យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា អតីតអ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ David de Gea បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្លិប Al-Shabab របស់លីគ Saudi Pro League ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។
ជាការពិតណាស់ De Gea បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនចាប់តាំងពីរូបគេបានសម្រេចចិត្តចែកផ្លូវវជាមួយក្លិប Man Utd កាលពីរដូវក្តៅកន្លងទៅ ហើយរហូតមកដល់ពេលនេះ គេនៅតែមិនទាន់អាចរកក្លិបថ្មីលេងបាននៅឡើយនោះទេ។
ប៉ុន្តែបច្ចុប្បន្ន De Gea ត្រូវបានគេរួការណ៍ថា កំពុងទទួលបានឱកាសធំ ក្នុងការត្រលប់មកលេងបាល់ទាត់វិញ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅ Saudi Pro League នៅពេលដែលរបាយការណ៍ពី MailOnline បានរាយការណ៍ថាកីឡាករសញ្ជាតិអេស្ប៉ាញ ពេលនេះកំពុងចរចាក្នុងការផ្ទេរទៅចូលរួមជាមួយ Al-Shabab ។
ជម្រាបជូនផងដែរថា ក្រុមរបស់អារ៉ាប៊ីសាអូឌីតមួយនេះ បានចុះហត្ថលេខានាំយកតារាឆ្នើមរបស់ក្លិប Atletico Madrid កីឡាករ Yannick Carrasco រួចមកហើយ ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់មិនល្អក្នុងតារាងលីគ ដោយប្រឈមមុខជាមួយនឹងការកាត់ចេញពីលីគកំពូលផងដែរ៕