Author: admin

Man City បញ្ជាក់ថាកីឡាករសំខាន់របស់ខ្លួនពីររូបនេះ នឹងអវត្តមានពេលប៉ះ Real Madrid

Man City បញ្ជាក់ថាកីឡាករសំខាន់របស់ខ្លួនពីររូបនេះ នឹងអវត្តមានពេលប៉ះ Real Madrid

ក្លិប Manchester City បានធ្វើការបញ្ជាក់ជាផ្លូវការហើយនូវបញ្ជាក់ក្រុមរបស់ខ្លួន ដើម្បីត្រៀមប្រកួតទល់នឹងក្រុម Real Madrid នៅក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ ដោយក្នុងនោះឃើញថា Kyle Walker និង Nathan Akeគ្មានវត្តមាននោះឡើយ។ ជាក់ស្តែង Walker បានខកខានការប្រកួតបីលើកចុងក្រោយរួចមកហើយ របស់ Man City បន្ទាប់ពីរងរបួសសរសៃពួរក្នុងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិ ស្របពេល Ake បានរងរបួសអំឡុងពេលប៉ះ Arsenal និងថែមបានអវត្តមានទាំងការប្រកួតទល់ Aston Villa និង Crystal Palace ផងដែរ។ ដូច្នេះហើយ នៅក្នុងបញ្ជីឈ្មោះក្រុមជាផ្លូវការចុងក្រោយ ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ បានបញ្ជាក់ថាខ្សែការពារពីររូបខាងលើគឺគ្មានវត្តមាន ក្នុងជំនួបទល់ក្លិបយក្សអេស្ប៉ាញនោះឡើយ ស្របពេល Erling Haaland, Kevin de Bruyne និង Rodrigo Hernandez បានជាប់ក្នុងបញ្ជី។ យ៉ាងណាមិញ នេះជាបញ្ជីឈ្មោះពេញរបស់ក្រុម Man City ដែលត្រូវប៉ះក្រុម Madrid…

Redknapp ជឿថា Chelsea អាចនឹងស្ថិតនៅតំបន់កាត់ចោល បើគ្មានវត្តមានកីឡាកររូបនេះ

Redknapp ជឿថា Chelsea អាចនឹងស្ថិតនៅតំបន់កាត់ចោល បើគ្មានវត្តមានកីឡាកររូបនេះ

ជើងចាស់លោក Jamie Redknapp ជឿជាក់ថា Chelsea អាចនឹងប្រឈមមុខទៅនឹងការធ្លាក់ទៅក្នុងតំបន់កាត់ចោល ប្រសិនបើគ្មានវត្តមានរបស់កីឡាករ Cole Palmer នៅរដូវកាលនេះទេនោះ។ ជាក់ស្តែងក្លិប Chelsea បានឈានដល់ការចុះហត្ថលេខានាំយក Palmer ពីក្រុម Man City ក្នុងតម្លៃខ្លួនប្រមាណ ៤២,៥លានផោន ហើយចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង សម្រាប់ក្រុម។ គិតមកទល់នឹងពេលនេះ Palmer រកគ្រាប់បាល់បញ្ចូលទីបាន ២១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៣ លើករួចមកហើយ ក្នុងការបង្ហាញខ្លួនចំនួន ៤០ប្រកួតសម្រាប់ក្រុម Chelsea រួមទាំងការរកបានបីគ្រាប់ក្នុងជ័យជម្នះយ៉ាងអស្ចារ្យរបស់ក្រុមតោខៀវ ដោយលទ្ធផល ៤–៣ លើក្រុម Manchester United ផងដែរ។ យ៉ាងណាមិញ នៅក្រោមការប្រកួតចុងក្រោយ ក្នុងលទ្ធផលបានត្រឹមស្មើជាមួយក្រុមបាតតារាង Sheffield កាលពីពេលថ្មីៗនេះ លោក Redknapp ជឿជាក់ថាក្រុមរបស់លោក Pochettino អាចនឹងប្រឈមមុខទៅនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺនប្រសិនបើគ្មានវត្តមានរបស់កីឡាករវ័យ ២១ឆ្នាំ នៅក្នុងក្រុមទេនោះ។ លើសពីនេះ លោកបាននិយាយទៀតថា ៖…

