លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United សារភាពថាការប្រជែងតំណែងកំពូលទាំង៤ Top4 នៅ Premier League ដើម្បីទទួលបានកៅអីក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ ពិតជាពិបាកខ្លាំងដោយសារក្រុមមានគម្លាត ១១ពិន្ទុ ពីក្រុមលេខ៤ ខណៈសល់៩ប្រកួតនឹងបញ្ចប់រដូវកាល ២០២៣-២៤។
ក្រុមរហស្សនាមបិសាចក្រហម កំពុងនៅចំណាត់ថ្នាក់លេខ ៦ នៃលីគកំពូលអង់គ្លេស ដោយមានការប្រកួតនៅសល់សរុប ៩លើកទៀត ស្របពេលក្រុមលេខ ៤ Aston Villa នៅសល់ ៧ប្រកួត ជាមួយគម្លាតពិន្ទុ១១ពិន្ទុ។ ក្រុម Tottenham Hotspur ស្ថិតនៅលេខ ៥ ក៏កំពុងតែប្រជែងគ្នាដណ្តើមកៅអី Champions League រដូវកាលក្រោយ។
ពិតណាស់តំណែងក្រុមកំពូលទាំង ៤ ដើម្បីកៅអី Champions League ពិតជាពិបាក ប៉ុន្តែការប្រកួតប្រជែងសម្រាប់កៅអីក្របខណ្ឌទី២ អឺរ៉ុប UEFA Europa League នឹងអាចជាផ្លូវតែមួយសម្រាប់ក្រុមបិសាចក្រហម។ លោក Ten Hag អ្នកចាត់ការសញ្ជាតិហូឡង់ មើលឃើញពីភាពលំបាកមិនអាចប្រកែកបានសម្រាប់ Man Utd ក្នុងការប្រជែង Top4។