Pep Guardiola កោតសរសើរ Bellingham ថាជាកីឡាករអស្ចារ្យប្លែកខុសពីកីឡាករដទៃទៀត

wolf246 News Post 88

គ្រូបង្វឹករបស់ក្លិប Manchestser City លោក​ Pep Guardiola ថ្មីៗនេះ បានបង្ហាញអារម្មណ៍ថា តារាឆ្នើមរបស់ក្លិប Real Madrid គឺ Jude Bellingham ថាជាកីឡាករម្នាក់ដែលប្លែកខុសពីកីឡាករដទៃទៀត​ ដោយសារតែគេមាន IQ ក្នុងការលេងបាល់នៅកម្រិតខ្ពស់។

ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេយល់ឃើញថាអាចនឹងនឹងជាផ្នែកដ៏សំខាន់មួយ ក្នុងការជួកក្រុមយក្សអេស្ប៉ាញ ក្នុងការសងសឹកទៅលើ Man City បន្ទាប់ពីពួកគេធ្លាប់បានប៉ះគ្នារួចម្តងហើយកាលពីរដូវកាលមុន នៅពេលដែលក្រុមរបស់លោក Pep បានទម្លាក់ពួកគេចេញពីពាន UCL ក្នុងវគ្គ ៤ក្រុមចុងក្រោយ។

យ៉ាងណាមិញ នៅមុនពេលត្រូវប៉ះគ្នា នៅទឹកដី Bernabeu លោក Pep ត្រូវបានគេសួរនាំមួយចំនួនអំពី Bellingham ដោយលោកបានធ្វើការកោតសរសើរថា ៖” អ្វីដែលគាត់នឹងធ្វើឲ្យការប្រកួតមានភាពខុសគ្នា គឺស្ថិតនៅក្នុងការគិតរបស់គាត់” ។

លោកបន្ថែមទៀតថា ៖ ” គាត់កំពុងមានរដូវកាលដ៏អស្ចារ្យបំផុត។ គាត់នៅមានវ័យក្មេង តែគាត់ហាក់មានអាជីពដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយរួចទៅហើយ” ៕

Similar Posts