Blog

Tchouameni បានច្រាន​ចោល​ព័ត៌មាន​ដែលថា​ខ្លួន​ប្រៀបធៀបជាមួយ Mbappe និង Haaland

Tchouameni បានច្រាន​ចោល​ព័ត៌មាន​ដែលថា​ខ្លួន​ប្រៀបធៀបជាមួយ Mbappe និង Haaland

កីឡាករ​បារាំង Aurelien Tchouameni បាន​បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​សម្រង់​សម្តី​របស់​ខ្លួន ដែល​ថា​បាន​ប្រៀបធៀប​ Kylian Mbappe នឹង Erling Haaland ជុំវិញ​ការ​ជជែក​របស់​គេ​កន្លង​មក​ជាមួយ​នឹង​មិត្ត​រួម​ទ្រនំ​នៅ Real Madrid គឺ Eduardo Camavinga និង Jude Bellingham។ ផ្ទុយ​ទៅ​វិញ កីឡាករ​បារាំង​ខាង​លើ​បាន​អះអាង​ថា ខ្លួន​គេ​បាន​ធៀប​រវាង Eric Dier និង Dayot Upamecano ដែល​កំពុង​លេង​ឲ្យ​ក្លឹប Bayern Munich ​ព្រម​គ្នា​ឯ​ណោះ​ទេ ពោល​មាន​ចម្លើយ​ថា​នរណា​ល្អ​ជាង​នរណា រវាង​ខ្សែ​ការពារ​កណ្តាល​ទាំង​ពីរ។ Tchouameni រៀបរាប់​ថា៖ “យើង​ពិត​ជា​អត់​បាន​និយាយ​ពាក់ព័ន្ធ Kylian និង Erling ​ទេ ពេល​នោះ យើង​និយាយ​អំពី Eric Dier និង Dayot Upamecano ហើយ Jude ក៏​និយាយ​អំពី Dider ខ្ញុំ​និយាយ​អំពី Dayot វា​មិនមែន​ជា​ព័ត៌មាន​អី​ធំ​ទេ គ្រាន់​ថា​អ្វី​ដែល​ខ្ញុំ​បកស្រាយ​នេះ…

Joselu ចង់បន្ដលេងនៅ Real Madrid បើទោះបីជាក្លឹបបានត្រឹមខ្ចីជើងពី Espanyol ក៏ដោយ

Joselu ចង់បន្ដលេងនៅ Real Madrid បើទោះបីជាក្លឹបបានត្រឹមខ្ចីជើងពី Espanyol ក៏ដោយ

មានក្ដីបារម្ភយ៉ាងច្រើនជុំវិញរដូវកាលរបស់ Real Madrid បន្ទាប់ពីពួកគេមិនបាននាំចូលខ្សែប្រយុទ្ធល្បីឈ្មោះ ទៅជំនួសកន្លែងរបស់ Karim Benzema ដែលបានសម្រេចចិត្តចាកចេញទៅចូលរួមក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Ittihad នាដំណាច់រដូវកាលមុន។ ផ្ទុយទៅវិញ ក្លឹបយក្សអេស្ប៉ាញ បានសម្រេចចិត្តខ្ចីជើងខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Joselu ពីក្លឹប Espanyol ជាមួយកុងត្រារយៈពេលមួយរដូវកាល ប៉ុន្ដែកីឡាករអេស្ប៉ាញ បានសាងភាពភ្ញាក់ផ្អើល ដោយគេរកគ្រាប់បាល់១៤គ្រាប់គ្រប់ពានរង្វាន់ទាំងអស់នារដូវកាលនេះ ទោះមិនទទួលបាន​ឱកាសលេងក្នុងជម្រើសដំបូងជាប់លាប់ក៏ដោយ។ ក្លឹបអធិរាជស មានជម្រើសក្នុងការចុះហត្ថលេខាផ្ទេរ Joselu ជាអចិន្ដ្រៃយ៍ក្នុងតម្លៃទាបនារដូវក្ដៅខាងមុខ ហើយខ្សែប្រយុទ្ធចាស់វស្សា ក៏មានបំណងចង់រួមរស់នៅរាជធានីប្រទេសអេស្ប៉ាញផងដែរ នេះបើយោងតាមប្រភពពី Mundo Deportivo។ Joselu បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្ដនៅ Real Madrid ជាមួយនឹងកុងត្រាអចិន្ដ្រៃយ៍ មិនមែនត្រឹមតែការខ្ចីជើងនោះទេ”។ Joselu ពិតជាស័ក្ដិសមក្នុងការបន្ដនៅ Real Madrid ប៉ុន្ដែការមកដល់របស់ Kylian Mbappe និង Endrick Felipe នារដូវក្ដៅខាងមុខ អាចនឹងពិបាកផ្ដល់កន្លែងសម្រាប់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ក្នុងក្រុមលោក Ancelotti សម្រាប់រដូវកាលក្រោយ៕

