Blog

មេថ្មី Man Utd លោក Jim Ratcliffe ចង់ផ្សះផ្សាទំនាក់ទំនង​រវាង Ten Hag និង Rashford ឡើងវិញ

មេថ្មី Man Utd លោក Jim Ratcliffe ចង់ផ្សះផ្សាទំនាក់ទំនង​រវាង Ten Hag និង Rashford ឡើងវិញ

Marcus Rashford បាន​កំណត់​សម្រាប់​ការពិភាក្សា​ជាមួយ​ប្រធាន​ Man Utd ​ថ្មីលោក Jim Ratcliffe ដើម្បីឈានទៅស្វែងយល់នៃការធ្លាក់ដល់បាតជាមួយនឹងរដូវកាលដ៏លំបាករបស់គាត់។ ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​រូបនេះបាន​ធ្លាក់​ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ។ Manchester United ពិតជាមានបំណងចង់លក់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ៨០លានផោន បើសិនជាមានសំណើរណាមួយកើតឡើងនោះ។ Rashford ចង់នៅបន្ដ ហើយមេ Man United ថ្មីលោក Ratcliffe ក៏មិនបានបោះបង់គាត់ដែរ រឿងដំបូងដែលគាត់ចង់រកឱ្យឃើញពីមូលហេតុដែលតារារូបនេះបានធ្លាក់ទម្រង់លេងបែបនេះ ហើយគាត់ក៏ចង់ដោះស្រាយបញ្ហាជាមួយគ្រូបង្វឹក Erik ten Hag ផងដែរ។ លោក Sir Dave Brailsford ដែលជាដៃស្តាំរបស់ Ratcliffe ទំនងជាដឹកនាំកិច្ចប្រជុំជាមួយកីឡាករវ័យ ២៦ឆ្នាំ និងអ្នកតំណាងរបស់គាត់ឆាប់ៗខាងមុខនេះ។ Rashford បានបង្ហោះតួរលេខល្អបំផុតក្នុងអាជីពក្នុងការរកបាន ៣០គ្រាប់សម្រាប់ Man Utd កាលពីរដូវកាលមុន ប៉ុន្តែរដូវកាលនេះរូបគេរកបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះ។ ទំនាក់ទំនងរបស់ Rashford ជាមួយ Ten Hag បានធ្លាក់ចុះចាប់តាំងពីកីឡាកររូបនេះធ្វើពិធីជប់លៀងខួបកំណើតមកម្ល៉េះ។ គាត់បានធ្វើពិធីខួបកំណើតរបស់គាត់នៅក្លឹបរាត្រីបន្ទាប់ពីចាញ់ ៣-០…

អតីតគ្រូបង្វឹក Antonio Conte កំពុងសម្រេចចិត្តជាមួយនឹងការវិលត្រឡប់មកកាន់ Chelsea វិញ

អតីតគ្រូបង្វឹក Antonio Conte កំពុងសម្រេចចិត្តជាមួយនឹងការវិលត្រឡប់មកកាន់ Chelsea វិញ

គ្រូបង្វឹក Conte បានសម្រាកក្នុងរដូវកាលនេះបន្ទាប់ពីចាកចេញពី Tottenham ជិត១២ខែ។ យោងតាមកាសែតដ៏ល្បីរបស់អ៉ីតាលី La Repubblica និយាយថា៖ “Conte អាចនឹងត្រលប់ទៅកាន់ Premier League វិញ ជាពិសេសគឺត្រឡប់ទៅកាន់ក្លឹបចាស់គាត់វិញ គឺ Chelsea”។ ក្លឹបយក្សដែលមានទីតាំងស្ថិតនៅទីក្រុងឡុងដ៍បានផ្តល់កិច្ចសន្យាឱ្យលោក Conte រួចរាល់ហើយដើម្បីជំនួសកន្លែង Mauricio Pochettino នៅរដូវក្តៅនេះ។ AC Milan និង Napoli ហាក់ចិញ្ចឹមចិត្តនៅតែចង់បានគ្រូបង្វឹកដ៏មានឥទ្ធិពលម្នាក់នេះ ប៉ុន្តែហាក់បីដូចជាមិនជំរុញឱ្យ Conte យល់ព្រមនៅពេលនេះទេ។ Conte បានដឹកនាំ Chelsea ម្ដងរួចទៅហើយចន្លោះឆ្នាំ ២០១៦ និង ២០១៨ ។ គាត់បានជួយអោយ Chelsea ឈ្នះ Premier League ក្នុងរដូវកាលដំបូងរបស់គាត់។ Pochettino មានកុងត្រាជាមួយ Chelsea រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ជាមួយនឹងជម្រើសសម្រាប់បន្ដមួយឆ្នាំទៀត តែទោះបីជាយ៉ាងណាក៏ដោយកៅអីរបស់អតីតគ្រូបង្វឹក Tottenham, PSG បែបមិនស្រួលឡើយនៅរដូវក្ដៅខាងមុខនេះ។

