Author: admin

Vinicius Jr បានរងរបួសសាច់ដុំជើងកំឡុងពេលនៃការប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ី

Vinicius Jr បានរងរបួសសាច់ដុំជើងកំឡុងពេលនៃការប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ី

ខ្សែស្លាប Vinicius Jr រងរបួសសាច់ដុំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AS។ ក្នុងប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ីក្នុងថ្ងៃនេះ Vinicius Jr បានរងរបួសសាច់ដុំជើងកំឡុងពេលនៃការប្រកួត។ កីឡាករបានចូលលេងក្នុងតង់ទីមួយ។ ទោះជាយ៉ាងណា លេងបាន ២៧ នាទី ក៏រងរបួស ហើយត្រូវបានផ្លាស់ប្តូរចេញតែម្ដង។ ក្រោយការប្រកួត កីឡាករប្រេស៊ីលវ័យ ២៣ ឆ្នាំរូបនេះ បានប្រាប់ថា ខ្លួនមានការចុកចាប់ ហើយនឹងធ្វើតេស្ដជាក់ស្ដែងនៅរយៈពេល ២៤ ម៉ោងខាងមុខ។ គិតមកទល់ពេលនេះ មិនទាន់មានប្រភពណាហ៊ានអះអាងថា ខ្សែស្លាប Real Madrid រូបនេះនឹងអវត្តមានប៉ុន្មានប្រកួតនោះទេ។ ប្រេស៊ីលត្រូវប៉ះជាមួយអាហ្សង់ទីននៅថ្ងៃទី ២២ វិច្ឆិកាខាងមុខ។

សារព័ត៌មាន​ធំៗ​ជា​ច្រើន​ថា ខ្សែ​ប្រយុទ្ធ Erling Haaland អាច​នឹង​ចេញ​ពី​ Manchester City

សារព័ត៌មាន​ធំៗ​ជា​ច្រើន​ថា ខ្សែ​ប្រយុទ្ធ Erling Haaland អាច​នឹង​ចេញ​ពី​ Manchester City

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ថា ខ្សែ​ប្រយុទ្ធ Erling Haaland អាច​នឹង​ចេញ​ពី​ Manchester City ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Real Madrid នា​ពេល​អនាគត។ ប្រភព​ខ្លះ​ហ៊ាន​អះអាង​ថា​អាច​នឹង​រដូវ​កាល​ក្រោយ​តែ​ម្ដង។ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​បែប​នេះ ភ្នាក់​ងារ​របស់ Haaland បាន​ចេញ​មក​បកស្រាយ។ Rafaela Primenta ភ្នាក់​ងារ​របស់​ខ្សែ​ប្រយុទ្ធ Haaland បាន​និយាយ​ថា Haaland ជា​ម្ចាស់​នៃ​ជោគវាសនា​របស់​គេ ហើយ​គេ​តែង​តែ​ធ្វើ​អ្វី ដែល​ល្អ​សម្រាប់​ខ្លួន​គេ និង Man City។ បើ​សិន​ជា​ថ្ងៃ​អនាគត​ទៅ​ ការ​ផ្លាស់ប្ដូរ​នឹង​កើត​ឡើង Haaland នឹង​នៅ​តែ​បន្ត​គោរព Man City ហើយ​ Haaland សង្ឃឹម​ថា Man City នឹង​គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​រូប​គេ​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​វ័យ ២៣ ឆ្នាំ​ បាន​មក​ចូល​រួម​ជាមួយ​ Man City កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២២។ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៧១ ប្រកួត និង​ស៊ុត​ចូល​…

កីឡាករជនជាត់ អាស្សង់ទីន Lautaro Martinez ​នឹង​បន្ត​នៅ​លេង​នៅ​ក្លឹប​ Inter Milan បន្ត​ទៀត​

កីឡាករជនជាត់ អាស្សង់ទីន Lautaro Martinez ​នឹង​បន្ត​នៅ​លេង​នៅ​ក្លឹប​ Inter Milan បន្ត​ទៀត​

