អ្នកចាត់ការក្រុម Barcelona លោក Xavi Hernandez បានទម្លាយប្រាប់ពីមូលហេតុរបស់លោក ក្នុងការសម្រេចចិត្តចាកចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ។
ជាការពិតណាស់ បន្ទាប់ពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អមក លោក Xavi ត្រូវបានក្លិបធ្វើការប្រកាសជាផ្លូវការថា នឹងសម្រេចចិត្តចែកផ្លូវ នៅដំណាច់រដូវកាលនេះ បើទោះបីជាកុងត្រាបច្ចុប្បន្នរបស់លោក នឹងសេសសល់រហូតដល់ឆ្នាំ ២០២៥ ក៏ដោយ។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ យោងតាមរបាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ បានបង្ហាញប្រាប់ពីមូលហេតុថា លោក Xavi គិតថានេះអាចជាការផ្តល់ផលប្រយោជន៍ដ៏ល្អបំផុត ក្នុងការអនុញ្ញាតឲ្យក្រុមទទួលបានការអភិវឌ្ឍបន្តទៅមុខទៀត។
លើសពីនេះ Xavi បាននិយាយទៀតថា៖ “ រឿងដែលល្អបំផុតសម្រាប់ខ្ញុំគឺត្រូវចាកចេញ។ ខ្ញុំនឹងបន្តផ្តល់នូវអ្វីដ៏ល្អបំផុតរហូតដល់ចុងបញ្ចប់រដូវកាលនេះ។ ហើយការសម្រេចចិត្តរបស់ខ្ញុំនឹងជួយដល់កីឡាករ និងក្លិប “។
លោកបន្តទៀតថា៖“ ខ្ញុំនឹងមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំនោះឡើយ។ ខ្ញុំជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ដូច្នេះហើយចាកចេញរបស់ខ្ញុំ នឹងធ្វើឲ្យកីឡាករឥឡូវនេះ មានសេរីភាព“៕