Manchester United បានរងនូវផលវិបាក ចំពោះបញ្ហារបួសកីឡាករ ហើយនៅក្នុងការប្រកួតបរាជ័យ ៤-៣ ក្រោមថ្វីជើងរបស់ Chelsea មានកីឡាករពីររូបបន្ថែមទៀតដែលជួបនឹងបញ្ហាដ៏រាំរ៉ៃមួយនេះ។
ខ្សែការពារ Raphael Varane បានរងរបួសហើយត្រូវបានប្ដូរចេញក្រោយចប់វគ្គទី១ ជំនួសដោយ Jonny Evans។ អតីតកីឡាករ Leicester City ក៏របួសផងដែរ ក្រោយលេងបាន២០នាទី និងត្រូវបានប្ដូរចេញជំនួសដោយ Kambwala។
ពាក់ព័ន្ធនឹងបញ្ហារបួសកីឡាករ អ្នកចាត់ការ Erik ten Hag បាននិយាយថា៖ “Varane, Evans និង Casemiro ផងដែរ ត្រូវបានប្ដូរចេញ។ អ្នកត្រូវការភាពជាអ្នកដឹកនាំបែបនេះ ហើយនិងអ្វីដែលត្រូវធ្វើ”។
“ខ្ញុំមិនដឹងថាពួកគេនឹងបានលេងនៅថ្ងៃអាទិត្យឬយ៉ាងណាទេ។ ក្រុមយើងនឹងលេងនៅថ្ងៃអាទិត្យ។ ពួកគេមានការតាំងចិត្ត។ ពួកគេបានបង្ហាញវានៅថ្ងៃនេះ ដោយតស៊ូនៅក្នុងការប្រកួត”៕