Valverde នៅមុនការប្រកួត បាននិយាយចំៗថា កីឡាករ Bayern រូបនេះពិតជាពិបាកបញ្ឈប់គេណាស់

wolf246 News Post 2 1

ខ្សែបម្រើរបស់ Real Madrid កីឡាករ Federico Valverde បានបង្ហាញការកោតសរសើរទៅលើតារាវ័យក្មេងរបស់ Bayern Munich កីឡាករ Jamal Musiala ហើយគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ រូបនេះពិតជាពិបាកបញ្ឈប់ខ្លាំងណាស់។

ជាការពិតណាស់ នៅយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ទី ៣០ នេះ ក្រុម Bayern Munich នឹងបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

យ៉ាងណាមិញ មុនការប្រកួតនេះមកដល់ Valverde ហាក់មានការកោតសរសើរយ៉ាងខ្លាំងទៅលើ Musiala ហើយក្នុងនោះគាត់និយាយពីខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះយ៉ាងដូច្នេះថា៖

Musiala? វាគឺពិតជាបញ្ឈប់គាត់ណាស់។ គាត់នៅក្មេងខ្លាំង ប៉ុន្តែគាត់គឺបានសាងស្នាដៃជាច្រើនមកហើយ… អ្នកត្រូវតែគោរពគាត់។ សង្ឃឹមថាពួកយើងនឹងអាចបញ្ឈប់គាត់បាន ហើយពួកយើងនឹងធ្វើបានល្អជាងពួកគេ៕

Similar Posts