គ្រូបង្វឹករបស់ក្លិប Barcelona លោក Xavi ថ្មីៗនេះ បានចេញមុខអះអាងថា Real Madrid ហាក់ពីការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល បន្ទាប់ពួកគេបានវាយបកយកឈ្នះទៅលើក្រុម Almeria កាលពីយប់មិញ។
ជាការពិតណាស់ ក្លិបបាតតារាង Almeria បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានរកគ្រាប់បាល់នាំមុខដល់ទៅ ២ គ្រាប់ នៅក្នុងតង់ទីមួយ តែទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Carlo Ancelotti អាចរកគ្រាប់បាល់តាមបានស្មើវិញ ដោយមានជំនួយពី VAR និងឈានដល់ការបញ្ចប់ការប្រកួតដោយជ័យជម្នះ ៣–២ ដោយគ្រាប់បាល់របស់ Dani Carvajal នៅម៉ោងបន្ថែម។
ជុំវិញជ័យជម្នះនេះផងដែរ បានរក្សាឲ្យក្លិប Madrid ដាច់៧ពិន្ទុពីលើក្រុម Barcelona ដែលបានយកឈ្នះលើក្រុម Real Betis ដោយលទ្ធផល ៤–២ ។
ហើយយ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីភាពចម្រូងចម្រាសដែលកើតមានក្នុងជ័យជម្នះរបស់ Madrid លើក្រុម Almeria គ្រូបង្វឹកក្រុម Barcelona លោក Xavi បាននិយាយថា៖ “ខ្ញុំបានឃើញវាហើយ។ ខ្ញុំយល់ស្របចំពោះសម្តីរបបស់គ្រូបង្វឹកក្រុម Almeria ក៏ដូចជាកីឡាកររបស់ពួកគេ ដែលនិយាយពីភាពមិនប្រត្រតីចំពោះការប្រកួតនេះ។ ប៉ុន្តែបើសិនជាខ្ញុំនិយាយអ្វីលើសពីនេះ នោះខ្ញុំអាចនឹងត្រូវដាក់បម្រាមជាមិនខាន ប៉ុន្តែអ្នករាល់គ្នាសុទ្ធសឹងតែបានឃើញពីការប្រកួតនេះហើយ ” ៕