ្លៃ ៦០លានផោន ប្រសិនក្លឹបណាចង់បានតារាឆ្នើមរូបនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនក្នុងការលក់ខ្សែប្រយុទ្ធទោល Richarlison ក្នុងតម្លៃប្រមាណ ៦០លានផោន នៅរដូវក្តៅនេះ ។ Tottenham មានឆន្ទៈក្នុងការផ្តល់ជូនដ៏សមរម្យណាមួយពីក្លឹបដែលចង់បាន Richarlison លើការដោះដូរជាមួយនឹងលទ្ធភាពទិញផ្តាច់កុងត្រា។ គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ រូបនេះមានការធ្លាក់ចុះនៃទម្រង់លេងផងដែរ ខណៈ Spurs ចង់រុះរើតំបន់ប្រយុទ្ធឲ្យមុចស្រួចជាងពេលឥឡូវនេះ៕

Ferdinand ថាមានតែផ្លូវមួយនេះគត់ ដែលបីសាចក្រហមអាចទាក់ចិត្តឱ្យ Sancho ត្រឡប់មកវិញ

Ferdinand ថាមានតែផ្លូវមួយនេះគត់ ដែលបីសាចក្រហមអាចទាក់ចិត្តឱ្យ Sancho ត្រឡប់មកវិញ

អតីតខ្សែការពារជើងចាស់លោក Rio Ferdinand បានមានប្រសាសន៍ថា មានតែផ្លូវមួយគត់ដែល Manchester United អាចអន្ទងចិត្តឱ្យខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់មកវិញបាន គឺទាល់តែលោក Erik ten Hag ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាមុនសិន។ ជាការពិតណាស់ កាលពីដើមរដូវកាល ២០២៣-២០២៤ នេះ ទំនាក់ទំនងគ្រូសិស្សរវាងលោក Ten Hag និង Sancho គឺត្រូវបានប្រេះឆា បន្ទាប់ពីអ្នកទាំង ២ បានប៉ះទង្គិចពាក្យសម្តីគ្នា ហើយចុងក្រោយ ដោយសារតែស្ថានភាពដ៏អាក្រក់បែបនេះ Man UTD ក៏បានសម្រេចចិត្តដាក់ Sancho ឱ្យ Dortmund អតីតក្លិបរបស់គេខ្ចីជើងបណ្តោះអាសន្នសិន។ យ៉ាងណាមិញ បន្ទាប់ពីត្រឡប់ទៅ Dortmund វិញ ឥឡូវនេះ Sancho កំពុងតែបង្ហាញទម្រង់លេងបានល្អខ្លាំងសឹងមិនគួរឱ្យជឿ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីយប់មិញនេះ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះ ទើបតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យ Dortmund ទម្លាក់ PSG…

Ancelotti ថា Vinicius Junior ជិតបានឈ្នះពាន Ballon d’Or ហើយក្រោយក្លឹបឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL

Ancelotti ថា Vinicius Junior ជិតបានឈ្នះពាន Ballon d’Or ហើយក្រោយក្លឹបឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL

អ្នកចាត់ការទូទៅក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា Vinicius Junior ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d’Or ហើយ បន្ទាប់ពីរូបគេបានបង្ហាញការលេងបានយ៉ាងល្អជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ ជាការពិតណាស់ Vinicius បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Real Madrid វាយបកយកឈ្នះ Bayern Munich ក្នុងលទ្ធផល ២ទល់នឹង១ និង ទទួលបានពានរង្វាន់កីឡាករល្អជាងគេប្រចាំការប្រកួតផងដែរ ខណៈ ពេលនេះកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ត្រូវបានគេចាត់់ទុកជាបេក្ខភាពឈានមុខគេមួយក្នុងការឈ្នះពានរង្វាន់ Ballon d’Or ប្រសិនបើក្រុមអធិរាជសអាចគ្រងជើងឯកពានរង្វាន់ Champions League បាន។ ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយយ៉ាងខ្លីថា៖ ខ្ញុំគិតថា Vinicius ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d’Or មែនទែនហើយ៕

Neuer បង្ហាញអារម្មណ៍បែបនេះ បន្ទាប់ពីខ្លួនបង្កកំហុសធ្វើឲ្យ Bayern ធ្លាក់ចេញពី UCL យប់មិញនេះ

