Football

PSG នឹង​ឈាន​ដល់​ការ​ផ្ទេរ​តារាទើបតែរះវ័យ ២១ឆ្នាំ ជាមួយ​ Barcelona

PSG នឹង​ឈាន​ដល់​ការ​ផ្ទេរ​តារាទើបតែរះវ័យ ២១ឆ្នាំ ជាមួយ​ Barcelona

អ្នកគាំទ្រក្លឹប Barcelona មួយចំនួនស្ទើរតែមិនអាចទប់អារម្មណ៍រំភើបរបស់ពួកគេចំពោះការលើកឡើងថា Xavi Simons អាចត្រលប់មកក្លឹបវិញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ ហើយវាប្រហែលជាល្អណាស់បើសិនរឿងនេះជាការពិត។ Simons ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ឃ្លា​មួយ​ក្នុង​កិច្ចសន្យា​ដែល​អនុញ្ញាត​ឱ្យ​គាត់​ជ្រើសរើស​នៅកន្លែង​ដែល​គាត់​ទៅខ្ចី​ជើង​បានប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ខ្ចី​ចេញ ហើយ​ដោយ​កីឡាករ​ហូឡង់​រីករាយ​នឹង​ត្រឡប់​ទៅ Barcelona នោះ​វា​នឹង​ក្លាយ​ជា​ការ​បន្ថែម​តម្លៃ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​រដូវក្តៅ​នេះ​សម្រាប់ Barcelona។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ Sport ក្លឹប Paris Saint-Germain ដែលជាក្លឹបមេរបស់គាត់ មិនមានបំណងដាក់ឱ្យខ្ចីគាត់ម្តងទៀតទេនៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលមុនខ្ចីទៅ RB Leipzig និង PSV Eindhoven ។ Simons នឹងបន្តនៅក្លឹប ឬត្រូវបានលក់ ប៉ុន្តែមិនតិចជាង ១០០លានអឺរ៉ូទេ សំខាន់គឺធ្វើឱ្យគាត់ចេញពីបញ្ជីគោលដៅរបស់ Barcelona លុះត្រាតែស្ថានភាពនោះផ្លាស់ប្តូរ។

ខ្សែប្រយុទ្ធឆ្នើមប្រស៊ីលរូបនេះ មិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤ ទេ

ខ្សែប្រយុទ្ធឆ្នើមប្រស៊ីលរូបនេះ មិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤ ទេ

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថា ខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពុងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។ មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League មិន​បាន​ចូល​លេង​ទេ​ចាប់​តាំង​ពី​មាន​របួស​សរសៃ​ពួរ​ជើង និង​សរសៃ​ពួរ​ជង្គង់​ឆ្វេង​របស់​គាត់​កាល​ពី​ខែ​តុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនាគឺរូបគេមិនមានឈ្មោះនោះឡើយ។ មួយវិញទៀតកីឡាកររួមជាតិមានដូចជាខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហម Man United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អជាមួយក្លឹបព្រមទាំងបញ្ហារបួសរបស់ពួកគេនោះ។ ផ្ទុយទៅវិញគ្រូបង្វឹកលោក Dorival Junior បានដាក់អោយកីឡាករយុវជន Endrick បច្ចុប្បន្នលេងអោយក្រុម Palmeiras និងត្រៀមផ្ទេរទៅ Real Madrid នៅខែកក្កដា ក្នុងវ័យ១៨ឆ្នាំ អោយស្ថិតក្នុងចំណោមកីឡាករសរុបទាំង ២៣ នាក់របស់គាត់។ Endrick គឺជាកីឡាករស៊ុតបញ្ចូលទីឱ្យប្រេស៊ីលក្នុងជ័យជម្នះ ១-០ លើក្រុមតោកំណាចអង់គ្លេសនៅកីឡដ្ឋាន Wembley…

កំនត់ត្រា Hazard ត្រូវបំបែកដោយ Cole Palmer ក្រោយបង្ហាញទម្រង់លេងល្អក្នុងទឹកដី ២លើកជាប់គ្នា