Ten Hag ពេញចិត្តទេពកោសល្យកីឡាករ​វ័យ​ក្មេងម្នាក់នេះដែល Rangnick បានចុះកុងត្រា

Ten Hag ពេញចិត្តទេពកោសល្យកីឡាករ​វ័យ​ក្មេងម្នាក់នេះដែល Rangnick បានចុះកុងត្រា

អតីតអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ralf Rangnick កាលពីឆ្នាំ ២០២២ រូបគាត់បានចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Toby Collyer ពីក្រុម Brighton & Hove Albion ខណៈបច្ចុប្បន្នរូបគេកំពុងលេងឱ្យក្រុមថ្នាលយុវជន Man Utd អាយុក្រោម ២១ឆ្នាំ។ គួរកត់សម្គាល់ថា គ្រូបង្វឹក Man Utd បច្ចុប្បន្នលោក Erik ten Hag បានមើល​ឃើញ​ពីសមត្ថភាព និងទេពកោសល្យដ៏គួរឲ្យទុកចិត្តនៅ​ក្នុង​កីឡាករ​វ័យ​ ២០ឆ្នាំ រូបនេះដែល​អាចលេងនៅក្រុមរបស់លោកបាន។ ទន្ទឹមនឹងនេះ វីដេអូនៃការបញ្ចេញសមត្ថភាពរបស់ Toby Collyer បានរីករាលដាលជាខ្លាំងនៅលើបណ្តាញសង្គម។ សូមទស្សនានូវវីដេអូខាងក្រោម៖ Toby Collyer vs West Brom U21 pic.twitter.com/1oyimQWlgA — Comps MU 🎥 (@CompsMU) March 18, 2024

គ្រូតា Sir Alex បានបង្ហើបថារូបគាត់មិនចង់ឲ្យក្លឹបយក្សមួយនេះ ឈ្នះពានលីគក្នុងស្រុកនោះទេ

គ្រូតា Sir Alex បានបង្ហើបថារូបគាត់មិនចង់ឲ្យក្លឹបយក្សមួយនេះ ឈ្នះពានលីគក្នុងស្រុកនោះទេ

អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson បាននិយាយប្រាប់គេហទំព័រ Eintracht Frankfurt យ៉ាងដូច្នេះថា គាត់តែងតែសង្ឃឹមថា ក្រុមរបស់លោក Xabi Alonso គឺ Bayer Leverkusen នឹងឈ្នះពានលីគ Bundesliga ក្នុងរដូវកាលនេះ។ ដោយលោក Sir Alex បាននិយាយបន្ថែមថា អ្នកគាំទ្រក្លឹបយក្ស Bayern Munich ប្រហែលជាមិនយល់ស្របនឹងរឿងនេះនោះទេ ប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់ឃើញពីការលើកពានលីគរបស់ក្លឹបផ្សេង។ គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុម Bayer Leverkusen មាន ១០ពិន្ទុ វ៉ាដាច់ក្រុមលេខ២ Bayern Munich ខណៈក្រុមរបស់លោក Alonso មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយនោះទេ ហើយជាការរំពឹងទុកពីការលើកពានផងដែរ ប្រសិនប៉ុន្មានចុងក្រោយ Bayer Leverkusen នៅតែបន្តកំណត់ត្រាបែបនេះ៕

