Blog

Sporting Lisbon គ្រងជើងឯក Liga Portugal ក្រោយម្ចាស់ជើងឯកចាស់ Benfica រងបរាជ័យក្រៅទឹកដី

Sporting Lisbon គ្រងជើងឯក Liga Portugal ក្រោយម្ចាស់ជើងឯកចាស់ Benfica រងបរាជ័យក្រៅទឹកដី

ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង ដោយ​តាម​ពីក្រោយ​ក្រុម Sporting ចំនួន​ប្រាំបី​ពិន្ទុ ខណៈ​នៅសល់​ពីរ​ប្រកួត​ទៀត​បញ្ចប់រដូវកាល។ ជោគជ័យ​បាន​ក្លាយ​ជា​ពាន​លើក​ទី​២០​របស់ Sporting និង​ជា​លើក​ទី​មួយ​ក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក David Moyes នៅក្លឹប West Ham ។កាល​ពី​ខែ​មេសាកន្លងទៅគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះក៏​បាន​បដិសេធកិច្ច​ព្រម​ព្រៀងដើម្បី​ជំនួសតំណែងលោក Jurgen Klopp ដើម្បីទៅដឹកនាំ Liverpool។

Man Utd ចេញមកបញ្ជាក់ពីកិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ

Man Utd ចេញមកបញ្ជាក់ពីកិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ

ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥។ គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល​១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood​ នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។ គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕

ទីបំផុត Real Madrid គ្រងជើងឯក La Liga ម្តងទៀតក្រោយ Barcelona បរាជ័យនៅទឹកដី Girona

ទីបំផុត Real Madrid គ្រងជើងឯក La Liga ម្តងទៀតក្រោយ Barcelona បរាជ័យនៅទឹកដី Girona

Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ La Liga ក្រុម Real Madrid មានពិន្ទុ ៨៧ និងមានគម្លាតពីក្រុមការពារតំណែងជើងឯក Barcelona ១៤ពិន្ទុ ខណៈ Girona ១៣ពិន្ទុនិងនៅសល់៤សប្តាហ៏ទៀត និងបញ្ចប់រដូវកាល។ គួរកត់សម្គាល់ថាខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real Madrid ដោយគិតត្រឹម រដូវកាលដំបូងអតីតខ្សែបម្រើយុវជនក្រុម Birmingham City រកបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួននៅ La Liga ២៦ប្រកួត។កីឡាករអន្តរជាតិអង់គ្លេសវ័យ ២០ ឆ្នាំរូបនេះបានក្លាយជាសមាជិកទី៤របស់ Real Madrid ដែលធ្លាប់ឈ្នះពានកំពូលអេស្បាញបន្ទាប់ពិ…

Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ

Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងចូល​ប្រជែង​ជាមួយក្រុមកាំភ្លើងធំ Arsenal សម្រាប់​ហត្ថលេខា​របស់​ខ្សែ​បម្រើ Amadou Onana របស់ Everton។ ទន្ទឹមនឹងនេះ Arsenal កំពុងឈានមុខគេលើកិច្ចសន្យាជាមួយ Onana ដែលត្រូវបានក្លឹប Everton ទាមទារតម្លៃខ្លួនដល់ទៅ ៦០លានផោន ឯណោះលើលក្ខខណ្ឌដោះលែង ។ រំលឹកផងដែរថា កីឡាករសញ្ជាតិបែលហ្ស៊ិក បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទី២ ជាមួយ Everton បន្ទាប់ពីផ្ទេរពីក្លឹប Lille ក្នុងតម្លៃ ៣៣.៥លានផោន ក្នុងឆ្នាំ ២០២២។ ស្របពេលជាមួយគ្នានេះ Tottenham បានកំណត់អត្តសញ្ញាណ Onana ជាអ្នកជំនួសតំណែង Hojbjerg ខណៈគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou ចង់ពង្រឹងក្រុមបន្ថែមផងដែរ៕