កំនត់ត្រា Hazard ត្រូវបំបែកដោយ Cole Palmer ក្រោយបង្ហាញទម្រង់លេងល្អក្នុងទឹកដី ២លើកជាប់គ្នា

Cole Palmer បានជាប់ឈ្មោះជាកីឡាករដែលឈ្នះពានរង្វាន់កិត្តិយសឆ្នើមប្រចាំខែមេសានៅក្របខណ្ឌ Premier League ក្នុងឆ្នាំ ២០២៤នេះ។ ខ្សែ​បម្រើ​ស្លាបស្តាំតែមានជំនាញជើងឆ្វេងរបស់ក្រុមតោខៀវ Chelsea រូបនេះ Stamford Bridge។ មានន័យថាការបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវ័យក្មេង Palmer ធ្វើបាន Hat-trick សម្រាប់ការប្រកួតក្នុងផ្ទះជាប់ៗគ្នា២លើក ពោលគឺក្នុងជ័យជម្នះ ៤ ទល់និង៣ លើក្រុម Man United និងគ្រាប់បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់ពេលលត់ Everton ៦-0 គឺជាហេតុផលមួយដែលបង្ហាញពីសមត្ថភាពដ៏ល្អរបស់អតីតយុវជន Man.City រូបនេះ ។ Cole បានផ្តួលគូប្រជែងគឺ Kai Havertz, Bruno Fernandes និង Josko Gvardiol ដើម្បីឈ្នះពានរង្វាន់ POTM ជាលើកទីមួយក្នុងក្របខ័ណ្ឌ Premier League របស់គាត់។វាមិនមែនជារឿងចៃដន្យនោះឡើយដែល Palmer បានក្លាយជាកីឡាករ Chelsea ដំបូងគេដែលឈ្នះពានរង្វាន់នេះក្នុងរយៈពេលជិត ៦ ឆ្នាំចុងក្រោយបន្ទាប់ពីអតីតរៀមច្បង Eden Hazard…

តើកាំភ្លើងធំ Arsenal អាចផ្តួលម្ចាស់ផ្ទះដែលកំពុងធ្លាក់ជើងខ្លាំង ដើម្បីក្តីសង្ឃឹមលើកពាន EPL បានទេ?

តើកាំភ្លើងធំ Arsenal អាចផ្តួលម្ចាស់ផ្ទះដែលកំពុងធ្លាក់ជើងខ្លាំង ដើម្បីក្តីសង្ឃឹមលើកពាន EPL បានទេ?

ការប្រកួតក្របខណ្ឌ Premier League មានតែ១គូទេនៅថ្ងៃអាទិត្យវេលាម៉ោង ១០និង៣០នាទីស្អែកនេះខណៈក្រុមម្ចាស់ផ្ទះ Man.Utdត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៏ក្រុមភ្ញៀវ Arsenal ដែលកំពុងព្យាយាមប្រម៉ាញ់ពាន Premier League ។ ក្រុមម្ចាស់ផ្ទះរបស់លោក Erik ten Hag បានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-0 នៅលើទឹកដី Crystal Palace កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ ខណៈក្រុមកាំភ្លើងធំបានលុតក្រុម Bournemouth ក្នុងជ័យជម្នះ ៣-0 កាលពីចុងសប្តាហ៍មុននៅទឹកដី​Emirates Stadium។ សម្រាប់៦ប្រកួតចុងក្រោយរបស់Man.Utdធ្វើមិនបានល្អទេដោយឈ្នះតែ១ប្រកួតស្មើ ៣ និងចាញ់២ ឈរនៅលេខរៀងទី ៨មានពិន្ទុស្មើ Chelsea ប៉ុន្តែចាញ់គ្រាប់ស៊ុត ខណៈ៦ប្រកួតចុងក្រោយរបស់ Arsenal ឈរនៅលេខរៀងទី ១ ក្រោយស្មើ០ឈ្នះ៥ និងចាញ់១។ ១.ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយជួបគ្នា Arsenal ឈ្នះ ៣និងចាញ់២ ខណៈ ១៦លើកទៅកាន់ទឹកដី Old Trafford គឺArsenal ក្នុងនាមជាភ្ញៀវឈ្នះតែ១លើកគត់។ ២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)Erik ten…

