Liverpool កំពុងសម្លឹងឃើញខ្សែការពារ R.Madrid ម្នាក់ ជាគោលដៅអាទិភាពមួយ

wolf246 News Post 46

គ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខខាលើខ្សែការពារ Antonio Rudiger របស់ក្លិប Real Madrid ។

ជាក់ស្តែង ក្លិប Liverpool ត្រូវបានគេយល់ឃើញថា នឹងផ្តោតទៅលើការពង្រឹងខ្សែការពាររបស់បន្ថែមទៀត ជាពិសេសក្រុមរបស់លោក Klopp ត្រូវការជម្រើសថ្មី នៅពេលដែល Joel Matip បានអវត្តមានស្ទើតែពេញមួយរដូវកាល ដោយសារតែរបួសជង្គង់ និងកាន់តែជិតផុតកុងត្រាផងដែរ។

ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី Nacional បានអះអាងថា Rudiger កំពុងស្ថិតលើរ៉ាដារបស់លោក Klopp ដោយលោកគិតថារូបគេអាចជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ។

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានរាយការណ៍ទៀតថា Rudiger ក៏ហាក់មានឆន្ទៈក្នុងការស្តាប់រាល់ការផ្តល់ជូនណាមួយពីសំណាក់ក្លិប Liverpool ចំពេលគេក៏កំពុងពិចារណាក្នុងការទទួលយកកុងត្រាថ្មីបន្ថែមទៀត ពីក្លិប Los Blancos ផងដែរ៕

Similar Posts