គ្រូបង្គោល Xavi បានទទូចឲ្យ​ក្លឹប​របស់គាត់​ដាក់កីឡាករ​​ប្រេស៊ីល​រូបនេះ​​ ខ្ចី​ជើង​នៅ​រដូវកាល​ក្រោយ

គ្រូបង្គោល Xavi បានទទូចឲ្យ​ក្លឹប​របស់គាត់​ដាក់កីឡាករ​​ប្រេស៊ីល​រូបនេះ​​ ខ្ចី​ជើង​នៅ​រដូវកាល​ក្រោយ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​រញ៉េរញ៉ៃ​ជាមួយ Vitor Roque បន្ទាប់​ពី Xavi បាន​ទាមទារ​ថា គាត់​ត្រូវ​ការ​បញ្ជូន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​​ឲ្យ​ខ្ចី​ជើង​នៅ​រដូវ​កាល​ក្រោយ។ យ៉ាង​ណា​មិញ កីឡាករ​វ័យ​ក្មេង​រូបនេះ​ បាន​មក​ដល់ Camp Nou មុន​កាល​កំណត់ ពោល​គឺ​ខែ​មករា ដើម​ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Vitor Roque បាន​ចំណាយ​ពេល​ភាគ​ច្រើន​របស់​គាត់​ដោយ​អង្គុយ​នៅ​កៅអី​បម្រុង។ ស្ថានភាព​របស់ Vitor Roque ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គាត់​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។ ជាក់​ស្ដែង នេះ​ជា​អ្វី​ដែល​​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Xavi Hernandez ប្រាថ្នា​ចង់​បាន​ផង​ដែរ។ របាយការណ៍​ពី Mas Que Pelotas បាន​បញ្ជាក់​ថា ប្រសិន​បើ Barcelona ស្នើ​សុំ​ឲ្យ Vitor Roque ខ្ចី​ជើង នោះ​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ នឹង​ស្នើ​សុំ​ចាកចេញ​ជា​អចិន្ត្រៃយ៍​ពី​ក្រុម​តែ​ម្ដង។ ទាំងអស់​នេះ​មើល​ទៅ​ដូច​ជា​ស្ថានភាព​កាន់តែ​រញ៉េរញ៉ៃ​សម្រាប់ Barcelona ហើយ​បញ្ហា​មួយ​ទៀត គឺ Xavi មិន​ចង់​ប្រើប្រាស់​គេ​ឡើយ ខណៈ​ដែល​គាត់​ក៏​នឹង​ដឹកនាំ​ក្រុម​នៅ​​រដូវកាល​ក្រោយ​ទៀត​ដែរ។

លោក Ralf Rangnick បានសម្រេចបដិសេធសំណើពីក្លិប Bayern Munich ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ

លោក Ralf Rangnick បានសម្រេចបដិសេធសំណើពីក្លិប Bayern Munich ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ

លោក Ralf Rangnick បានបដិសេធសំណើរបស់ក្លិប Bayern Munich ក្នុងការស្នើសុំអោយធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ នារដូវកាលថ្មីខាងមុខនេះតទៅ។ លោក Rangnick សម្រេចជ្រើសរើសបន្តដឹកនាំក្រុមជម្រើសអូទ្រីសដោយលើកឡើងលោកពេញចិត្តនឹងធ្វើជាគ្រូបង្វឹកនៅទីនេះទាំងម្ដង ដោយនៅក្នុងពេលនេះកំពុងខិតខំក្នុងការប្រកួត Euros។ លោកក៏បន្ថែមផងដែរថានេះមិនមែនជាការបដិសេធទៅកាន់ក្លិប Bayern Munich នោះទេ តែនេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក ដើម្បីបម្រើដល់ផលប្រយោជន៍ក្រុមដែលលោកកំពុងតែដឹកនាំ។ មានការរាយការណ៍ថា តំណែងជាគ្រូបង្វឹក Bayern Munich នេះគឺអោយតែ លោក Rangnick ឆ្លើយព្រមភ្លាមគឺតំណែងនោះត្រៀមសម្រាប់លោកតែម្ដង តែលោកមិនព្រមដោយសារតែហេតុផលផ្ទាល់ខ្លួនបែបនេះ។ បេក្ខភាពដែល Bayern Munich ចង់បានមកធ្វើជាគ្រូបង្វឹកក្លិបថ្មីនេះគឺត្រូវបានបេក្ខជន៣រូប បានបដិសេធគឺលោក Xabi Alonso, លោក Nagelsmann និងលោក Rangnick។ នៅខណៈនេះ Bayern Munich កំពុងស្វែងបេក្ខជនថ្មីដើម្បីជំនួស Thomas Tuchel ចាប់ពីរដូវកាលខាងមុខនេះតទៅ៕

Barcelona ត្រៀមលុយយកកីឡាករប្រាំនាក់បន្ថែមទៀត នៅរដូវក្តៅខាងមុខនេះក្នុងតំណែងបួនផ្សេងគ្នា

Barcelona ត្រៀមលុយយកកីឡាករប្រាំនាក់បន្ថែមទៀត នៅរដូវក្តៅខាងមុខនេះក្នុងតំណែងបួនផ្សេងគ្នា

Barcelona កំពុងសម្លឹងរកមើលការពង្រឹងក្រុមនៅរដូវក្តៅនេះ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុក៏ដោយ ក៏ពួកគេកំពុងស្វែងរកកីឡាករបន្ថែមមួយចំនួនទៀត។ ការភ្ញាក់ផ្អើលដ៏សំខាន់មួយគឺថា ពួកគេកំពុងសម្លឹងមើលខ្សែប្រយុទ្ធ បើទោះបីជាបានចុះហត្ថលេខាលើកីឡាករ Vitor Roque កាលពីខែមករាមកហើយក៏ដោយ។ Guido Rodriguez ខ្សែប្រយុទ្ធរបស់ក្រុម Real Betis គឺជាអ្នកដែលមានភាគរយខ្ពស់បំផុតក្នុងការចុះហត្ថលេខាសម្រាប់ Barcelona ខណៈដែលអ្វីៗគាត់នឹងចូលមកពង្រឹងតួនាទីដ៏សំខាន់ ដោយ Oriol Romeu រំពឹងថានឹងចាកចេញ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏នឹងស្វែងរកការចុះហត្ថលេខាដ៏សំខាន់នៅក្នុងតំណែងនេះផងដែរ ដោយ Joshua Kimmich និង Amadou Onana ជាជម្រើសដែលពួកគេពេញចិត្ត។ Kimmich គឺជាសំណើចាស់របស់ Xavi Hernandez យោងទៅតាម Relevo ហើយឱកាសណាមួយនៃការចុះហត្ថលេខាលើគាត់គឺអាស្រ័យលើថាតើ Bayern Munich អាចយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយគាត់នៅរដូវក្តៅនេះដែរឬទេ។ Onana មើល​ទៅ​ឆ្ងាយ​មិន​អាច​ទៅ​រួច ខណៈ Everton កំពុង​ទាម​ទារ​ពី ៦០-៧០ លាន​អឺរ៉ូ​ហើយ Chelsea ក៏​ស្ថិត​ក្នុងការប្រជែងនេះដែរ។ អាទិភាពបន្ទាប់គឺខ្សែបម្រើស្លាបឆ្វេង ដូចដែលបានរាយការណ៍កាលពីប៉ុន្មានខែថ្មីៗនេះ។ Barcelona បានទាក់ទងជាមួយភ្នាក់ងាររបស់ Dani…

Bruno និង Rashford អាចនឹងអវត្តមានក្នុងការធ្វើដំណើរទៅកាន់ផ្ទះ Crystal Palace ដោយសាររបួស

Bruno និង Rashford អាចនឹងអវត្តមានក្នុងការធ្វើដំណើរទៅកាន់ផ្ទះ Crystal Palace ដោយសាររបួស