Havertz លើកសរសើរពីកីឡាករឆ្នើមម្នាក់ ថាជាអ្នកផ្តល់សំណាងដល់ក្រុមជម្រើសជាតិអង់គ្លេស

Havertz លើកសរសើរពីកីឡាករឆ្នើមម្នាក់ ថាជាអ្នកផ្តល់សំណាងដល់ក្រុមជម្រើសជាតិអង់គ្លេស

ខ្សែបម្រើប្រយុទ្ធក្លិប Arsenal កីឡាករ Kai Havertz បានសរសើរពីការលេងរបស់ Bukayo Saka មិនដាច់ពីមាត់ និង លើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសពិតជាមានសំណាងដែលមានប្រភេទកីឡាករបែបនេះនៅក្នុងក្រុម។ ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Saka កំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនមែនទែនតាមរយៈការរកបានគ្រាប់បាល់ ២០គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ និង កំពុងជួយ Arsenal ស្ថិតនៅលើកំពូលតារាងក្របខណ្ឌ Premier League ផងដែរ។ ទាក់ទងនឹងរឿងខាងលើ Havertz បាននិយាយថា៖ ទេពកោសល្យរបស់ Saka គឺ ពិតជាមិនគួរឲ្យជឿទេ គាត់បានបង្ហាញវាជារៀងរាល់សប្តាហ៍។ គាត់ទើបតែ ២២ឆ្នាំទេ ខ្ញុំមិនធ្លាប់ឃើញប្រភេទកីឡាករអ៊ីចឹងសោះ។ អង់គ្លេសពិតជាសំណាងណាស់ គាត់តែងតែមានភាពស្រែកឃ្លានជារៀងរាល់ថ្ងៃ និង រាល់ពេលហ្វឹកហាត់៕

Barcelona ត្រៀមកំណត់​គោលដៅ​លើ Darwin Nunez ដើម្បី​មក​ជំនួស​កន្លែង​របស់ Lewandowski

Barcelona ត្រៀមកំណត់​គោលដៅ​លើ Darwin Nunez ដើម្បី​មក​ជំនួស​កន្លែង​របស់ Lewandowski

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ផ្ទេរ​យក Darwin Nunez របស់ Liverpool នៅ​រដូវ​ក្តៅ​ខាង​មុខ ដោយ​ពួក​គេ​ចង់​បាន​កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ មក​ជំនួស​កន្លែង​របស់ Robert Lewandowski។ យ៉ាង​ណា​មិញ Barcelona គិត​ថា Lewandowski នឹង​មិន​អាច​ជួយ​ក្រុម​បាន​យូរ​ឡើយ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ក៏​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ​នៅ​ក្លឹប​របស់​ខ្លួន។ យោងតាម​គេហទំព័រ The Sun បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក Xavi Hernandez បាន​កំណត់​គោលដៅ​ចំពោះ Nunez ដោយ​ពួក​គេ​យល់​ថា ខ្សែប្រយុទ្ធ​រូប​នេះ​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Liverpool នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​បើក​ឡើង​វិញ។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា Barcelona មាន​ទំនុក​ចិត្ត​ខ្ពស់ ដោយ​ពួក​គេ​អាច​នឹង​មាន​ថវិកា​គ្រប់គ្រាន់​តាម​ចំនួន​ដែល​ Liverpool ចង់​បាន ដែល​ជា​តម្លៃ​ខ្លួន​របស់ Nunez។ ខ្សែ​ប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូប​នេះ ប្រហែល​ជា​មិន​មាន​តម្លៃ​ខ្លួន​ថ្លៃ​ពេក ដែល​ធ្វើ​ឲ្យ Barcelona ទទួល​យក​មិន​បាន​នោះ​ឡើយ។

Real Madrid នឹងឈ្នះពាន​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga ​ជា​លើក​ទី 36 បន្ទាប់ពីយកឈ្នះ Cadiz

Real Madrid នឹងឈ្នះពាន​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga ​ជា​លើក​ទី 36 បន្ទាប់ពីយកឈ្នះ Cadiz

