Bayern ដាក់គោលដៅលើ De Jong សារជាថ្មីម្តងទៀត បន្ទាប់ពីមានការបើកភ្លើងខៀវពី Barca

wolf246 News Post 132

ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថាកំពុងត្រលប់មកចាប់អារម្មណ៍សារជាថ្មីលើខ្សែបម្រើ Frenkie de Jong និងថែមទាំងបានសាកសួរអំពីលទ្ធភាពក្នុងការចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្លិប Barcelona នារដូវក្តៅខាងមុខនេះផងដែរ។

ជាការពិតណាស់ក្លិប Bayern ត្រូវបានគេរំពឹងថានឹងមានការរៀបចំក្រុមឡើងវិញ បន្ទាប់ពីពួកគេបានបាត់បង់ឱកាសក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ជាលើកដំបូង ក្នុងរយ:ពេល ១១ឆ្នាំចុងក្រោយ ។

ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន Relevo បានឲ្យដឹងថា Bayern Munich កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ De Jong ស្របពេលក្លិប Barca ក៏អាចនឹងអនុញ្ញាតឲ្យតារាឆ្នើមសញ្ជាតិហូឡង់រូបនេះ ចាកចេញផងដែរ បើសិនទទួលបានសំណើសមរម្យណាមួយនោះ។

ប្រភពដដែលនេះ បានបន្ថែមទៀតថា Barca ដែលកំពុងត្រូវការថវិកាដើម្បីស្តារស្ថានភាបហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេឡើងវិញនោះ អាចនឹងបើកចំហក្នុងការទទួលយកសំណើចន្លោះពី ៤៥លានផោន ដល់ ៥០លានផោន សម្រាប់ខ្សែបម្រើវ័យ ២៦ឆ្នាំ នារដូវក្តៅខាងមុខ៕

Similar Posts