លោក Xavi គ្រូបង្វឹកក្លឹប Barcelona ចង់ចាកចេញពីតំណែងដឹកនាំក្លឹបនេះភ្លាមៗ តែត្រូវបាន លោក Joan Laporta ប្រធានក្លឹបនេះឃាត់ នេះបើយោងតាមការចុះផ្សាយរបស់ RAC1។
លោក Laporta បាននិយាយថា៖” ខ្ញុំនឹងមិនដកតំណែង Xavi នោះទេទោះជាស្ថិតនៅក្នុងពេលណាក៏ដោយ។ Xavi បានប្រាប់ខ្ញុំថា បើល្អតែម្ដងគឺដោយគេចេញចាកចេញមុនកុងត្រាចប់តែម្ដងទៅ ចប់មុនរដូវកាលនេះតែម្ដង “។
លោកបន្តថា៖” ខ្ញុំថាខ្ញុំឯកភាព ប៉ុន្តែក្នុងលក្ខខ័ណ្ឌនេះគឺនៅដឹកនាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ”។
Xavi នឹងចាកចេញពីក្លឹប Barcelona នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះដោយបញ្ចប់មុនកុងត្រារយៈពេល ១ឆ្នាំ៕