ក្លឹប Manchester City ចង់ឱ្យខ្សែបម្រើ Rodri បន្ដរួមរស់ជាមួយពួកគេរហូតដល់ថ្ងៃចុងក្រោយនៃអាជីពរបស់ខ្លួន។ ខ្សែបម្រើអេស្ប៉ាញរូបនេះ បានអភិវឌ្ឍសមត្ថភាពក្លាយជាចំណែកដ៏សំខាន់បំផុតមួយសម្រាប់ក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Rodri ជាមួយក្លឹបមេឃខៀវ មានសុពលភាពរហូតដល់ឆ្នាំ២០២៧ ប៉ុន្ដែក្លឹបចង់បន្ដកិច្ចសន្យាសម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ ជាច្រើនឆ្នាំបន្ថែមទៀត។
យោងតាមប្រភពពី Daily Mirror បានរាយការណ៍ថា Man City អាចនឹងបង្កើនប្រាក់ឈ្នួលសម្រាប់ Rodri ក្នុងផ្នែកនៃការចរចាកុងត្រាថ្មីជាមួយគេ។ ចំណូលរបស់គេអាចនឹងកើនឡើងពី ១៨០,០០០ ទៅ៣០០,០០០អឺរ៉ូក្នុងមួយសប្ដាហ៍។
សេចក្ដីលម្អិតយ៉ាងណាសម្រាប់កិច្ចសន្យាថ្មីនេះ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្ដែយ៉ាងហោចណាស់អាចនឹងរហូតដល់ឆ្នាំ២០៣០៕