ក្លិប Aston Villa បានប្រកាសជាផ្លូវការថាគ្រូបង្វឹកលោក Unai Emery បានបេ្តជ្ញាចិត្ត ក្នុងការចុះកិច្ចសន្យាថ្មីបន្ថែមទៀត ជាមួយក្លឹបរហូតដល់រដូវក្តៅឆ្នាំ២០២៧ ។
ជាក់ស្តែង កុងត្រាបច្ចុប្បន្នរបស់បុរសសញ្ជាតិអេស្ប៉ាញដើមឡើយនឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥–២០២៦ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានយល់ព្រមបន្តរយ:ពេលមួយឆ្នាំបន្ថែមទៀត ចំពេល Aston Villa កំពុងស្ថិតនៅក្នុងផ្លូវក្នុងការឆ្ពោះទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Villa ឈរលេខរៀងទី៤ ក្នុងតារាង Premier League ដោយមាន ៦៦ពិន្ទុ នាំមុខ ៦ ពិន្ទុពីលើក្រុម Tottenham Hotspur ដែលនៅសេសសល់ ២ប្រកួតក្នុងដៃ។
យ៉ាងណាមិញ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ លោក Emery បាននិយាយថា ៖“យើងកំពុងរីករាយជាមួយវិធីរបស់យើងជាមួយអ្នកគាំទ្រ Villa រួមជាមួយម្ចាស់ក្លឹប អ្នកគ្រប់គ្រង និងក្រុមកីឡាករដ៏អស្ចារ្យនៅទីនេះ “៕