Man City គម្រាមចង់ផ្តួលម្ចាស់ផ្ទះ Fulham ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯក EPL

Man City គម្រាមចង់ផ្តួលម្ចាស់ផ្ទះ Fulham ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯក EPL

ក្រុមមេឃខៀវ Manchester City និងបន្ត​ការប្រជែង និងការពារពានក្របខណ្ឌ Premier League ដោយសម្លឹងចង់ឈ្នះជា​លើក​ទី​បួន​ជាប់​គ្នា​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅទឹកដី Craven Cottage ដើម្បី​ជួប​ជាមួយម្ចាស់ផ្ទះ Fulham ក្នុងការប្រកួតនៅវលេាម៉ោង៦និង៣០នាទីល្ងាចថ្ងៃ​សៅរ៍ទី១១ ឧសភា ២០២៤នេះ។ ក្រុមម្ចាស់ផ្ទះមានបំណងចង់សងសឹកក្រុមម្ចាស់ជើងឯកEPL បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៥-១ ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad កាលពីខែកញ្ញាកន្លងទៅ។ សម្រាប់៦ប្រកួតចុងក្រោយរបស់Man.City ៦ប្រកួតមិនដែលចាញ់និងស្មើដោយឈរនៅលេខរៀងទី ២ និងមានគម្លាតពីក្រុមកំពូលតារាង Arsenal(៣៦ប្រកួត) ១ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃ ខណៈ ៦ប្រកួតចុងក្រោយរបស់ Fulham ឈរនៅលេខរៀងទី ១៣ ក្រោយស្មើ២ ឈ្នះ១ និង ចាញ់ ៣ខណៈ៣ប្រកួតចុងក្រោយមិនដែលឈ្នះទេ។ ១.ប្រវត្តិជួបគ្នាជួបគ្នា១៥ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត Fulham មិនដែលឈ្នះ Man.City នោះទេ។ ២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ)Harrison Reed គឺជាខ្សែបម្រើ-ការពារតែម្នាក់គត់ដែលជាក្តីកង្វល់សម្រាប់អវត្តមានបង្ហាញខ្លួនអោយក្រុមម្ចាស់ផ្ទះ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Diop, Ream, Robinson; Palhinha, Reed; Iwobi, Pereira, Willian;…

Man United កំពុងចាប់ចិត្តលើកីឡាករ​សញ្ជាតិ​ហូឡង់ម្នាក់នេះពីក្លឹប Inter Milan

Man United កំពុងចាប់ចិត្តលើកីឡាករ​សញ្ជាតិ​ហូឡង់ម្នាក់នេះពីក្លឹប Inter Milan

កីឡាករ​សញ្ជាតិ​ហូឡង់ Denzel Dumfries ត្រូវ​បាន​គេ​ដឹង​ថា កំពុង​មាន​ចំណាប់​អារម្មណ៍ ក្នុង​ការ​ចង់​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី ដើម្បី​ផ្ទេរ​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។ បន្ថែម​​លើស​ពី​នេះ​ទៀត ការ​ចរចា​បន្ត​កុងត្រា​ថ្មី​របស់ Dumfries ជាមួយ​ក្លឹប​របស់​ខ្លួន Inter Milan ក៏​កំពុង​ជាប់​គាំង​ផង​ដែរ។ យោងតាម​កាសែត Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ខ្សែការពារ Denzel Dumfries ទំនង​ជា​មិន​បន្ត​កុងត្រា​របស់​គាត់​ជាមួយ Inter Milan នោះ​ទេ។ កីឡាករ​ឆ្នើម​រូប​នេះ​ អាច​នឹង​ចាកចេញ​ពី San Siro មុន​ពេល​នៃ​ការ​ចាប់​ផ្តើម​រដូវកាល​ថ្មី​ឆ្នាំ 2024-2025។ ជា​ការ​ពិត​ណាស់​ប្រសិន​បើ កីឡាករ​វ័យ 28 រូប​នេះ មិន​អាច​បន្ត​កុងត្រា​ថ្មី​បាន​ទេ Inter Milan នឹង​ត្រូវ​ព្យាយាម​លក់​គេ​ចេញ​ឲ្យ​បាន​នា​រដូវក្ដៅ​ខាង​មុខ។ កុងត្រា​បច្ចុប្បន្ន​របស់ Dumfries នឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ 2025 ដែល​មាន​ន័យ​ថា គេ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត UCL ខាងមុខនេះ តើ Real Madrid នឹង​ប្រើប្រាស់​អ្នកចាំទី​រូប​ណា?

