ក្លឹបអធិរាជស Real Madrid នឹងត្រូវប្រកួតប្រជែងជាមួយក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United ដើម្បីទទួលបាននូវហត្ថលេខាខ្សែការពារ Leny Yoro របស់ក្លឹប Lille នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤។
ក្នុងរយៈពេល ១៨ខែ កន្លងមកនេះកីឡាករវ័យ ១៨ឆ្នាំ បានពង្រីកធំធាត់នូវសមត្ថភាពរបស់ខ្លួន គួរឲ្យកត់សម្គាល់ ដោយរូបគេទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាក្លឹបជាច្រើននៅទ្វីបអឺរ៉ុប។ ជាក់ស្តែងខ្សែការពារ Yoro បានបង្ហាញខ្លួនសរុបចំនួន ៣៥លើក នៅ Ligue 1 បារាំង ខណៈកិច្ចសន្យារបស់ Yoro នៅក្លឹប Lille នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៥។
គួរជម្រាបដែរថា Yoro ចង់ផ្លាស់ទៅ Real Madrid ខណៈក្រុមម្ចាស់ជើងឯក UCL ១៤សម័យ ធ្លាប់ដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ កាលពីខែមករា ប៉ុន្តែបច្ចុប្បន្នតម្លៃផ្ទេរ Yoro ធ្លាក់មកត្រឹម ៦០លានអឺរ៉ូ តែប៉ុណ្ណោះ៕