Vidic ថា Mainoo បានធ្វើឲ្យលោកនឹកឃើញទៅដល់ជើងឯករបស់ Real Madrid ម្នាក់

Vidic ថា Mainoo បានធ្វើឲ្យលោកនឹកឃើញទៅដល់ជើងឯករបស់ Real Madrid ម្នាក់

អតីតខ្សែការពារឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United លោក Nemanja Vidic ថ្មីៗនេះ បានធ្វើការកោតសរសើរយ៉ាងខ្លាំង ជុំវិញការបង្ហាញសមត្ថភាពរបស់កីឡាករ Kobbie Mainoo អំឡុងការប្រកួតទល់នឹងក្រុម Liverpool ដោយថែមទាំងបានប្រៀបធៀបគេទៅនឹងខ្សែបម្រើ Luka Modric ផងដែរ។ ជាក់ស្តែងគ្រាប់បាល់បញ្ចូលទីរបស់ Mainoo នៅក្នុងតង់ទីពីរ បានជួយឲ្យក្រុម Man United រកបាន ១ពិន្ទុ ពីការប្រកួតដោយលទ្ធផលស្មើគ្នា ២–២ ទល់នឹងក្រុមរបស់លោក Jurgen Klopp នៅទឹកដី Old Trafford កាលពីយប់មិញ។ ដោយមានឱកាសក្នុងការចូលមកលេងនៅក្នុងឈុតធំរបស់ក្លិប United ក្រោមការដឹកនាំរបស់ Erik ten Hag ឥឡូវនេះ Mainoo ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលការបង្ហាញគុណផលដ៏លេចធ្លោរបស់គេ ត្រូវបានគេយកទៅប្រៀបធៀបជាមួយវិរបុរសបាល់ទាត់ផ្សេងទៀតរួចមកហើយ។ ហើយយ៉ាងណាមិញ ឥឡូវនេះ Vidic បាននិយាយថា Mainoo ហាក់បានរំលឹកលោកអំពី Modric ដែលជុំវិញការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់ នៅក្នុងក្លិប Real…

Alonso អាចនឹងបដិសេធ Liverpool និង Bayern München ព្រោះចង់ដឹកនាំក្លិបធំមួយនេះជាង

Alonso អាចនឹងបដិសេធ Liverpool និង Bayern München ព្រោះចង់ដឹកនាំក្លិបធំមួយនេះជាង

ក្លិប Real Madrid បានគេរាយការណ៍មកថា កំពុងមានសង្ឃឹមខ្លាំង ក្នុងការនាំយកលោក Xabi Alonso មកកាន់ក្លិបរបស់ខ្លួន បន្ទាប់ពីមានការជឿជាក់ថាបុរសសញ្ជាតិអេស្ប៉ាញរូបនេះ នឹងបដិសេធឱកាស ទៅដឹកនាំក្លិប Liverpool និង Bayern Munich ។ ជាក់ស្តែងអ្នកចាត់ការក្រុមវ័យ ៤២ឆ្នាំរូបនេះ កំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យ នៅក្នុងប្រទេសអាឡឺម៉ង់ ជាមួយក្លិប Bayer Leverkusen និងថែមទាំងកំពុងឆ្ពោះទៅរកការឈ្នះពានរង្វាន់ Bundesliga ជាលើកដំបូងមិនធ្លាប់មានរបស់ក្លិបថែមទៀតផង។ ជុំវិញសមត្ថភាពដ៏អស្ចារ្យបែបនេះហើយ ទើបធ្វើឲ្យ Alonso កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសពីសំណាក់ក្លិបធំៗដូចជា Liverpool និង Bayern Munich ដើម្បីទៅជំនួសអ្នកចាត់ការរបស់ពួកគេ នៅមុនរដូវកាលក្រោយចាប់ផ្តើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បានបង្ហើបយ៉ាងច្បាស់រួចហើយថាលោកនឹងបន្តស្នាក់នៅក្លិបLeverkusen នៅរដូវកាលក្រោយទៀត ដោយនឹងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបដិសេធសំណើពីសំណាក់ក្លិបកំពូលៗទាំងខាងលើ។ ហើយមិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Relevo បានបង្ហាញឲ្យដឹងទៀតថា​​ Real Madrid ជឿជាក់ថាការសម្រេចចិត្តរបស់ Alonso ក្នុងការបន្តនៅដឹកនាំក្លិបរបស់ក្របខ័ណ្ឌ Bundesliga គឺដោយសារតែលោកចង់រង់ចាំឱកាស ក្នុងការវិលត្រលប់មកកាន់ទឹកដី…

Top 5 ដែលរកបាន Hat-trick ច្រើនជាងគេប្រចាំសតវត្សន៍ទី21 ក្នុងនោះក៏មានកីឡាករអាស៊ីម្នាក់ដែរ

Top 5 ដែលរកបាន Hat-trick ច្រើនជាងគេប្រចាំសតវត្សន៍ទី21 ក្នុងនោះក៏មានកីឡាករអាស៊ីម្នាក់ដែរ