Neuer បង្ហាញអារម្មណ៍បែបនេះ បន្ទាប់ពីខ្លួនបង្កកំហុសធ្វើឲ្យ Bayern ធ្លាក់ចេញពី UCL យប់មិញនេះ

អ្នកចាំទីក្លិប Bayern Munich កីឡាករ Manuel Neuer បានបង្ហាញអំពីអារម្មណ៍សោកស្តាយបន្ទាប់ពីខ្លួនបានបង្កកំហុសធ្វើឲ្យក្រុមត្រូវធ្លាក់ចេញពីពានរង្វាន់ Champions League។ ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ គឺ Bayern Munich ប៊ិះតែនឹងទទួលបានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទៅហើយ បន្ទាប់ពីពួកគេបានបើកការនាំមុខមុនលើ Real Madrid ១គ្រាប់មុនតាំងពីនាទីទី ៦៨ ប៉ុន្តែ ឈានដល់នាទីទី៨៨ ទៅហើយ Joselu បានស៊ុតបញ្ចូលទីពីការបង្កកំហុសចាប់បាល់ក្រឡករបស់ Neuer និង បានថែមគ្រាប់បាល់ទីពីររបស់ខ្លួននៅក្នុងនាទីទី ៩០+១ បញ្ចប់ក្តីសង្ឃឹមរបស់ Bayern Munich តែម្តង ក្នុងលទ្ធផលសរុបទាំងពីរជើង ៤ទល់នឹង៣។ ក្រោយចប់ការប្រកួត Neuer បាននិយាយថា៖ គ្រប់គ្នាដែលធ្លាប់បានលេងបាល់ទាត់ យល់ហើយថាពេលនេះខ្ញុំកំពុងមានអារម្មណ៍បែបណា។ វាពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះពួកយើងមើលឃើញខ្លួនឯងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ទៅហើយ។ ខ្ញុំរំពឹងថាបាល់នឹងមកក្នុងស្ថានភាពផ្សេង ប៉ុន្តែ វានឹងមកខ្ពស់បន្តិចដែលធ្វើឲ្យខ្ញុំពិបាកក្នុងការចាប់ ខណៈ Joselu នៅទីនោះស្រាប់ ដូច្នេះវាពិតជាពិបាកណាស់៕

Man Utd នឹង​ត្រូវបញ្ចប់កុងត្រាជាមួយ Erik ten Hag ​ក្នុងងារ​ជា​គ្រូ​បង្វឹក​របស់ក្លឹបនៅ​ចុង​រដូវកាល​នេះ

Man Utd នឹង​ត្រូវបញ្ចប់កុងត្រាជាមួយ Erik ten Hag ​ក្នុងងារ​ជា​គ្រូ​បង្វឹក​របស់ក្លឹបនៅ​ចុង​រដូវកាល​នេះ

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ហើយ ដោយ​នឹង​បណ្តេញ​លោក Erik ten Hag ចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឆាប់ៗ​ខាង​មុខ។ បុរស​វ័យ 54 ឆ្នាំ​រូប​នេះ មាន​កុងត្រា​នៅ Old Trafford រហូត​ដល់​ខែ​មិថុនា ឆ្នាំ​ក្រោយ ប៉ុន្តែ​​កៅអី​ជា​គ្រូ​បង្វឹក​របស់​គាត់​ប្រហែល​ជា​មិន​អាច​រក្សា​បាន​ដល់​ផុត​កុងត្រា​នោះ​ឡើយ។ ទម្រង់​លេង​របស់​បិសាចក្រហម​នៅ​រដូវកាល​នេះ ពិត​ជា​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​រដូវកាល​មុន។ ពួក​គេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-0 នៅ​លើ​ទឹក​ដី​របស់ Crystal Palace កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង Premier League។ បិសាចក្រហម កំពុង​ប្រឈម​មុខ​នឹង​ការ​ខកខាន មិន​មាន​កៅអី​លេង​ពាន​ធំៗ​របស់​តំបន់​អឺរ៉ុប​រដូវកាល​ក្រោយ (2024-2025) ផង​ដែរ។ ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម​បាន​សម្រេច​ចិត្ត​រួច​ហើយ ដោយ​ពួក​គេ​​នឹង​បញ្ចប់​ការងារ​ជា​គ្រូ​បង្វឹក​របស់​លោក Erik ten Hag នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គេ​បាន​ដឹង​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា Erik ten Hag អាច​ដឹកនាំ​ក្រុម ដោយ​យក​ឈ្នះ Man City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ…

