សំណើ២០០លានអឺរ៉ូ ដែលក្លឹបធំៗបីកំពុងរង់ចាំឪកាសផ្ទេរតារាឆ្នើមម្នាក់នេះចេញពី Real Madrid

wolf246 News Post 51

ខ្សែប្រយុទ្ធ Vinicius Junior របស់ក្លឹប Real Madrid កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងការរើសអើង ហើយកាលពីសប្ដាហ៍មុនកីឡាករប្រេស៊ីលរូបនេះ បានសម្រក់ទឹកភ្នែកនៅក្នុងសន្នីសីទសារព័ត៌មាន។ មានការរាយការណ៍ថា Vinicius អាចនឹងចាកចេញពីអេស្ប៉ាញ។

ទោះបាននិយាយថា គេមិនមានបំណងចាកចេញពី Real Madrid ដើម្បីជម្នះការរើសអើងក៏ដោយ ប៉ុន្ដែការមកដល់របស់ខ្សែប្រយុទ្ធគោលដៅ Kylian Mbappe ដែលលេងក្នុងតំណែងដូចគ្នាជាមួយខ្សែប្រយុទ្ធរូបនេះ អាចនឹងធ្វើឱ្យអនាគតរបស់គេមិនមានភាពជ្រះស្រលះ។

យោងតាមប្រភពពី El Debate បានអះអាងថាមានក្លឹបបីដែលកំពុងចាប់អារម្មណ៍ Vinicius រួមមាន Chelsea, Liverpool និង Paris Saint-Germain ហើយមានឆន្ទៈក្នុងការចំណាយ២០០លានអឺរ៉ូសម្រាប់ការផ្ទេររូបគេ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Vinicius ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid មានសុពលភាពរហូតដលឆ្នាំ២០២៧ ហើយក្លឹបមានគម្រោងក្នុងការបន្ថែមរហូតដល់ឆ្នាំ២០២៩ និងមានការបង្កើនប្រាក់ឈ្នួលផងដែរ។

ទោះយ៉ាងណាក៏ដោយ ការមកដល់របស់ Mbappe ដែលមានទំនោរក្នុងការលេងក្នុងតំបន់ប្រយុទ្ធស្លាបខាងឆ្វេង អាចជាការប្រជែងតំណែងលើទីលានជាមួយ Vinicius ហើយនេះជាក្ដីបារម្ភមួយសម្រាប់ Real Madrid ក្នុងការសម្របការលេងរបស់កីឡាករក្នុងក្រុម៕

Similar Posts