នៅក្នុងការប្រកួតបាល់ទាត់ តួនាទីរបស់ខ្សែប្រយុទ្ធគឺសំខាន់ណាស់ក្នុងការរកគ្រាប់បាល់ ហើយការរកបានគ្រាប់បាល់ ៣ គ្រាប់ក្នុងមួយប្រកួត (hat-trick) គឺកាន់តែអស្ចារ្យសម្រាប់ខ្សែប្រយុទ្ធរូបនោះ។ បើយើងនិយាយពីបាល់ទាត់បច្ចុប្បន្ននៅក្នុងសតវត្សន៍ទី ២១ នេះ គឺមិនទាន់មានខ្សែប្រយុទ្ធណាអាចរកបានគ្រាប់បាល់ hat-trick លើសខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo នៅឡើយទេ ដោយបច្ចុប្បន្នគាត់កំពុងស្ថិតនៅតំណែងលើគេ ពោលគឺធ្លាប់រកបានគ្រាប់ hat-trick រហូតដល់ទៅ ៦៥ ដងឯណោះ ខណៈដែលចំនួននេះ គឺបានលើស Lionel Messi ដែលឈរនៅតំណែងលេខ ២ ចំនួន ៨ ដង។ នៅថ្ងៃនេះខាង Keylatop នឹងលើកយកកីឡាករបាល់ទាត់ចំនួន ៥ រូប ដែលរកបានគ្រាប់ hat-trick បានច្រើនជាងគេប្រចាំសតវត្សន៍ទី ២១ នៃ៖៥. ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយ Luis Suarez ធ្លាប់រកបាន hat-trick ចំនួន ៣០ ដង ៤. ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ Robert…

Ten Hag ថាក្លឹបចាស់មិនចង់លក់កីឡាកររូបនេះទេ តែ សមីខ្លួនផ្ទាល់ចង់ផ្លាស់មកកាន់ Man UTD

Ten Hag ថាក្លឹបចាស់មិនចង់លក់កីឡាកររូបនេះទេ តែ សមីខ្លួនផ្ទាល់ចង់ផ្លាស់មកកាន់ Man UTD

អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានទម្លាយឲ្យដឹងថា Chelsea មិនមានបំណងក្នុងការលក់កីឡាករ Mason Mount ឡើយ ប៉ុន្តែ ផ្ទុយទៅវិញសមីខ្លួនចង់ចាកចេញដើម្បីផ្លាស់មកកាន់កីឡដ្ឋាន Old Trafford។ ជាការពិតណាស់ Mount បានចាប់ផ្តើមធំធាត់ដឹងក្តីឡើងក្នុងនាមជាយុវជនថ្នាលរបស់ Chelsea តាំងពីឆ្នាំ ២០០៥-២០១៧ មុនតម្លើងមកក្រុមធំនៅក្នុងឆ្នាំ ២០១៧ ប៉ុន្តែ រូបគេបានសម្រេចចិត្តចាកចេញដើម្បីផ្លាស់មកកាន់ Man UTD នៅក្នុងរដូវក្តៅឆ្នាំ ២០២៣ កន្លងទៅនេះក្នុងតម្លៃខ្លួន ៥៥លានផោន (ឬប្រមាណជា ៦៩លានដុល្លារអាមេរិក)។ ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖ Chelsea ព្យាយាមចង់រក្សា Mount ណាស់ ជាមួយនឹងការចចារនៅលើតុជាច្រើនដង ប៉ុន្តែ គាត់ចង់ផ្លាស់មកកាន់ Man UTD។ Mount ចង់បោះជំហានបន្តរបស់គាត់ដោយចូលរួមជាមួយ Man UTD ហើយ ពួកយើងពិតជារីករាយណាស់៕

Van Dijk បានចុចឈ្មោះខ្សែប្រយុទ្ធ ៤នាក់នេះថាជាកីឡាករដែលខ្លួនពិបាកបិទបំផុត

Van Dijk បានចុចឈ្មោះខ្សែប្រយុទ្ធ ៤នាក់នេះថាជាកីឡាករដែលខ្លួនពិបាកបិទបំផុត

ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk បានទម្លាយពីឈ្មោះខ្សែប្រយុទ្ធឆ្នើម ៤ នាក់ ដែលខ្លួនពិបាកបិទបំផុត នៅពេលប្រកួតតទល់ម្តងៗ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលក្នុងចំណោមកីឡាករទាំងអស់នោះគឺឈ្មោះរបស់ Cristiano Ronaldo នោះទេ។ ជាការពិតណាស់ Van Dijk បច្ចុប្បន្នក៏ត្រូវបានគេទទួលស្គាល់ថា ជាខ្សែការពារដ៏ឆ្នើមម្នាក់លើលោកផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែមានកីឡាករក្នុងចិត្ត ៤ នាក់ ដែលគាត់គិតថាតែងតែធ្វើឱ្យគាត់ពិបាក នៅពេលប្រកួតទល់នឹងពួកគេម្តងៗ។ កីឡាករទាំង ៤ នាក់ ដែល Van Dijk ជ្រើសរើសថាជាកីឡករពិបាកបិទបំផុត ក្នុងនោះមានដូចជា Lionel Messi, Erling Haaland, Sergio Aguero និង Olivier Giroud៕

