Mbappe ប្រាប់ពីពេលវេលា ដែលត្រូវប្រកាសពីអនាគតរបស់ខ្លួន

wolf246 News Post 121

នេះជាលើកដំបូងតាំងពីដើមឆ្នាំ២០២៤មក ដែល Kylian Mbappe និយាយជាមួយអ្នកសារព័ត៌មាន ពេលដែលក្រុមជម្រើសជាតិបារាំង ត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពទល់អាល្លឺម៉ង់។

ខ្សែប្រយុទ្ធរូបនេះត្រូវបានសួរអំពីអនាគតរបស់គេ ហើយជាការឆ្លើយតប តារាឆ្នើមរបស់ Paris Saint-Germain រូបនេះ បានលើកឡើងថា គេមិនមានអ្វីត្រូវប្រកាសនោះទេ លុះត្រាតែដល់មុនព្រឹត្តិការណ៍ Euro 2024 ចាប់ផ្ដើម។

Mbappe បាននិយាយថា៖ “ខ្ញុំមិនប្រកាសអ្វីទេ ព្រោះខ្ញុំគ្មានអ្វីដែលត្រូវប្រកាស។ ថ្ងៃដែលខ្ញុំមានរឿងត្រូវប្រកាស ខ្ញុំនឹងបើកចំហរ និងបង្ហាញពីសេចក្ដីលម្អិត។ សូមទោសដែលធ្វើឱ្យអ្នកខកចិត្ត ប៉ុន្ដែខ្ញុំគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដើម្បីប្រកាសទេ”។

“ខ្ញុំនឹងផ្ដោតទៅលើក្រុមជម្រើសជាតិបារាំង នៅពេលដែល Euro 2024 ខិតចូលមកដល់ ហើយខ្ញុំគិតថាគ្រប់យ៉ាងត្រូវបានដោះស្រាយនៅពេលនោះ”៕

Similar Posts