Tottenham កំពុងរៀបចំផែនការចែចូវកីឡាករម្នាក់របស់ West Ham ក្នុងរដូវដោះដូរកីឡាករខាងមុខនេះ

Tottenham កំពុងរៀបចំផែនការចែចូវកីឡាករម្នាក់របស់ West Ham ក្នុងរដូវដោះដូរកីឡាករខាងមុខនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Ben Johnson របស់ក្លឹប West Ham United មុននឹងេដូវកាលថ្មីមកដល់។ យោងតាម Football Transfers បានអះអាងថា ក្លឹប Tottenham កំពុងស្វែងរកខ្សែការពារថ្មី ខណៈកីឡាករ Johnson គឺជាគោលដៅផ្ទេរដ៏មានសក្តានុពល។ ដោយឡែកគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou បច្ចុប្បន្នកំពុងតែប្រើប្រាស់ Pedro Porro និង Destiny Udogie ជាខ្សែការពារជម្រើសដំបូងរបស់គាត់។ ជាមួយគ្នានេះផងដែរ បន្ទាប់ពីមានការផ្តល់អនុសាសន៍ពីវីរបុរសក្លឹប Tottenham លោក Ledley King វាក៏ជាហេតុផលមួយសម្រាប់ការពិចារណាក្នុងទិញយកកីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។ គួរជម្រាបដែរថា Ben Johnson នឹងផុតកុងត្រាជាមួយ West Ham នៅខែមិថុនា ចំពេលក្លឹបនៅមិនទាន់បើកការពិភាក្សាចរចាផ្តល់កិច្ចព្រមព្រៀងថ្មីនៅឡើយផងនោះ។ មិនតែប៉ុណ្ណោះ Johnson មានភាពបត់បែនក្នុងការលេងជាខ្សែការពារបានគ្រប់ទម្រង់នៅតំបន់ការពារ ដែលវាជាផ្នែកមួយ​ទាក់ទាញនៃការចង់បានរបស់ Tottenham៕

កីឡាករ Barcelona ម្នាក់បញ្ជាក់​ថា «ខ្លួនគ្មានបញ្ហាបេះដូងទេ» ហើយកំពុងត្រៀមចូលទីលានវិញ

កីឡាករ Barcelona ម្នាក់បញ្ជាក់​ថា «ខ្លួនគ្មានបញ្ហាបេះដូងទេ» ហើយកំពុងត្រៀមចូលទីលានវិញ

យោងតាម ​​​​RAC1 បានអះអាងថា ខ្សែការពារស្តាំ Joao Cancelo របស់ក្លឹបកាតាឡាន់ Barcelona បានទទួលរងការធ្វើតេស្តលើស្ថានភាពបេះដូងដែលអាចនឹងកើតមាន ខណៈការធ្វើរោគវិនិច្ឆ័យបានបញ្ជាក់ហើយថារូបគេមិនមានបញ្ហាជំងឺបេះដូង ដូចអ្វីដែលជាការចោទប្រកាន់នោះទេ។ គួរកត់សម្គាល់ថា កីឡាករ​វ័យ ២៩ឆ្នាំ នឹងវិល​ត្រឡប់​ចូលទីលាន​វិញ​ ហើយរូបគេនឹង​ត្រូវ​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែលត្រូវប្រកួតជាមួយក្រុមស្លូវេនីនៅសប្តាហ៍ក្រោយ។ ជាមួយគ្នានេះផងដែរ Cancelo នឹងវិលត្រលប់ចូលលេងឲ្យ Barcelona វិញក្នុងជំនួបប៉ះក្រុម Las Palmas នៅ La Liga ក្នុងថ្ងៃទី៣០ ខែមីនាខាងមុខ៕

Atletico Madrid ធ្លាប់ត្រូវបានបដិសេធសំណើទឹកប្រាក់៥០លានអឺរ៉ូ លើការផ្ទេរកីឡករ Nottingham

