ច្បាស់លាស់​ហើយ! Chelsea បានដាក់​តម្លៃខ្លួនរបស់ Lukaku ផ្ញើ​ទៅ AS Roma ហើយ

wolf246 News Post 71

បន្ទាប់ពី​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដែល​បម្រុង​នឹង​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ខាង​មុខ ខណៈ​នេះ​ក្លឹប​អ៊ីតាលី AS Roma ក៏​កំពុង​ស្ថិត​ក្នុង​ពេលវេលា​ត្រូវ​សម្រេច​ចិត្ត​ជា​បណ្តើរៗ​ហើយ​ដែរ ក្រោយ​ក្លឹប​អាណាព្យាបាល​តោ​ខៀវ Chelsea ផ្ញើ​តម្លៃ​ផ្ទេរ​ខាង​មុខ សម្រាប់​ការ​ចង់​បាន Romelu Lukaku។

នោះ​ក្រោយ​ពេល​កីឡាករ​បែលហ្សិក ក៏​ត្រូវ​បាន​ខាង​ក្លឹប​មេ​នៅ​ឯ​អង់គ្លេស​ដឹង ថា​នឹង​មិន​មាន​ចិត្ត​ចង់​មក​ចូលរួម​នៅ Stamford Bridge ម្តង​ទៀត​ទេ ពោល​អាច​គិត​ដល់​ការ​បន្ត​នៅ​ជាមួយ Roma ច្រើន​ជាង។ បើ​តាម​សារព័ត៌មាន Calciomercato ចុះ​ផ្សាយ បុរស​វ័យ ៣០ ឆ្នាំ ត្រូវ​បាន​ក្លឹប​ដាក់​តម្លៃ​ផ្ទេរ​ចេញ ៣៧ លាន​ផោន។

នេះ​គេ​ក៏​សេសសល់​ពេលវេលា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ​ជាមួយ​ក្លឹប Chelsea អ៊ីចឹង​បើ​គិតគូរ​មិន​ទាន់​ជ្រើស​យក Roma ទេ ក៏​ក្លឹប​មេ​មិន​មាន​សិទ្ធ​បញ្ចេញ​គេ​ទៅ​ដោយ​ឯកឯង​ដែរ។ ជម្រើស​មួយ​ផ្សេង​ទៀត​ដែល Lukaku អាច​ទៅ​ចូលរួម គឺ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត តែ​សាមី​ខ្លួន​ហាក់​បង្ហើប​តម្រុយ​មិន​ពេញចិត្ត​ក្នុង​ការ​ផ្ទេរ​ទាល់​តែ​សោះ។

សរុប​ស្ថិតិ​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ​រដូវ​កាល​នេះ ទាំង​នៅ​ជម្រើស​ជាតិ​បែលហ្សិក ទាំង​នៅ​ក្លឹប​គេ​ធ្វើ​បាន​ល្អ​គួរ​សម ដល់​ទៅ ៣៧ ប្រកួត អាច​រក​បាន ៣០ គ្រាប់​និង Assist ៣ លើក​ឯ​ណោះ។ យ៉ាង​ណា​មួយ​រយៈ​ក្រោយ​ជាមួយ Roma មិន​ទាន់​ច្បាស់​អំពី​អនាគត​ដូច​គ្នា បន្ទាប់​តែ​លោក Jose Mourinho អស់​តំណែង​ពី​អ្នកចាត់ការ៕

Similar Posts