លោក​ Camano ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែប្រយុទ្ធ​ Lautaro Martinez បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ កីឡាករ​នេះ​នឹង​បន្ត​នៅ​លេង​នៅ​ក្លឹប​ Inter Milan បន្ត​ទៀត​។ លោក​ Camano បាន​និយាយ​ថា​៖” ខ្ញុំ​មាន អារម្មណ៍​ថា​ យើង​នឹង​ព្រមព្រៀង​គ្នា​ជា​មួយ​នឹង​កុងត្រា​ថ្មី​ជា​មួយ​នឹង​ក្លឹប​ Inter Milan ហើយ​នេះ​ជា​ការ​ព្រមព្រៀង​ដ៏​ល្អ​បំផុត​រវាង​ភាគី​យើង​សង​ខាង​លើ​នេះ​ “។ លោក​បន្ត​ថា​៖” ណា​មួយ​ទៀត​ Martinez គឺ​ច្បាស់​លាស់​ជា​មួយ​ Inter Milan ១០០%​”។ Martinez មក​លេង​ឲ្យ​ Inter Milan តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​នឹង​បន្ត​មាន​កុងត្រា​ជា​មួយ​ក្លឹប​នេះ​រហូត​ដល់​ ឆ្នាំ​២០២៦៕

កំពូលកីឡាករ​ទាំង​១០​រូប​ដែលរក​គ្រាប់​បាល់​​បាន​ច្រើន​បំផុត​ ឲ្យ​ក្រុម​ជម្រើស​ជាតិ​ នៅ​ស.វ​ទី​២១​

កំពូលកីឡាករ​ទាំង​១០​រូប​ដែលរក​គ្រាប់​បាល់​​បាន​ច្រើន​បំផុត​ ឲ្យ​ក្រុម​ជម្រើស​ជាតិ​ នៅ​ស.វ​ទី​២១​

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០​រូប​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​នៅ​ស.វ​ទី​២១​នេះ​៖

គ្រាន់​តែ​ស្នាក់​នៅ​សណ្ឋាគារ​ពេល​លេង​ឱ្យ Bayern កន្លងមក harry Kane បានចំណាយលុយជាង ១លាន​ដុល្លារ

គ្រាន់​តែ​ស្នាក់​នៅ​សណ្ឋាគារ​ពេល​លេង​ឱ្យ Bayern កន្លងមក harry Kane បានចំណាយលុយជាង ១លាន​ដុល្លារ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane ចំណាយ​លុយ​អស់​ប្រមាណ​ជាង ១,២៥លាន​ដុល្លារ​អាមេរិក ដោយ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​កំពូល​នៅ​ទីក្រុង​មុយនិច ក្រោយ​ពេល​ដែល​កីឡាករ​រូបនេះ​ផ្លាស់​ចេញ​ពី​ក្លឹប Tottenham Hostpur ទៅ​កាន់ Bayern Munich កាល​ពី​ខែ​សីហា ឆ្នាំ២០២៣។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។ សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា Kane បាន​ស្នាក់​នៅ​បណ្ដោះអាសន្ន​រយៈពេល​ជាង ៣ខែ​នៅ​សណ្ឋាគារ Vier Jahreszeiten Kempinski ដែល​ជា​សណ្ឋាគារ​ប្រណីត​មួយ។ បន្ទប់​ដែល​ Kane ស្នាក់​នៅ​មាន​តម្លៃ​ខ្ទង់ ១២ ៥០០ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់។ យ៉ាងណាមិញ ចាប់​ពី​ខែ​ក្រោយ​ទៅ Kane នឹង​ផ្លាស់​ទៅ​ផ្ទះ​វីឡា​មួយ​ផ្សេងទៀត បន្ទាប់​ពី​កីឡាករ​រូប​នេះ ជួបជុំ​ជាមួយ​ប្រពន្ធ និង​កូន ៤នាក់​របស់​ខ្លួន។ សូម​ជម្រាបផ​ងដែរ​ថា Kane បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal មិន​បាន​មក​នៅ​អាល្លឺម៉ង់​ជុំ​គ្នា​ជាមួយ​ប្រពន្ធ​កូន​នោះ​ទេ ក្នុង​រយៈពេល ៣ខែ​នេះ។ កីឡាករ​រូប​នេះ​ទើប​តែ​បាន​ជួបជុំ​ជាមួយ​គ្រួសារ​របស់​ខ្លួន​វិញ នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ៕

