Éder Militão…នឹងក្លាយជាកីឡាករ Real Madrid បន្ទាប់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មី ![]()
![]()
កិច្ចព្រមព្រៀងត្រូវបានបិទនិងបញ្ចេញក្នុងតំលៃ€1B ។
Éder Militão…នឹងក្លាយជាកីឡាករ Real Madrid បន្ទាប់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មី ![]()
![]()
កិច្ចព្រមព្រៀងត្រូវបានបិទនិងបញ្ចេញក្នុងតំលៃ€1B ។
ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានដាក់តម្លៃខ្លួនមិនទាបជាង ១០០លានផោន សម្រាប់កីឡាករ Luis Diaz ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Paris Saint-Germain។ ជាក់ស្តែង បើទោះបីជាកីឡាករសញ្ជាតិកូឡុំប៊ី នៅតែជាផ្នែកដ៏សំខាន់របស់លោក Jurgen Klopp និងមានកិច្ចសន្យារយៈពេលវែងនៅ Anfield រហូតដល់រដូវក្តៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្តែអនាគតរបស់ Diaz ហាក់កំពុងត្រូវបានគេលើកយកមកពិភាក្សាក្នុងពេលថ្មីៗនេះ។ ហើយឥឡូវនេះ យោងតាមគេហទំព័រ El Heraldo បានរាយការណ៍មកថាក្លិប Liverpool បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទាមទារយ៉ាងហោចណាស់ ១២៣លានផោន ដើម្បីអនុញ្ញាតឱ្យ Diaz ចាកចេញ នៅក្នុងទីផ្សារនាពេលខាងមុខ។ ជុំវិញចំនួនដ៏ច្រើននេះ មានន័យថា Diaz អាចនឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទីពីរ Liverpool គ្រប់ពេលវេលា ដែលត្រូវលក់ចេញ បន្ទាប់ពី Philippe Coutinho ដែលត្រូវបានក្លិប Barca ទិញយកទៅក្នុងតម្លៃខ្លួន ១៤២លានផោន កាលពីទីផ្សាររដូវរងារឆ្នាំ២០១៨៕
អ្នកចាត់ការលោក Pep Guardiola បានបញ្ជាក់ជុំវិញការប្រកួតបរាជ័យក្រោមថ្វីជើងរបស់ Real Madrid កាលពីយប់មិញ ដែលចាញ់បាល់ប៉េណាល់ទីវគ្គ ៨ ក្រុមចុងក្រោយ ថាកីឡាកររបស់ខ្លួនខ្លះ ខំលេងទាំងរបួស ដល់ថ្នាក់សុំប្តូរចេញទៀតផង។ នោះគឺមកពីពួកគេជួបបញ្ហារបួសកំឡុងការប្រកួត ក៏ជាហេតុផលសម្រេចឲ្យគ្រូជ្រើសប្តូរពួកគេចេញ និងមិនបានដាក់ឲ្យស៊ុតប៉េណាល់ទីវគ្គសំខាន់ឡើយ។ រួមមាន Erling Haaland, Kevin de Bruyne និង Manuel Akanji ដែលសុទ្ធតែប្តូរចេញ កំឡុងការថែមម៉ោង ពោលមិនអាចលេងពេញ ១២០ នាទី។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានពន្យល់យ៉ាងដូច្នោះថា៖ “ពួកគេទាំងអស់នោះ បានសុំខ្ញុំប្តូរចេញ ពួកគេថានឹងមិនអាចបន្តលេងទៀតទេ ខ្ញុំអត់មានការសោកស្តាយអ្វីនោះទេ អំពីអ្វីដែលយើងបានធ្វើវារួចរាល់នោះ ព្រោះយើងតែងតែព្យាយាមបង្កើតឱកាសឲ្យបានច្រើន ហើយរបូតឱកាសឲ្យបានតិច”។ លោកបន្តថា៖ “តែសោកស្តាយនៅទីបញ្ចប់យើងមិនអាចទទួលបានជ័យជម្នះ ពាក់ព័ន្ធនឹង Bernardo [អ្នកខកខានការស៊ុតប៉េណាល់ទី] គេជាអ្នកសុំខ្ញុំស៊ុត ហើយជាអ្នកសម្រេចខ្លួនឯងក្នុងការស៊ុតរបៀបនោះ”។ គួរឲ្យដឹងថា ឱកាសកាន់ពាន ៣/រដូវកាលទោលសម្រាប់ City បានបាត់បង់ហើយ នេះនៅសេសសល់ត្រឹម ២ ពានមាន FA…
Werder Bremen ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យនេះ។ គ្រាប់បាល់បញ្ចូលទីកើតចេញពីកីឡាករ Mitchell Weiser របស់ក្រុម Werder Bremen នៅតង់ទី២ បើទោះបីជាក្រុម Bayern Munich គ្រប់គ្រងបាល់បានច្រើនយ៉ាងណាក្តី ក៏ពុំអាចទម្លុះសំណាញ់ទីរបស់ក្រុម Werder Bremen បានឡើយ។ កីឡាករ Harry Kane ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឯទៀត ដែលធ្វើពុំបានល្អឡើយ ក្នុងការប្រកួតមួយនេះ។ លោក Thomas Tuchel បាននិយាយថា៖ ៧០ នាទីដំបូងនៃការប្រកួត យើងលេងពុំបានល្អឡើយ មិនស័ក្តិសមជាក្រុមដែលចង់ឈ្នះពានទាល់តែសោះ។ ជ័យជំនះនេះពិតជាស័ក្តិសមណាស់សម្រាប់ក្រុម Werder។ ពួកយើងបាត់បងឱកាសសម្រុក និងការគ្រប់គ្រងបាល់ជាច្រើន។ កម្លាំងនៃការលេងរបស់ពួកយើងគឺតិចមែនទែន។ ការលេងរបស់យើងមានភាពច្របូកច្របល់ និងមិនគ្រប់គ្រាន់នោះឡើយ។ ខ្ញុំមិនអាចពន្យល់នោះឡើយ ថាហេតុអ្វីបានជាកីឡាករមួយចំនួនមិនអាចបង្ហាញទម្រង់លេងបានល្អដូចពេលកំពុងហ្វឹកហាត់។ លទ្ធផលដ៏គួរឱ្យខកចិត្តមួយនេះ បានដាក់បន្ទុកក្រុម Bayern Munich បន្ថែមទៀត ស្របពេលដែលពួកគេកំពុងតែព្យាយាមតាមពីក្រោយក្រុមលេខ១ ក្នុងតារាង Bayer Leverkusen។ ក្រុម Bayer Leverkusen…
