Ronald Araujo ថាការឈ្នះ Champions League​ ជាគោលដៅរបស់ Barcelona រដូវកាលនេះ

wolf246 News Post 25

ខ្សែការពារ​ Ronald Araujo បង្ហាញអារម្មណ៍សោកស្ដាយដែល Barcelona នៅសល់តែការប្រជែងដណ្ដើមពានពីរប៉ុណ្ណោះ ក្នុងចំណោមការប្រកួតប្រជែងពាន៤នារដូវកាលនេះ ហើយគេមានការប្ដេជ្ញាចិត្ត ក្នុងការជួយក្រុមឈ្នះជើងឯក Champions League នារដូវកាលនេះ។

ក្រុម Barcelona ដឹកនាំដោយអ្នកចាត់ការ Xavi Hernandez បានបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup និងធ្លាក់ចេញពី Copa del Rey ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

នៅ La Liga ក្រុមការពារជើងឯក កំពុងឈរនៅតំណែងលេខ៣ និងមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាង Real Madrid ហើយពួកគេស្ថិតនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League ដែលបញ្ចប់ការប្រកួតជើងទី១ស្មើគ្នា ១-១ ជាមួយ Napoli។

Araujo បាននិយាយថា៖ “យើងចាប់ផ្ដើមរដូវកាល ជាមួយនឹងពាន៤ ដើម្បីប្រជែង ហើយពេលនេះ នៅសល់តែពីរប៉ុណ្ណោះគឺ La Liga និង Champions League។ ប៉ុន្ដែពានទាំងនេះគឺពិតជាសំខាន់ណាស់”។

“វាជាក្ដីសុបិនក្នុងការឈ្នះ Champions League ប៉ុន្ដែយើងត្រូវតែឈានមួយជំហានម្ដងៗ ហើយផ្តោតទៅលើការប្រកួតនាថ្ងៃអង្គារ”។

Barcelona នឹងប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UCL ទល់នឹង Napoli នាថ្ងៃអង្គារសប្ដាហ៍ ដើម្បីរកអ្នកឈ្នះឡើងទៅកាន់វគ្គបន្ទាប់៕

Similar Posts