សម្រាប់ក្លឹប Aston Villa គឺជាក្លឹប ១ ក្នុងចំណោម ៧ ក្លឹបដែលសេសសល់ ឈរជើងនៅពានរង្វាន់អឺរ៉ុបរដូវកាលនេះ ហើយពួកគេកំពុងស្ថិតនៅវគ្គក្តៅគគុក ៤ ក្រុមចុងក្រោយ ត្រៀមប៉ះ Olympiacos នាពេលខាងមុខ នៅពានរង្វាន់ Europa Conference League។
យ៉ាងណាមកទល់ម៉ោងនេះ មានការបញ្ជាក់ច្បាស់ជាថ្មីម្តងទៀត សារនេះតាមរយៈអ្នកនាំពាក្យរបស់សមាគមបាល់ទាត់អឺរ៉ុប UEFA តែម្តង គឺថា អ្នកចាំទីដៃទីមួយរបស់ម្ចាស់ដី Villa Park កីឡាករ Emiliano Martinez នឹងសម្រេចត្រូវបានព្យួរឈ្មោះនៅប្រកួតជើងទីមួយ ក្រោមហេតុផលរងពិន័យគ្រប់ចំនួនកាត។
តាមច្បាប់ចែងថា កីឡាករណាដែលទទួលកាតលឿងដល់ ៣ លើក នៅរដូវកាលទោល នឹងត្រូវព្យួរឈ្មោះនាមួយប្រកួតបន្ទាប់។ សម្រាប់អ្នកចាំទីដៃឯកសញ្ជាតិអាហ្សង់ទីនខាងលើវិញ គឺនៅប្រកួតទល់ក្លឹបបារាំង Lille កន្លងទៅទាំងអស់ ដូចជើងទីមួយវគ្គ ៨ ក្រុមគេបានកាតលឿងមួយហើយ ដល់ជើងទីពីរក៏មាន ២ លើកទៀត នៅមុននិងក្រោយ ១២០ នាទី៕