ប្រធានក្លិប Inter Milan លោក Steven Zhang បានចេញមុខបញ្ជាក់ច្បាស់ៗថាអ្នកចាត់ការក្រុមរបស់ខ្លួន គឺលោក Simone Inzaghi នឹងនៅតែបន្តស្នាក់នៅក្លិបរដូវក្តៅនេះទៀត បើទោះបីជាមានទំនាក់ទំនងជាមួយក្លិប Liverpool ក៏ដោយ។ ជាក់ស្តែង លោក Inzaghi ត្រូវបានចាត់ទុកថាជាចាត់ការក្រុមដ៏ល្អបំផុតមួយ នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីបានដឹកនាំក្រុមរបស់លោក លើកពាន Super Cup រួចរាល់ហើយនៅរដូវកាលនេះ ស្របពេល Inter ក៏កំពុងឈានទៅដល់ការលើកពានលីគផងដែរ បន្ទាប់ពីដាច់ដល់ទៅ ១៤ ពិន្ទុឈរនៅលើកំពូលតារាង Serie A ។ ជុំវិញការងារដ៏ល្អរបស់ Inzaghi នៅក្នុងក្លិប Inter បាននាំឲ្យមានរបាយការណ៍ជាច្រើនលើកឡើងថាគាត់អាចក្លាយជាអ្នកស្នងតំណែងដ៏មានសក្តានុពលមួយរបស់ លោក Jurgen Klopp ដែលនឹងត្រូវចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាលនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានក្លិប Inter បានមុខបដិសេធដោយទទូចថា លោក Inzaghi នឹងនៅតែបន្តសម្រាប់មុខតំណែងរបស់លោក លើសពីរដូវកាលនេះទៀត នឹងបាននិយាយប្រាប់ Sky Sport…
ជំនួយការគ្រូបង្វឹកលោក Andrea Maldera ថ្មីៗនេះ បាននិយាយថាអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi អាចនឹងពិចាកក្នុងការបដិសេធសំណើផ្តល់ជូនពីសំណាក់ក្លិប Napoli ប្រសិនបើពួកគេទាក់ទងមកនោះ។ ជាការពិតណាស់ លោក De Zerbi បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ចាប់តាំងពីបានមកចូលរួមជាមួយក្លិប Brighton នឹងថែមទាំងបាននាំពួកគេទៅលេងនៅក្នុងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញសមត្ថភាពដ៏ល្អនេះ ក្លិប Brighton ហាក់ដូចជាបានដឹងខ្លួនរួចហើយថាពួកគេនឹងមិនអាចរក្សាលោក De Zerbi ឲ្យនៅក្លិបរហូតបានឡើយ ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន ។ ហើយយ៉ាងណាមិញ បើតាមជំនួយការគ្រូបង្វឹក គឺលោក Maldera បានបង្ហើបថា លោក De Zerbi ហាក់មិនបានលាក់បាំងនោះឡើយ ចំពោះការចាប់អារម្មណ៍របស់គាត់ ក្នុងការត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញ ហើយ Napoli ដែលជាម្ចាស់ជើងឯក Serie A ឆ្នាំមុន ត្រូវបានគេចាត់ទុកជាគោលដៅដ៏ធំសម្រាប់អតីតគ្រូបង្វឹក Shakhtar Donetsk រូបនេះ។ លើសពីនេះ លោក Maldera បាននិយាយថា៖ ” De Zerbi អាចទៅ Napoli? ហេតុអ្វីមិនអាច…
ក្លឹប Eintracht Frankfurt បានចរចាលើតម្លៃផ្ទេរ ១២.៥លានផោន ដើម្បីទិញផ្តាច់ខ្សែបម្រើ Van de Beek របស់ក្រុមបិសាចក្រហម Manchester Unite ខណៈតាមកាសែត The Mirror បានអះអាងថា បច្ចុប្បន្នក្រុមអាល្លឺម៉ង់ Frankfurt មិនមានគម្រោងទិញយកខ្សែបម្រើរូបនេះទៀតឡើយ។ គួរកត់សម្គាល់ថា Man Utd មានបំណងចង់ចែកផ្លូវជាមួយ Van de Beek នៅរដូវក្ដៅនេះ មុនពេលកុងត្រាផុតកំណត់នៅឆ្នាំ ២០២៥ ដោយក្លឹបមិនចង់បាត់បង់ដោយឥតគិតថ្លៃនោះទេ។ គួររំលឹកដែរថា បិសាចក្រហមបានចំណាយប្រាក់ ៣៣.២លានផោន ក្នុងការទិញ Van de Beek ពីក្រុម Ajax ក្នុងឆ្នាំ ២០២០ ខណៈរូបគេបានត្រឹមអង្គុយនៅកៅអីបម្រុងប៉ុណ្ណោះ៕