លោក Todd Boehly ដែលជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកនិងជាម្ចាស់ក្លឹប Chelsea បានបង្ហាញវត្តមានចូលរួមក្នុងសន្និសិទ Sportico នៅទីក្រុង Los Angeles ហើយបានពណ៌នាពីក្រុមតោខៀវ ថាបានផ្លាស់ប្តូរទម្រង់លេងល្អប្រសើរនិងគួរអោយចាប់អារម្មណ៏នៅក្នុងប៉ុន្មានប្រកួតចុងក្រោយថ្មីៗនេះ។មានន័យថាមហាសេដ្ឋីវ័យ៥០ឆ្នាំលោក Boehly បានសម្តែងនូវការពេញចិត្តសម្រាប់ក្រុមរបស់គាត់ ហើយបានលើកឡើងថាក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបង្ហាញការលេងបាល់ដ៏ល្អគួរអោយចាប់អារម្មណ៏ឡើងវិញ។
ម្ចាស់ក្លឹបដែលកំពុងកាន់កាប់ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏នៅរដូវកាលទីពីររូបនេះបានលើកឡើងក្រោយការប្រកួតស្មើជាមួយ Aston Villa (២-២), ផ្តួលTottenham (២-០) និងបន្តលត់ West Ham (៥-០) បានបញ្ជាក់យ៉ាងដូជ្នេះថាៈ ខ្ញុំមិននឹកស្មានថាក្រុមអាចផ្លាស់ប្តូរទម្រង់លេងលឿនបែបនេះទេ។វាពិតជាស្រស់ស្អាតនៅពេលដែលឃើញពួកគេលេងស៊ីសង្វាក់គ្នា។