មេថ្មី Man Utd លោក Jim Ratcliffe ចង់ផ្សះផ្សាទំនាក់ទំនង​រវាង Ten Hag និង Rashford ឡើងវិញ

Copy of wolf246 News Post 1

Marcus Rashford បាន​កំណត់​សម្រាប់​ការពិភាក្សា​ជាមួយ​ប្រធាន​ Man Utd ​ថ្មីលោក Jim Ratcliffe ដើម្បីឈានទៅស្វែងយល់នៃការធ្លាក់ដល់បាតជាមួយនឹងរដូវកាលដ៏លំបាករបស់គាត់។ ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​រូបនេះបាន​ធ្លាក់​ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ។

Manchester United ពិតជាមានបំណងចង់លក់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ៨០លានផោន បើសិនជាមានសំណើរណាមួយកើតឡើងនោះ។ Rashford ចង់នៅបន្ដ ហើយមេ Man United ថ្មីលោក Ratcliffe ក៏មិនបានបោះបង់គាត់ដែរ រឿងដំបូងដែលគាត់ចង់រកឱ្យឃើញពីមូលហេតុដែលតារារូបនេះបានធ្លាក់ទម្រង់លេងបែបនេះ ហើយគាត់ក៏ចង់ដោះស្រាយបញ្ហាជាមួយគ្រូបង្វឹក Erik ten Hag ផងដែរ។ លោក Sir Dave Brailsford ដែលជាដៃស្តាំរបស់ Ratcliffe ទំនងជាដឹកនាំកិច្ចប្រជុំជាមួយកីឡាករវ័យ ២៦ឆ្នាំ និងអ្នកតំណាងរបស់គាត់ឆាប់ៗខាងមុខនេះ។

Rashford បានបង្ហោះតួរលេខល្អបំផុតក្នុងអាជីពក្នុងការរកបាន ៣០គ្រាប់សម្រាប់ Man Utd កាលពីរដូវកាលមុន ប៉ុន្តែរដូវកាលនេះរូបគេរកបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះ។ ទំនាក់ទំនងរបស់ Rashford ជាមួយ Ten Hag បានធ្លាក់ចុះចាប់តាំងពីកីឡាកររូបនេះធ្វើពិធីជប់លៀងខួបកំណើតមកម្ល៉េះ។ គាត់បានធ្វើពិធីខួបកំណើតរបស់គាត់នៅក្លឹបរាត្រីបន្ទាប់ពីចាញ់ ៣-០ ក្នុងការប្រកួត Manchester Derby ក្រោមស្នាដៃក្រុម Man City កាលពីខែតុលា។ Ten Hag បានហៅ Rashford ទៅការិយាល័យរបស់គាត់ ដើម្បីនិយាយពីភាពមិនពេញចិត្តរបស់គាត់ចំពោះរឿងនោះ។ ប៉ុន្តែ Rashford បាន​ជប់លៀង​ម្ដង​ទៀត លើក​នេះ​នៅ​ទីក្រុង Belfast រហូត​ដល់​ព្រលឹម​ថ្ងៃ​សុក្រ ទី២៦ ខែ​មករា ជា​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​ហ្វឹកហាត់​។ Rashford ត្រូវបានដកចេញចេញពីក្រុមក្នុងការប្រកួត FA Cup កាលពីថ្ងៃអាទិត្យពេលនោះជាមួយក្រុម Newport បន្ទាប់ពី Ten Hag បានដឹងពីការពិតពីការអវត្តមានហ្វឹកហាត់របស់គាត់។

ចាប់តាំងពីពេលនោះមក Rashford និង Ten hag ស្ទើរតែមិននិយាយអ្វីទាំងអស់ក្រៅពីការណែនាំក្នុងថ្ងៃប្រកួត។ យ៉ាងណាមិញ Rashford មិនចង់ចាកចេញទេ បើទោះបីជារូបគេបានដឹងទៅហើយថាក្លឹបប៉ុនប៉ងលក់គាត់ក៏ដោយ។ ៨០លានផោនបើសិនជាលក់ Rashford នឹងមានផលចំណេញដល់ក្លឹបក្រោមច្បាប់ហិរញ្ញវត្ថុ ក្នុងការស្វែងរកអ្នកថ្មីមកជំនួស។ គួររំលឹកផងដែរថាប្រាក់ខែខ្សែប្រយុទ្ធរូបនេះរកបាន ៣២៥០០០ផោន ក្នុងមួយសប្តាហ៍ រហូតដល់ឆ្នាំ ២០២៨ វាត្រូវបានបាត់បង់ប្រសិនបើគាត់ត្រូវបានបង្ខំឱ្យចេញ។

Similar Posts