Atletico Madrid ធ្លាប់ត្រូវបានបដិសេធសំណើទឹកប្រាក់៥០លានអឺរ៉ូ លើការផ្ទេរកីឡករ Nottingham

Atletico Madrid ពុំមានការចំណាយទឹកប្រាក់ច្រើនទេ នៅក្នុងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ខណៈសមាជិកថ្មីមួយចំនួនរបស់ពួកគេចូលរួមដោយមិនមានតម្លៃផ្ទេរ។ ប៉ុន្ដែយោងតាមរបាយការណ៍របស់មន្ដ្រីគណៈកម្មការ Premier League ដែលបានប្រកាសថា Nottingham Forest ដែលត្រូវបានកាត់៤ពិន្ទុនៅលីគកំពូលអង់គ្លេស ដោយសារល្មើសច្បាប់ហិរញ្ញវត្ថុ ធ្លាប់ទទួលបានសំណើផ្ទេរ Brennan Johnson ក្នុងតម្លៃ៥០លានអឺរ៉ូ ប៉ុន្ដែសំណើនេះត្រូវបានក្លឹបអង់គ្លេសបដិសេធ ដោយពួកគេចង់បាន៦៥លានអឺរ៉ូ។ Atletico មិនបានដាក់សំណើជាលើកទី២នោះទេ ហើយក្រោយមក Johnson បានសម្រេចចិត្តចូលរួមក្លឹបគូប្រជែងនៅ Premier League របស់ Forest គឺ Tottenham Hotspur នាថ្ងៃចុងក្រោយមុនបិទទីផ្សាររដូវក្ដៅ៕

ក្លឹបកាំភ្លើងធំ Arsenal បន្ដកុងត្រាឱ្យ Tomiyasu ហើយអនុញ្ញាតកីឡាករមួយរូបទៀតចាកចេញ

ក្លឹបកាំភ្លើងធំ Arsenal បន្ដកុងត្រាឱ្យ Tomiyasu ហើយអនុញ្ញាតកីឡាករមួយរូបទៀតចាកចេញ

ក្លឹប Arsenal បានប្រកាសពីថ្ងៃពុធថា ខ្សែការពារ Takehiro Tomiyasu បានយល់ព្រមបន្ដកិច្ចសន្យាថ្មីពីររដូវកាលបន្ថែមទៀត រហូតដល់ឆ្នាំ២០២៦។ ការលេងដ៏ល្អរបស់ ខ្សែការពារជប៉ុន បានធ្វើឱ្យលោក Mikel Arteta ផ្ដល់ទំនុកចិត្តសម្រាប់គេឱ្យនៅបន្ដរួមរស់ជាមួយក្លឹប។ ដៃគូរួមតំបន់ការពាររបស់គេ Ben White ក៏ទើបតែបានយល់ព្រមបន្ដកុងត្រាដល់ឆ្នាំ២០២៨ ហើយកីឡាកររូបនេះ មានការប្ដេជ្ញាចិត្តខ្ពស់សម្រាប់ក្រុមកាំភ្លើងធំ ហើយសុខចិត្តមិនលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពនាខែមីនានេះ។ Arsenal បានប្រកាសកាលពីថ្ងៃពុធថា Tomiyasu បានសម្រេចចិត្តបន្ដកុងត្រានៅទឹកដី Emirates រហូតដល់ឆ្នាំ២០២៦ ដោយសារក្លឹបមើលឃើញពីការខិតខំប្រឹងប្រែងរបស់គេ។ ទន្ទឹមនឹងការបន្ដកិច្ចសន្យាថ្មីសម្រាប់ខ្សែការពារស្លាបស្ដាំជម្រើសជាតិជប៉ុន ក្លឹប Arsenal នឹងអនុញ្ញាតឱ្យកីឡាករព័រទុយហ្កាល់ Cedric Soares ចាកចេញដោយគ្មានតម្លៃផ្ទេរ នៅក្នុងទីផ្សាររដូវក្ដៅនេះ៕