ក្លឹប​អធិរាជស Real Madrid បាន​បង្កើត​កំណត់​ត្រា​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga ច្រើន​ជាង​គេ ហើយ​រដូវកាល​នេះ​ពួក​គេ​បាន​ឈ្នះ​វា​ជា​លើក​ទី 36 ផង​ដែរ។ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់​ពី​គូប្រជែង Barcelona បាន​រងបរាជ័យ​ទល់​នឹង Girona ក្នុង​លទ្ធផល 4-2 ខណៈ​ដែល Real Madrid បាន​ទទួល​ជ័យជម្នះ 3-0 លើ Cadiz ធ្វើ​ឲ្យ​ពួក​គេ​មាន​ពិន្ទុ​គ្រប់​គ្រាន់​ដើម្បី​កំណត់ថា នឹង​ក្លាយ​ជា​ម្ចាស់ពាន​លីគ​រដូវកាល​នេះ។ គិត​ចាប់​តាំង​ពី​លីគ​កំពូល​របស់​អេស្ប៉ាញ (La Liga) ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ឆ្នាំ 1929 មក​ដល់​បច្ចុប្បន្ន (2024) មិន​មាន​ក្លឹប​ណា​មួយ ឈ្នះពាន​នេះ​ច្រើន​ជាង Real Madrid ឡើយ ហើយ​កំណត់ត្រា​នេះ ប្រហែល​ជា​រាប់​ទសវត្ស​ទៀត ក៏​មិន​ទាន់​មាន​ក្លឹប​ណា​អាច​បំបែក​បាន​ដែរ។ Real Madrid បាន​ឈ្នះពាន La Liga សរុប 36 ដង គិត​មក​ទល់​នឹង​ពេល​នេះ។ ពួក​គេ​បាន​ឈ្នះ​វា​ជា​លើក​ដំបូង​ក្នុង​រដូវកាល​ឆ្នាំ 1932។ ក្លឹប​ដែល​ឈ្នះពាន​នេះ​ច្រើន​​បន្ទាប់​លំដាប់​ទី 2…

ស្តេចពពែ Messi បានបង្កើត​កំណត់ត្រា​ថ្មីមួយ ​នៅ​លីគ​កំពូល​អាមេរិក MLS

ស្តេចពពែ Messi បានបង្កើត​កំណត់ត្រា​ថ្មីមួយ ​នៅ​លីគ​កំពូល​អាមេរិក MLS

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ថ្ងៃនេះ​រវាង Inter Miami និង NY Red Bulls តារា​ឆ្នើម Lionel Messi បាន​រួម​ចំណែក​ដ៏​សំខាន់ សម្រាប់​ជ័យ​ជំនះ 6-1 ក្នុង​ក្រុម​របស់​ខ្លួន។ គាត់​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន 5 ដង ក្នុង​ការ​ប្រកួត​នោះ ពោល​គឺ​គាត់​​បាន​​ចូល​​រួម​ ក្នុង​គ្រាប់​បាល់​ទាំង​អស់​របស់​ក្រុម។ ចំពោះ​ការ​សម្តែង​ដ៏​អស្ចារ្យ​នេះ Lionel Messi បាន​បង្កើត​កំណត់ត្រា​ថ្មី​ដ៏​អស្ចារ្យ​បំផុត​​មួយ។ គាត់​បាន​បង្កើត​កំណត់ត្រា​សម្រាប់​ចំនួន Assists ច្រើន​ជាង​គេ ក្នុង​មួយ​ប្រកួត ដោយ​គ្មាន​​កីឡាករ​​ណា​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ MLS ធ្លាប់ Assists បាន 5 ដង ក្នុង​​មួយ​ប្រកួត​នោះ​ទេ។ នេះ​មិន​មែន​ជា​លើក​ទីមួយ ហើយ​ក៏​ប្រហែល​មិនមែន​ជា​កំណត់ត្រា​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ សម្រាប់​លីគ​កំពូល​សហរដ្ឋអាមេរិក​នោះ​ឡើយ។ កាល​ពី​សប្តាហ៍​មុន Messi ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ផង​ដែរ ដែល​ជា​កំណត់ត្រា​កីឡាករ​​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ ​ក្នុង​​ការ​​ប្រកួតចំនួន 7 លើក​ដំបូង​បន្ទាប់​ពី​បើក​រដូវកាល​នៅ MLS។