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត UCL ខាងមុខនេះ តើ Real Madrid នឹង​ប្រើប្រាស់​អ្នកចាំទី​រូប​ណា?

បន្ទាប់​ពី​ជ័យ​ជម្នះ​របស់ Real Madrid ទៅ​លើ​ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​រដូវកាល 2023/2024 នេះ ពួក​គេ​បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត​ដែល​ត្រូវ​ជួប​ជា​មួយ​នឹង​ក្លឹប Borussia Dortmund។ យ៉ាង​ណា​មិញ ជម្រើស​នៃ​ការ​ប្រើប្រាស់​អ្នកចាំទី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត​របស់ Real Madrid កំពុង​ក្លាយ​ជា​ចម្ងល់​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់។ អ្នក​ចាំទី​សំខាន់ ដែល​ជា​ដៃទី 1 របស់ Real Madrid គឺ Thibaut Courtois ហើយ​គេ​បាន​ជា​សះស្បើយ​ទាំង​ស្រុង​ពី​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកចាំទី​បម្រុង​របស់​ក្លឹប​គឺ Andriy Lunin ធ្វើ​បាន​យ៉ាង​ល្អ ជា​ពិសេស​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ UEFA Champions League ទាំង​អស់​របស់​ពួក​គេ។ យោងតាម​សារព័ត៌មាន Relevo បាន​ឲ្យ​ដឹង​ថា លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​របស់ Real Madrid និង​ប្រធាន​ក្លឹប​លោក Florentino Perez កំពុង​សម្លឹង​មើល​ឱកាស​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ចង់​ប្រើប្រាស់…

Thierry Henry លើក​ឡើង​ថា Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG

Thierry Henry លើក​ឡើង​ថា Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG

អតីត​កីឡាករ​បាល់ទាត់​ឆ្នើម Thierry Henry បាន​និយាយ​ថា មិត្ត​រួម​សញ្ជាតិ​របស់​គាត់ Kylian Mbappe គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប PSG។ យ៉ាង​ណា​មិញ Thierry Henry ប្រហែល​ជា​ចង់​បញ្ជាក់​ថា តាំង​ពី​ដើម​រៀង​មក PSG មិន​ដែល​មាន​កីឡាករ​ណា​ម្នាក់​អស្ចារ្យ​ដូច Mbappe ឡើយ។ យោងតាម​សម្ដី​របស់ Thierry Henry ដែល​ត្រូវ​បាន​ដកស្រង់​ដោយ CBS Sports បាន​ឲ្យ​ដឹង​ថា៖ “វា​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ជជែក​វែកញែក​នោះ​ទេ សម្រាប់​ខ្ញុំ Kylian Mbappe គឺ​ជា​កីឡាករ​លេខ 1 ដែល​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប PSG”។ គួរ​ដឹង​ផង​ដែរ​ថា Kylian Mbappe បាន​លេង​ឲ្យ​ក្លឹប​យក្ស​បារាំង PSG ចាប់​តាំង​ពី​រដូវក្តៅ​ឆ្នាំ 2017 រហូត​ដល់​បច្ចុប្បន្ន។ គាត់​បាន​ឈ្នះ​ពាន​ចំនួន 15 ដង ជា​មួយ PSG ក្នុង​រយៈពេល 7 ឆ្នាំ កន្លង​មក​នេះ និង​បាន​ស៊ុតបញ្ចូលទី 255 គ្រាប់…