Tuchel បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះ ក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់

Tuchel បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះ ក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់

Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich បានលើកឡើងថាការសម្រេចចិត្តរបស់គណៈកម្មាការរៀបចំការប្រកួតអោយបញ្ចប់ ជាផ្លូវការណ៏មុនពេលក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងម៉ោងបន្ថែមតង់ទី២ទល់និងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់បីដូចជារឿងផិតក្បត់ដ៏ឃោរឃៅមួយដូច្នេះដែរ ។គួរកត់សម្គាល់ថាទោះបីជាក្រុមភ្ញៀវមកពីអាល្លឺម៉ង់បាននាំមុខ ១-0 ក្នុងការប្រកួតជើងទីពីរប៉ុន្តែការប្រកួតបានពន្យាពេលរហូតដល់នាទីទី ៨៨ មុនពេលកីឡាករបម្រុងសញ្ជាតិអេស្បាញ Joselu រកបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ ទោះយ៉ាងណា Bayern Munich មានឪកាសបន្ថែមគ្រាប់បាល់វាយបកតាមពីក្រោយនៅម៉ោងបន្ថែមដោយកីឡាករ Matthijs de Ligt ប៉ុន្តែជំនួយការអាជ្ញាកណ្តាល(អាប៊ីតទង់)បានលើកទង់និងចាត់ទុកថាជាបាល់ offside ផងដែរ ។ ការពិតកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានឈប់បញ្ចេញសកម្មភាពលេងមុនពេល De Ligt ទាត់ចូលសំណាញ់ទីមកម្លេះ ប៉ុន្តែផ្អែកលើការចាក់ឡើងវិញតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថាបាល់នោះមិនមែន offside ទេប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈការប្រកួតត្រូវបានបញ្ចប់ដូច្នេះ VAR មិនអាចធ្វើអន្តរាគមន៍អ្វីបានទេ។ អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់លោកTuchel ដែលធ្លាប់ឈ្នះពាន UCL ជាមួយ Chelsea បានប្រាប់ TNT Sports ថាៈវាគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុត ហើយ ប្រឆាំងទៅនឹងច្បាប់។ទីបំផុតអាជ្ញាកណ្តាលខ្សែបន្ទាត់បាននិយាយថាសុំទោស ប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈលោកTuchel បានបញ្ជាក់ផងដែរថាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត Szymon Marciniak…

Real Madrid បានវាយបក២គ្រាប់ ផ្តួល Bayern Munich ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL ត្រឹម៣នាទីប៉ុណ្ណោះ

Real Madrid បានវាយបក២គ្រាប់ ផ្តួល Bayern Munich ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL ត្រឹម៣នាទីប៉ុណ្ណោះ

ក្លឹបអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះជើងទី២ ១:០ ទៅលើក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ដ៏មិនគួរឱ្យជឿ ដោយសរុបទាំង២ជើង ៤:៣ ។ គួរកត់សម្គាល់ថា នៅចុងម៉ោងទៅហើយនោះខ្សែប្រយុទ្ធ Mato Joselu បានស៊ុតបញ្ចូលទីតាមស្មើនៅនាទី៨៨ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។ គួរជម្រាបដែរថា ក្រោយទទួលជ័យជម្នះ Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០២៣/២៤ នេះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Borussia Dortmund ៕ សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

