ប្រធានក្លឹប Barcelona និង Real Madrid លាលែងពីតំណែងក្រុមប្រឹក្សាភិបាលសហព័ន្ធបាល់ទាត់អេស្ប៉ាញ

17.4

លោក Joan Laporta និង Florentino Perez ត្រូវបានគេរាយការណ៍ថាបានលាលែងពីតំណែងរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាភិបាលរបស់សមាគមបាល់ទាត់អេស្ប៉ាញ  ក្រោមមូលហេតុ “មិនជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានថ្មី RFEF” ។

175

បញ្ជាក់ឡើងវិញផងដែរថា RFEF បច្ចុប្បន្នកំពុងត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រងដែលដឹកនាំដោយប្រធានបណ្តោះអាសន្ន លោក Pedro Rocha បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Luis Rubiales នៅក្នុងខែកញ្ញាដែលបានថេីបបបូរមាត់កីឡាការិនិ Jenni Hermoso ក្រោយឈ្នះពាន World Cup។

176

កាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់សម្រាប់ RFEF ដើម្បីរៀបចំការបោះឆ្នោតប្រធានថ្មីរបស់ខ្លួនទេ ទោះបីជាការរំពឹងទុកសម្រាប់ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ 2024 ក៏ដោយ។

ប្រធាន CENAFE នៃសាលាជាតិរបស់អេស្ប៉ាញសម្រាប់គ្រូបង្វឹកបាល់ទាត់ លោក Miguel Angel Galan បានអះអាងថាការលាលែងពីតំណែងអាចជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងផ្លូវច្បាប់ដែលគាត់បានប្តឹងទៅគណៈកម្មាធិការគ្រប់គ្រងកន្លងមក៕

ប្រភព៖ បរទេស

Similar Posts