ក្លឹប Chelsea ត្រូវបាន Joe Cole ទទូចឱ្យនាំយកកីឡាករ 2រូបនេះ មកជួយបន្ថែមបទពិសោធន៍

ក្លឹប Chelsea ត្រូវបាន Joe Cole ទទូចឱ្យនាំយកកីឡាករ 2រូបនេះ មកជួយបន្ថែមបទពិសោធន៍

វីរបុរសរបស់ Chelsea លោក Joe Cole បានទទូចឱ្យអតីតក្លឹបរបស់លោក នាំយកខ្សែបម្រើ Luka Modric និង Toni Kroos ទៅចូលក្រុមដើម្បីបន្ថែមបទពិសោធសម្រាប់ក្រុមដែលមានសមាជិកសុទ្ធសឹងតែជាកីឡាករវ័យក្មេង។ នៅក្នុងសម្ភាសន៍មួយដោយសារព័ត៌មាន talkSPORt លោក Cole បានលើកឡើងថា Chelsea គួរតែទទួលបានផលចំណេញពីការនាំយកកីឡាករសម្បូរបទពិសោធដូចជា Modric និង Kroos ដែលអាចនឹងចាកចេញពីក្លឹប Real Madrid នាពេលដ៏ខ្លីខាងមុខ។ លោកបាននិយាយថា៖ “ខ្ញុំប្រហែលជាសម្លឹងមើលការនាំយកកីឡាករ ដែលជាតំណាងក្រុម។ ខ្ញុំគិតពី Luka Modric ដែលជិតផុតកុងត្រាមែនទេ? តើគាត់ចង់មកលេងនៅ Premier League មួយឆ្នាំបន្ថែមទៀតទេ? គាត់នៅតែធ្វើការបានបន្ដិចបន្ដួចនៅ Real Madrid។ ហើយតើគាត់អាចជួយ [Eduardo] Camavinga, [Aurelien] Tchouameni, [Federico] Valverde បានប៉ុណ្ណា? គាត់បានបង្ហាញឥទ្ធិពលរបស់ខ្លួនទៅពួកគេក្នុងនាមជាកីឡាករ។ Toni Kroos មានអាយុ៣៤ឆ្នាំ។ តើគាត់ចង់តេស្ដខ្លួនឯងនៅក្នុងវ័យរបស់ខ្លួនទេ? មកទីនេះមក…

Atletico Madrid មិនចង់ឱ្យកីឡាករសំខាន់មួយរូបនេះចូលរួមក្នុងព្រឹត្តិការណ៍ Paris Olympic ទេ

Atletico Madrid មិនចង់ឱ្យកីឡាករសំខាន់មួយរូបនេះចូលរួមក្នុងព្រឹត្តិការណ៍ Paris Olympic ទេ

Atletico Madrid មិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Antoine Griezmann ទៅចូលរួមក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ Paris Olympics ២០២៤នោះទេ។ ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅទីក្រុងប៉ារីស ជាក្ដីសុបិនរបស់អត្តពលិកទាំងអស់ ជាពិសេសអ្នកដែលបានកើត និងលេងតំណាងឱ្យបារាំង ប៉ុន្ដែសម្រាប់បាល់ទាត់វិញ មានបញ្ហាស្មុគស្មាញរវាងក្លឹប និងក្រុមជម្រើសជាតិ។ Real Madrid ជាក្លឹបដំបូងគេដែលមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចូលរួម Olympic Games តួយ៉ាងដូចជា Eduardo Camavinga និង Aurelien Tchouameni ហើយសូម្បីតែ Kylian Mbappe ប្រសិនបើខ្សែប្រយុទ្ធបារាំងផ្លាស់ទៅក្លឹបយក្សអេស្ប៉ាញនាទីផ្សាររដូវក្ដៅនេះ។ យោងតាមប្រភពពី RMC Sport បានអះអាងថា ក្លឹប Atletico Madrid ក៏មិនឱ្យ Griezmann ចូលរួមព្រឹត្តិការណ៍អូឡាំពិកដែរ ខណៈដែលកីឡាករលើសអាយុ២៣ឆ្នាំ ៣រូបត្រូវបានអនុញ្ញាតឱ្យចូលរួមក្រុមបាល់ទាត់នីមួយៗ៕