ទីបំផុត ក្លឹបយក្សមួយនៅអុីតាលីចាប់អារម្មណ៍តាមប្រម៉ាញ់ចង់បាន Rashford ពីក្លឹប Man Utd

New Feature Image 15

អនាគតរបស់ Marcus Rashford នៅក្លឹបបិសាចក្រហម Manchester United នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈសមីខ្លួនបានចេញមកបង្ហើបអំពីផែនការចង់សាកបទពិសោធន៍ថ្មី។

របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលចុះផ្សាយថា ក្លឹបនៅប្រទេសអុីតាលី ដែលកំពុងប្រកួតប្រជែងនៅតំបន់ត្រូវគេកាត់ចោលគឺ Como ដែលដឹកនាំដោយលោក Cesc Fabregas បានបើកការចា​ប់អារម្មណ៍លើកីឡាករជម្រើសជាតិអង់គ្លេស។

Raphael Varane ដែលជាអតីតមិត្តរួមក្រុមរបស់ Marcus ក៏បានផ្ទេរទៅកាន់ក្លឹប Como កាលពីដើមរដូវកាលផងដែរ ប៉ុន្តែបច្ចុប្បន្នរូបគេបានសម្រេចចិត្តចូលនិវត្តន៍ ដោយសារតែបញ្ហារបួស។

បច្ចុប្បន្ន Varane នៅតែជាផ្នែកមួយរបស់ក្រុម Como ក្នុងនាមជាឯកអគ្គរដ្ឋទូតដែលនេះអាចជាការជម្រុញដ៏មានសក្តានុពលក្នុងការបញ្ចុះបញ្ចូល Rashford ឲ្យផ្ទេរទៅកាន់អុីតាលី៕

Similar Posts