Podolski ដែលជាម្ចាស់ពាន World Cup 2018 ត្រៀម​ចូល​និវត្តន៍​ពី​បាល់ទាត់ហើយ…

Podolski ដែលជាម្ចាស់ពាន World Cup 2018 ត្រៀម​ចូល​និវត្តន៍​ពី​បាល់ទាត់ហើយ…

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី 13 ខែ​កក្កដា ឆ្នាំ 2018 មក វា​នឹង​មាន​រយៈពេល 10 ឆ្នាំ ពី​ការ​ទទួល​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់​នៅ World Cup ហើយ​បន្តិច​ម្តងៗ កីឡាករ​ដែល​ធ្លាប់​លេង​នៅ​ពេល​នោះ​បាន​ចាប់​ផ្តើម​ចូល​និវត្តន៍​ពី​បាល់ទាត់។ កីឡាករ​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ Lukas Podolski ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​របស់​​ប៉ូឡូញ Gornik Zabrze បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ផែនការ​របស់​គាត់ ក្នុង​ការ​បញ្ចប់​អាជីព​ពី​បាល់ទាត់។ កុងត្រា​របស់ Lukas Podolski ជាមួយ​ក្លឹប​របស់​ខ្លួន មាន​សុពលភាព​​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ 2025 ហើយ​ពេល​នោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​មាន​អាយុ 39 ឆ្នាំ។ ដោយ​ឡែក Lukas Podolski បាន​និយាយ​ក្នុង​ការ​សន្ទនា​មួយ​ជាមួយ Kanał Sportowy ថា គាត់​អាច​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​មុន​កុងត្រា​ផុត​កំណត់ ព្រោះ​នៅ​ពេល​នេះ​ឆ្អឹង​របស់​គាត់​ហាក់​មាន​បញ្ហា​មិន​ដូច​មុន​ទៀត​ទេ។ កីឡាករ​រូប​នេះ​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា តាម​ពិត​ទៅ​គាត់​ចង់​លេង​បាល់ 2 រឺ 3 ឆ្នាំ​ទៀត ប៉ុន្តែ​កាយ​សម្បទារ​ប្រហែល​ជា​មិន​អំណោយ​ផល​គ្រប់​គ្រាន់​ឡើយ។

PSG ប្រហែល​ជា​ត្រូវ​​បន្ត​ពាក្យស្លោកមួយថា “មិន​អាច​ឈ្នះ​ពាន UCL” ជា​ច្រើន​រដូវកាល​ទៀត

PSG ប្រហែល​ជា​ត្រូវ​​បន្ត​ពាក្យស្លោកមួយថា “មិន​អាច​ឈ្នះ​ពាន UCL” ជា​ច្រើន​រដូវកាល​ទៀត

​ក្លឹប Borussia Dortmund បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain ក្នុង​លទ្ធផល​សរុប (ទាំង​ពីរ​ជើង) 2-0។ បន្ទាប់​ពី​ឈ្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី 1 លើ​ទឹក​ដី​ខ្លួន​ឯង​ដោយ​លទ្ធផល 1-0 កាល​ពី​សប្តាហ៍មុន ក្រុម​របស់​លោក Edin Terzic បាន​បង្កើត​ទម្រង់​ការពារ​ដ៏អស្ចារ្យ ដែល​មិន​ត្រឹមតែ​មិន​ឲ្យ PSG ស៊ុត​បញ្ចូលទី​បាន​ទេ តែ​ថែម​ទាំង​បាន​ស៊ុត​បន្ថែម 1 គ្រាប់​ទៀត​ផង​ដែរ។ នៅ​ក្នុង​កា​រប្រកួត​រវាង​ក្រុម​ទាំង 2 យើង​មើល​ឃើញ​ថា PSG បាន​ព្យាយាម​សម្រុក​ជា​ខ្លាំង ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​ដែល​ពួក​គេ​ជំពាក់ Borussia Dortmund 1 គ្រាប់​កាល​ពី​ជើង​ទី​មួយ។ ប៉ុន្តែ​ជាក់​ស្ដែង​អ្វីៗ​មិន​អាច​កើត​ឡើង​ឡើយ ហើយ​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​ភ្លាត់​ឲ្យ​ខ្សែការពារ Mats Hummels តែត​បញ្ចូលទី​បាន 1 គ្រាប់​ទៀត​នៅ​នាទីទី 50។ មជ្ឈដ្ឋាន​បាល់ទាត់​កំពុង​មើល​ឃើញ​ថា PSG ប្រហែល​ជា​នឹង​មិន​ស្គាល់​ពាន UCL ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត ព្រោះ​រដូវកាល​នេះ​អាច​ចាត់​ទុក​ថា ជា​រដូវកាល​ដ៏​ឡើង​ជើង​ខ្លាំង​ហើយ​សម្រាប់​ពួក​គេ ប៉ុន្តែ PSG…