Bruno Fernandes និង Marcus Rashford មានការសង្ស័យយ៉ាងខ្លាំងចំពោះការមិនបានធ្វើដំណើរជាមួយ Manchester United ទៅកាន់ទឹកដី Crystal Palace នៅថ្ងៃចន្ទខាងមុខនេះ។ Rashford បានរងរបួសនៅក្នុងការឈ្នះ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Man Utd ទៅលើក្រុម Coventry City នៅ Wembley ហើយក៏បានខកខានការប្រកួតពីរលើកចុងក្រោយជាមួយ Sheffield United និង Burnleyផងដែរ។ Fernandes ដែលមិនធ្លាប់ខកខានការប្រកួតសម្រាប់ Man United ដោយសាររបួសនោះបានរងរបួសនៅពេលហ្វឹកហាត់ នៅ Old Trafford កាលពីថ្ងៃសៅរ៍ ប៉ុន្តែ Ten Hag កំពុងតាមដានប្រធានក្រុមរបស់គាត់ដើម្បីធានាឱ្យមានភាពគ្រប់គ្រាន់សម្រាប់ការប្រកួតនៅ Selhurst Park។ នៅពេលសួរអំពី Rashford Ten Hag បាននិយាយថា៖ “ខ្ញុំមិនអាចប្រាប់បានទេ។ កាលពីសប្តាហ៍មុន បន្ទាប់ពីប្រកួតជាមួយ Coventry បញ្ហារបស់គាត់មិនទាន់បានជាសះស្បើយនៅឡើយទេរហូតមកដល់ពេលនេះ។ បន្ទាប់ពីការប្រកួត…

ក្លឹបធំ២នៅអឺរ៉ុបធ្វើការប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ

ក្លឹបធំ២នៅអឺរ៉ុបធ្វើការប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ

ក្លឹបបិសាចក្រហម Manchester United ត្រូវ​តែ​ទប់ទល់​នឹង​ការ​គំរាម​កំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយ​ក្នុង​រដូវក្តៅ​នេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។ គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ Man United សង្ឃឹមថាទំនាក់ទំនងរបស់ម្ចាស់ក្លឹបថ្មីលោក Ratcliffe ជាមួយក្រុម Nice អាចជម្រុញកីឡាកររូបនេះ មានកូនចិត្តផ្លាស់មកាន់ Man Utd ប៉ុន្តែ Todibo នៅសល់កិច្ចសន្យារយៈពេល ៣…

ក្លឹប Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុមជាមួយគ្នា

ក្លឹប Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុមជាមួយគ្នា

Inter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។ គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino បានគូសវាសទម្រង់លេងត្រៀមដាក់អោយពួកគេលេងរួមក្រុមរួចអស់ទៅហើយនោះ។ បច្ចុប្បន្ន Inter Miami កំពុងឈរនៅលេខរៀងទី១ នៅក្របខណ្ឌ Major League Soccer តាមពីក្រោយដោយក្រុមលេខរៀងទី២ Cincinnati…

លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់

លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់

អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។ នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។ ជាលទ្ធផលអតីតគ្រូបង្វឹកលោក Sir Alex Ferguson បានចុះហត្ថលេខានាំយកលោក Ole មកកាន់ទឹកដី…

Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទី ១គ្រាប់ ដ៏មិនគួរឲ្យជឿ Al Nassr នាំ​មុខ​ក្រុម Al Khaleej (មានវីដេអូ)

Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទី ១គ្រាប់ ដ៏មិនគួរឲ្យជឿ Al Nassr នាំ​មុខ​ក្រុម Al Khaleej (មានវីដេអូ)

តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល១គ្រាប់ ជួយឲ្យក្រុម Al Nassr នាំ​មុខ​ក្រុម Al Khaleej នៅនាទីទី១៦។ ជាលទ្ធផល Ronaldo រកបាន២គ្រាប់សម្រាប់ក្រុម Al Nassr បំបាក់ក្រុម Al Khaleej ៣ទល់នឹ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup នៅកីឡដ្ឋាន Al Awwal ៕ قوووووووووووووووووووللللللللللللل 📷- تابع الحساب الأساسي :@NFCStudio1#النصر_الخليج | #AlNassrAlKhaleej#CristianoRonaldo#CR7𓃵#رونالدو_نصراوي#Ronaldo pic.twitter.com/dpkyHvKMwi — تغطية لمباريات النصر V (@xx76668329) May 1, 2024