ក្លឹប​Bacelona​ចង់​បាន​ ខ្សែប្រយុទ្ធ​ Joao Felix និង​ខ្សែការពារ​ Joao Cancelo ឲ្យ​នៅ​បន្ត​ជា​មួយ​ក្លឹប​ត​ទៀត​

ក្លឹប​Bacelona​ចង់​បាន​ ខ្សែប្រយុទ្ធ​ Joao Felix និង​ខ្សែការពារ​ Joao Cancelo ឲ្យ​នៅ​បន្ត​ជា​មួយ​ក្លឹប​ត​ទៀត​

លោក​ Deco នាយក​កីឡា​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ចង់​បាន​ ខ្សែប្រយុទ្ធ​ Joao Felix និង​ខ្សែការពារ​ Joao Cancelo ឲ្យ​នៅ​បន្ត​ជា​មួយ​ក្លឹប​។ គាត់បាន​និយាយ​ថា​៖” គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ​។ យើង​ចង់​បាន​ Joao Felix និង​ Cancelo បន្ត​នៅ​ជា​មួយ​ក្លឹប​យើង​ទៀត​ ក៏​ដូច​ជា​ពេល​អនាគត​ទៀត​។ ពួក​គេ​ជា​កីឡាករ​ស្នូល​របស់​យើង​ ហើយ​ពួក​គេ​ក៏​សប្បាយ​ចិត្ត​ជា​មួយ​យើង​ផង​ដែរ​ “។ លោក​បន្ត​ថា​៖” ខ្ញុំ​ដឹង​ថា​វា​មើល​ទៅ​ឆាប់​ពេក​ ក៏​ប៉ុន្តែ​យើង​គិត​ថា​ យើង​នឹង​ចរចា​រឿង​កុងត្រា​ជា​មួយ​ពួក​គេ​ យើង​សប្បាយ​ដែល​មាន​កីឡាករ​ទាំង​ពីរ​នេះ​ “។ Joao Felix និង​ Cancelo កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ Barca ដោយ​បាន​ជួយ​ជ្រោម​ជ្រែង​ក្លឹប​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​៕

Lionel Messi ពាក់នាឡិកា AP Spider-Man តម្លៃ 215,000 ដុល្លារក្នុងការប្រកួតមិត្តភាពរវាង Inter Miami ទល់នឹង New York City FC

Lionel Messi ពាក់នាឡិកា AP Spider-Man តម្លៃ 215,000 ដុល្លារក្នុងការប្រកួតមិត្តភាពរវាង Inter Miami ទល់នឹង New York City FC

នៅក្នុងការប្រកួតនាពេលថ្មីៗនេះរបស់ Inter Miami កីឡាករ Lionel Messi ត្រូវបានគេសង្កេតឃើញបានបញ្ចេញនូវនាឡិកាដៃ Audemars Piguet Royal Oak Spider-Man ។ រឿងនេះបានកើតឡើងអំឡុងពេលជំនួបមិត្តភាពរវាង Inter Miami CF និង New York City FC នៅ Fort Lauderdale។ Messi មានភាពល្បីល្បាញដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ដែលរួមបញ្ចូលទ្រព្យសម្បត្តិដូចជា Louis Vuitton និងនាឡិកា Patek Philippe។ នាឡិកាដៃ Audemars Piguet Spider-Man ដែលមានតម្លៃ 215,000 ដុល្លារ ចាប់តាំងពីពេលនោះមក បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមតារាល្បីៗ។

អ្នកចាត់ការក្លឹប Napoli ត្រូវបានបណ្តេញចេញពីតំណែង និងជំនួសតំណែងលោក Walter Mazzarri

អ្នកចាត់ការក្លឹប Napoli ត្រូវបានបណ្តេញចេញពីតំណែង និងជំនួសតំណែងលោក Walter Mazzarri

