Man Utd ដាក់ចេញតម្លៃខ្លួនសម្រាប់ទាំង Sancho និង Antony នៅទីផ្សារខាងមុខ

wolf246 News Post 27

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការលក់ចេញទាំង Jadon Sancho និង Antony នៅក្នុងតម្លៃខ្លួន ៥០លានផោន ដូចគ្នា នៅទីផ្សារដោះដូរខាងមុខ។

ជាក់ស្តែងក្លិបបិសាចក្រហម បានចំណាយលុយច្រើនជាង ១៥៥លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធពីរ ពីក្រុម Borussia Dortmund និង Ajax ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកីឡាករទាំងពីររូបនេះ ហាក់មិនបានបង្ហាញពីសមត្ថភាពដូចទៅនឹងអ្វីដែលក្លិបរំពឹងទុកនោះឡើយ។

ជាលទ្ធផល Sancho ត្រូវបានក្លិបសម្រេចចិត្តអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់ក្លិប Dortmund វិញ នៅក្នុងលក្ខខណ្ឌខ្ចីជើង ស្របពេល Antony វិញ បើទោះបីជាគេតែងត្រូវបានផ្តល់ឱកាសបង្ហាញខ្លួនសម្រាប់ក្រុមក្តី ប៉ុន្តែលោក Ten Hag ហាក់មិនបានចាត់ទុកគេស្ថិតនៅក្នុងគ្រោងរបស់គាត់ទៀតនោះឡើយ។

ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន Evening Standard បានរាយការណ៍មកថាក្លិប Man United នឹងយល់ព្រមទទួលយកសំណើរចំនួន ៥០ លានផោន សម្រាប់កីឡាករទាំងពីរ នោក្នុងឆ្នាំ ២០២៤ នេះ។

ជម្រាបជូនផងដែរថា ចំពោះការលក់ Sancho នឹងមិនអាចកើតឡើងនៅក្នុងខែមករានេះនោះឡើយ ពោលអាចនឹងរង់ចាំរហូតដល់រដូវក្តៅខាងមុខនេ ស្របពេលក្លិប United មើលឃើញថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់ដូចជាកំពុងរីករាយក្នុងការចាប់ផ្តើមអាជីពរបស់គេសារជាថ្មីនៅ Bundesliga រួចទៅហើយ៕

Similar Posts