Liverpool ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur យ៉ាងកក់ក្តៅក្នុងលទ្ធផល 4-2 ​យប់មិញ​នេះ

Liverpool ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur យ៉ាងកក់ក្តៅក្នុងលទ្ធផល 4-2 ​យប់មិញ​នេះ

លោក Ange Postecoglou ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur នឹង​ត្រូវ​ដឹកនាំ​កូន​ក្រុមរបស់​ខ្លួននៅ​ក្នុង​ការ​ប្រកួត Premier League ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ម្ចាស់​ផ្ទះ Liverpool នៅ​កីឡដ្ឋាន Anfield។ យ៉ាង​ណា​មិញ Tottenham Hotspur នឹង​ត្រូវ​ព្យាយាម​ស្វែងរក​ជ័យ​ជំនះ​មក​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់ 3 ប្រកួត​ជាប់ៗ​គ្នា​មក​ហើយ ដោយ​ចុង​ក្រោយ​បាន​ចាញ់ Chelsea ជាមួយ​នឹង​លទ្ធផល 2-0។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ហង្សក្រហម Liverpool វិញ ពួក​គេ​ហាក់​ដូច​ជា​អស់​សង្ឃឹម​រួច​ទៅ​ហើយ ក្នុង​ការ​តាម​ប្រជែងពាន​លីគ​ជាមួយ Man City និង Arsenal នៅ​រដូវកាល​នេះ។ សម្រាប់​ការ​ប្រកួត​ទល់​នឹង Liverpool ថ្ងៃ​នេះ​ដែរ ក្រុម​របស់​លោក Ange Postecoglou នឹង​មិន​មាន​បេក្ខភាព​កីឡាករ​សំខាន់ៗ 2 រូប​ដែល​កំពុង​មាន​របួស​គឺ Timo Werner (របួស​សរសៃពួរ) និង Ben Davies (របួស​កំភួនជើង)។ ពួក​គេ​ទាំង 2 មាន​បញ្ហា​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Arsenal…

គ្រូ Xavi រិះគន់​យ៉ាងចាស់ដៃលើទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់ Girona 4-2

គ្រូ Xavi រិះគន់​យ៉ាងចាស់ដៃលើទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់ Girona 4-2

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​កូនក្រុម​របស់​គាត់ ជាមួយ​នឹង​ទម្រង់​លេង​មិន​ល្អ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​បរាជ័យ​ក្នុង​ការ​ប្រកួត​ទល់​នឹង Girona ក្នុង​លទ្ធផល 4-2 កាល​ពី​រំលង​អាធ្រាត​យប់មិញ​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង Girona នេះ​ដែរ Barcelona អាច​ពន្យា​ពេល​នៃ​ការ​លើក​ពាន La Liga របស់​ក្រុម​ជា​គូ​ប្រជែង Real Madrid របស់​ពួក​គេ​បាន។ ប៉ុន្តែ​ក្រោយ​ពី Barcelona បាន​ចាញ់​ដោយ​បាត់ 3 ពិន្ទុ​ក្រោម​ថ្វី​ជើង​របស់ Girona ស្រប​ពេល​ដែល Real Madrid បាន​យក​ឈ្នះ Cadiz 3-0 នោះ ពួក​គេ​មាន​ពិន្ទុ​គ្រប់គ្រាន់ ក្នុង​ការ​កំណត់ថា នឹង​ក្លាយ​ជា​ម្ចាស់ពាន​នៅ​រដូវកាល​នេះ​រួច​ទៅ​ហើយ។ Xavi បាន​និយាយ​​ក្រោយ​ការ​រាជ័យ​របស់ Barcelona ថា៖ “យើង​គ្រប់គ្រង​ការ​ប្រកួត ហើយ​យើង​មាន​បាល់​លេង​ច្រើន។ យើង​មិន​អាច​រក​គ្រាប់បាល់​ទី 3 បាន ហើយ​បន្ទាប់​មក​យើង​ផ្តល់​ជូន​នូវ​អំណោយ​ចំនួន 3 ដង ដល់…