Napoli បានបណ្តេញគ្រូបង្វឹក Rudi Garcia បន្ទាប់ពី 16 ប្រកួត ហើយបានជំនួសគាត់ដោយអតីតអ្នកចាត់ការ Walter Mazzarri រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ បុរសជនជាតិបារាំង Garcia វ័យ 59 ឆ្នាំត្រូវបានតែងតាំងដោយម្ចាស់ជើងឯក Serie A កាលពីខែមិថុនា ប៉ុន្តែចាកចេញជាមួយនឹងក្លឹបតាមពីក្រោយក្រុមកំពូលតារាង Inter Milan 10 ពិន្ទុ។ Mazzarri បានចំណាយពេលមួយរដូវកាលនៅ Premier League នៅ Watford ក្នុងឆ្នាំ 2016-17 មុនពេលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ 62 ឆ្នាំរូបនេះធ្លាប់ដឹកនាំ Napoli ពីឆ្នាំ 2009 ដល់ 2013 ។ Mazzarri បានផ្តល់ឱ្យក្លឹបនូវពានរង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 20 ឆ្នាំនៅពេលដែល Napoli បានឈ្នះពានរង្វាន់ Copa Italia ឆ្នាំ 2012 ដោយការផ្តួលក្រុមម្ចាស់ជើងឯកលីកដែលមិនធ្លាប់ចាញ់ Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ។…

ខ្សែ​ការពារ​ស្លាបក្លឹប Manchester United កីឡាករ Diogo Dalot បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

ខ្សែ​ការពារ​ស្លាបក្លឹប Manchester United កីឡាករ Diogo Dalot បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

កីឡាករ Man Utd ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដោយ​យោង​លើ​​មូលហេតុ «ធុរៈ​ផ្ទាល់​ខ្លួន»។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប Manchester United។ កីឡាករ​រូប​នេះ​ត្រូវបាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កោះ​ហៅ​ឱ្យ​ចូល​រួម​ជួយ​ជាតិ​របស់​ខ្លួន ក្នុង​ការ​លេង​ត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិប៉ូឡូញ និងក្រុម​ជម្រើស​ជាតិលិចធិនស្តែន សម្រាប់​វគ្គ​ជម្រុះ Euro 2024។ បើ​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Goal បាន​ឱ្យ​ដឹង​ថា Dalot ទំនង​ជា​នៅ​កំដរ​គូ​ដណ្ដឹង​របស់​ខ្លួន​ក្នុង​ការ​ស្វាគមន៍​កូន​ដំបូង។ សូម​ជម្រាបផងដែរថា Dalot បាន​បង្ហាញ​ខ្លួន ១៦ដង​មក​ហើយ​ឱ្យ​ក្រុម​ព័រទុយហ្គាល់៕

Palmer របស់​ Chelsea កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អង់គ្លេស ក្រោយ​ស៊ុត​ប៉េណាល់ទី​តាម​ស្មើ Man City

Palmer របស់​ Chelsea កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អង់គ្លេស ក្រោយ​ស៊ុត​ប៉េណាល់ទី​តាម​ស្មើ Man City

ខ្សែ​បម្រើ​ក្លឹប​Chelsea​កីឡាករ​Cole​Palmer​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ស៊ុត​បាល់​ពិន័យ​ប៉េណាល់ទី​១១ម៉ែត្រ​តាម​ស្មើ​ចុង​ម៉ោង​​ពេល​ប៉ះ​នឹង​ក្លឹប​Manchester​City។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Sky​Sports។ Chelsea​បាន​បើក​ទ្វា​កីឡដ្ឋាន​Stamford​Bridge​នៃរាជធានី​ឡុងដុង​ស្វាគមន៍​ក្លឹប​Manchester​City។​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​នេះ​ធ្វើ​ឱ្យ​ពិភព​បាល់ទាត់​កក្រើក​​ដោយ​បញ្ចប់​ការ​ប្រកួត​ទៅ​ដោយ​លទ្ធផល​៤-៤។ បើ​តាម​​Sky​Sports​កីឡាករ​វ័យ​២១ឆ្នាំ​រូប​នេះ​​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ជម្រើស​ជាតិ​ជា​លើកដំបូង​ជាមួយ​នឹងខ្សែ​ការពារ​Man​City​កីឡាករ​Rico​Lewis​និង​ខ្សែ​ការពារ​Aston​Villa​កីឡាករ​Ezri​Konsa។​អ្នក​ទាំង​៣​នឹង​ជំនួសកីឡាករ​ជើងចាស់​មួយ​ចំនួន​ដែល​បាន​រង​របួស។ Palmer​ក៏​ដូចជា​ក្រុម​អង់គ្លេស​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ម៉ាល់តា​និងម៉ាសេដូនីខាងជើង​សម្រាប់​វគ្គ​ជម្រុះ​Euro​2024៕