Jorginho សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025

Jorginho សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025

ទោះ​បី​ជា​មាន​ឱកាស​បង្ហាញ​ខ្លួន​មិន​សូវ​ជាប់​លាប់​ ក្នុង​រដូវកាល​នេះ​ក៏ដោយ ខ្សែបម្រើ​ចាស់​វស្សា Jorginho បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​កាំភ្លើង​ធំ Arsenal។ ដំបូង​ឡើយ​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ នៅ Emirates នឹង​ត្រូវ​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ 2024 ដែល​មាន​ន័យ​ថា ប្រសិន​បើ​គាត់​មិន​បន្ត​កុងត្រា​ថ្មី​ទេ នោះ​គាត់​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្ដៅ​នេះ។ យោងតាម​​​គេហទំព័រ​ផ្លូវការណ៍​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​យល់​ព្រមលើ​ការ​បន្ត​កុងត្រា​ថ្មី​ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025។ ដូច្នេះ Jorginho នឹង​បន្ត​អាជីព​របស់​ខ្លួន​ពេញ​មួយ​រដូវកាល​ក្រោយ​ទៀត។ កាល​ពី​មួយ​រយៈមុន មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​​បុណ្យ Barcelona កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​លើ Jorginho។ ផ្ទុយ​មក​វិញ Jorginho មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ទៅ​ទឹកដី​អេស្ប៉ាញ​ឡើយ ហើយ​ប្រសិន​បើ Barcelona នៅ​តែ​ចង់​បាន​ខ្សែបម្រើ​ឆ្នើម​រូប​នេះ នោះ​ពួក​គេ​នឹង​ត្រូវ​រងចាំ​រដូវដល់​រដូវក្ដៅ​ឆ្នាំ​ក្រោយ។

Boehly លើកឡើងយ៉ាងក្រៀមក្រំ ក្រោយទម្រង់លេងរបស់ Chelsea ប្រែប្រួលខុសពីការរំពឹងទុក

Boehly លើកឡើងយ៉ាងក្រៀមក្រំ ក្រោយទម្រង់លេងរបស់ Chelsea ប្រែប្រួលខុសពីការរំពឹងទុក

លោក Todd Boehly ដែលជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកនិងជាម្ចាស់ក្លឹប Chelsea បានបង្ហាញវត្តមានចូលរួមក្នុងសន្និសិទ Sportico នៅទីក្រុង Los Angeles ហើយបានពណ៌នាពីក្រុមតោខៀវ ថាបានផ្លាស់ប្តូរទម្រង់លេងល្អប្រសើរនិងគួរអោយចាប់អារម្មណ៏នៅក្នុងប៉ុន្មានប្រកួតចុងក្រោយថ្មីៗនេះ។មានន័យថាមហាសេដ្ឋីវ័យ៥០ឆ្នាំលោក Boehly បានសម្តែងនូវការពេញចិត្តសម្រាប់ក្រុមរបស់គាត់ ហើយបានលើកឡើងថាក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបង្ហាញការលេងបាល់ដ៏ល្អគួរអោយចាប់អារម្មណ៏ឡើងវិញ។ ម្ចាស់ក្លឹបដែលកំពុងកាន់កាប់ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏នៅរដូវកាលទីពីររូបនេះបានលើកឡើងក្រោយការប្រកួតស្មើជាមួយ Aston Villa (២-២), ផ្តួល​Tottenham (២-០) និងបន្តលត់ West Ham (៥-០) បានបញ្ជាក់យ៉ាងដូជ្នេះថាៈ ខ្ញុំមិននឹកស្មានថាក្រុមអាចផ្លាស់ប្តូរទម្រង់លេងលឿនបែបនេះទេ។វាពិតជាស្រស់ស្អាតនៅពេលដែលឃើញពួកគេលេងស៊ីសង្វាក់គ្នា។