អតីតខ្សែប្រយុទ្ធ Man UTD រូបនេះ ថា Garnacho មានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo

អតីតខ្សែប្រយុទ្ធ Man UTD រូបនេះ ថា Garnacho មានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo

អតីតខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Nani បានលើកឡើងថា ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Alejandro Garnacho គឺមានស្ទាយ៍លេងស្រដៀងនឹងខ្លួន ប៉ុន្តែមិនស្រដៀង Cristiano Ronaldo ដែលជានិមិត្តរូបរបស់គេនោះទេ។ ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Garnacho គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Ronaldo ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែស្ទាយ៍លេង និងការអបអរគ្រាប់បាល់ក៏រូបគេបានយកគម្រូសឹងតែ ១០០% តាមខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះដែរ។ ទោះបីជាយ៉ាងក៏ដោយ Nani ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Adana Demirspor របស់ តួកគី បានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា Garnacho គឺបានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo។

Ozil ដាច់ចិត្តទម្លាយថា ក្លិបដែលគាត់មានក្តីស្រមៃចង់ទៅលេងគឺជាក្លិបយក្សមួយនេះ

Ozil ដាច់ចិត្តទម្លាយថា ក្លិបដែលគាត់មានក្តីស្រមៃចង់ទៅលេងគឺជាក្លិបយក្សមួយនេះ

អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid និង Arsenal លោក Mesut Ozil ថ្មីៗនេះទើបតែបានទម្លាយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ថាក្លិបសេះបង្កង់ Juventus គឺជាក្លិបក្នុងក្តីស្រមៃមួយដែលលោកចង់លេងឱ្យបំផុត។ ជាការពិតណាស់ លោក Ozil គឺជាកីឡាករដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់លេងឱ្យក្លិបធំៗជាច្រើនដូចជា Real Madrid, Arsenal, Fenerbahce ជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអតីតកីឡាករជម្រើសជាតិ អាល្លឺម៉ង់ រូបនេះបាននៅក្លិបក្នុងចិត្តមួយទៀត ដែលគាត់ចង់លេងជាមួយនោះគឺ Juventus។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្តីស្រមៃមួយនេះនឹងមិនអាចទៅរួចនោះទេ ព្រោះថា Ozil គាត់បានចូលនិវត្តន៍ពីបាល់ទាត់ទៅហើយ ពោលគឺតាំងពីពាក់កណ្តាលឆ្នាំ ២០២៣ មកម្ល៉េះ។ ទាក់ទងនឹងរឿងខាងលើ ថ្មីៗនេះ Ozil បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ពិតជាមានមោទកភាពណាស់នៅក្នុងអាជីពរបស់ខ្ញុំ ហើយវាពិតជាអស្ចារ្យណាស់សម្រាប់ក្លិបទាំងអស់ដែលខ្ញុំធ្លាប់បានលេងជាមួយ មានតែក្លិបមួយប៉ុណ្ណោះដែលខ្ញុំបានខកខានមិនបានលេងឱ្យ នោះគឺជាក្លិប អ៊ីតាលី ដែលជាទីស្រឡាញ់របស់ខ្ញុំ ៕

អ្នកគាំទ្រពេញចិត្តស្តូក! បន្ទាប់ពី Bruno ស៊ុត ១ គ្រាប់ដ៏អស្ចារ្យកាលពីយប់មិញ (មានវីដេអូ)

អ្នកគាំទ្រពេញចិត្តស្តូក! បន្ទាប់ពី Bruno ស៊ុត ១ គ្រាប់ដ៏អស្ចារ្យកាលពីយប់មិញ (មានវីដេអូ)

ជំនួបស្មើគ្មា ២:២ រវាងក្រុម Manchester United ទល់នឹងក្រុម Liverpool ខ្សែបម្រើឆ្នើម Bruno Fernandes បានទទួលការចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្របិសាចក្រហមពេញចិត្តនូវគ្រាប់បាល់ដែលរូបគេ បានឆ្មក់ និងស៊ុតចូលទីពីចម្ងាយ តាមស្មើ Liverpool ១:១ នៅដើមតង់ទី២ នោះ៕