Pep ពន្យល់មូលហេតុដែលមិនដាក់ Haaland ចូលលេងទល់ជាមួយ Aston Villa

wolf246 News Post 42

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានបង្ហាញពីមូលហេតុដែល Erling Haaland អវត្តមានពីការប្រកួតទល់នឹង Aston Villa កាលពីថ្ងៃពុធ។

មានរឿងដែលគួរឱ្យភ្ញាក់ផ្អើលដែលលោកលោក Guardiola ដាក់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ជាមួយនឹងខ្សែបម្រើ Kevin de Bruyne នៅកៅអីបម្រុង ក្នុងការប្រកួតដ៏ស្វិតស្វាញរវាង Man City ទល់នឹងក្រុមលេខ៤ Aston Villa។

នៅពេលត្រូវបានសួរពីមូលហេតុដែលគ្មាន Haaland ក្នុងបញ្ជីជម្រើសដំបូង អ្នកចាត់ការជនជាតិអេស្ប៉ាញបាននិយាយថា៖ “មែនហើយ ក្នុងរយៈពេលពីរថ្ងៃកន្លះ យើងមានការប្រកួតទៀតនៅម៉ោង១២៖៣០(ទល់ Crystal Palace)។ ខ្ញុំគិតថា រាល់ក្រុមដែលនៅកំពូលតារាង មានកីឡាករឆ្នើមៗច្រើន ហើយយើងក៏មានផងដែរ។ ថ្ងៃនេះយើងបានសម្រេចចិត្តសម្រាប់ជម្រើស១១នាក់បែបនេះ សម្រាប់គូប្រកួតដ៏តានតឹង ហើយយើងនឹងធ្វើវាឱ្យបាន”។

ទោះអវត្តមាន Haaland ប៉ុន្ដែក្រុមមេឃខៀវនៅតែមានឱកាសទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះ Aston Villa ដោយលទ្ធផល ៤-១ ជាពិសេសការរកបានហេតទ្រីគពី Phil Foden៕

Similar Posts