ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំ ដើម្បីបន្តការចាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart គឺ Serhou Guirassy ក្នុងអំឡុងពេលទីផ្សារដោះដូរមកដល់ បើទោះជាតាមចែចូវជាយូរមកហើយនោះ។
ខ្សែប្រយុទ្ធ Guirassy មានតម្លៃប្រាក់ឈ្នួលទាមទារក្នុង ១ឆ្នាំ ប្រមាណ ១៧លានផោន កាលពីដើមឆ្នាំខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះដែរ Guirassy ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដង ក្នុងការបង្ហាញខ្លួន ២៥លើក សម្រាប់ក្លឹបអាឡឺម៉ង់នៅរដូវកាលនេះ រួមទាំង ២៥គ្រាប់ក្នុង ២៣ប្រកួត នៅលីគ Bundesliga ។
គួរជម្រាបដែរថា កីឡាករវ័យ ២៨ឆ្នាំ រូបនេះមានកិច្ចសន្យាជាមួយក្រុម Stuttgart រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ប៉ុន្តែក្លឹប Stuttgart មានការស្ទាក់ស្ទើរក្នុងការរក្សាគាត់ឲ្យស្នាក់នៅក្លឹបបន្ត ខណៈក្លឹបនៅអង់គ្លេស២ ផ្សេងទៀតក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ។ បន្ថែមពីនេះ Man Utd ត្រូវការខ្សែប្រយុទ្ធមានសមត្ថភាពដូចជា Guirassy ជាខ្លាំង សម្រាប់ជំនួស Rasmus Hojlund នៅពេលដែលរូបគេមានបញ្ហាណាមួយកើតឡើង ដោយមិនបានរំពឹងទុក៕