តារាឆ្នើម Rasmus Hojlund អាចនឹងត្រលប់មកជួយក្រុម Manchester United វិញបាន ក្នុងការប្រកួតដ៏ធំទល់ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup។
ខ្សែប្រយុទ្ធដាណឺម៉ាកបានខកខានចូលរួមក្នុងការប្រកួតមួយចំនួនសម្រាប់ក្រុមបិសាចក្រហម ដោយសារបញ្ហារបួសសាច់ដុំ ប៉ុន្ដែគ្រូអ្នកចាត់ការក្រុមជម្រើសជាតដាណឺម៉ាក បានបង្ហើបថា គេអាចនឹងចូលលេងវិញបាន ក្នុងការប្រកួតនៅទឹកដី Anfield ចុងសប្ដាហ៍នេះ។
“Rasmus នឹងលេងក្នុងការប្រកួតនាថ្ងៃអាទិត្យទល់ Liverpool ហើយត្រូវតែធ្វើបានល្អក្នុងការប្រកួតនោះ។ នោះជាអ្វីដែលយើងរំពឹងទុក។ យើងមានការប្រាស្រ័យទាក់ទងជាមួយ United។ ខ្ញុំបាននិយាយជាមួយលោក Ten Hag ហើយយើងរំពឹងថា វានឹងកើតឡើង”។
នេះជាដំណឹងល្អសម្រាប់អ្នកចាត់ការ Erik ten Hag និងសមាជិកដទៃទៀតរបស់ Man United សម្រាប់ការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដើម្បីបង្កើនក្ដីសង្ឃឹមសម្រាប់ពួកគេក្នុងការប្រកួតពានតែមួយគត់ដែលពួកគេអាចប្រជែងបាននារដូវកាលនេះ៕