Jadon Sancho និង Richarlison កំពុងត្រូវបានក្លិបអារ៉ាប៊ីសាអូឌីតកំណត់គោលដៅនៅមុនបង្អួចផ្ទេរខែមករា។ ![]()
![]()
Similar Posts
លោក Ten Hag កាន់តែមានសម្ពាធ! បន្ទាប់ពី Chelsea ផ្តួល Man Utd នៅចុងម៉ោង
នៅក្នុងជំនួបកាលពីយប់មិញ បញ្ចប់ទៅក្នុងលទ្ធផល Chelsea ៤:៣ Manchester United ក្នុងក្រមខណ្ឌ Premier League ជាលទ្ធផលជ័យជម្នះនេះ ធ្វើឲ្យ Chelsea ឡើងមកកាន់ចំណាត់ថ្នាក់លេខ ១០ ក្នុងតារាង ខណៈ Man Utd នៅចំណាត់ថ្នាក់ទី៦។ គួរជម្រាបដែរថា មិនថាអ្នកគាំទ្រ Man Utd និងក្លឹប មានការស្រឡាំងកាំង ដោយ Cole Palmer របស់ Chelsea ស៊ុតបញ្ចូលទី ២គ្រាប់ ដោយប្រើរយៈពេលត្រឹម ២នាទី ប៉ុណ្ណោះ នៅនាទីទី ៩០+១០ និង ៩០+១១ និងរូបគេរកបាន៣គ្រាប់សម្រាប់ Chelsea ផងដែរ៕
Newcastle United និង Southampton ខឹងសម្បារ Man UTD ករណីអូសទាញបុគ្គលិករបស់ពួកគេ
បើតាមការវិភាគពីអ្នកជំនាញកីឡានៅពេលថ្មីៗនេះបានឱ្យដឹងថា Manchester United នឹងធ្វើឱ្យមានការខឹងសម្បារពីគូប្រជែង កាន់តែច្រើនថែមទៀត ដោយសារទង្វើរបស់លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនមួយចំណែកថ្មី តែមានសិទ្ធិក្នុងការធ្វើការងារជាច្រើនក្នុងក្លិបរហស្សនាមបិសាចក្រហម។ មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe និងក្រុម Ineos Sport របស់លោក បានធ្វើឱ្យក្លិប Newcastle United និង Southampton មានការខឹងសម្បារចំពោះការខិតជិតរបស់ពួកគេក្នុងការទាក់ទងយកនាយកីឡាបាល់ទាត់លោក Dan Ashworth និង Jason Wilcox បន្ទាប់ពីការតាមយកនាយកប្រតិបត្តិលោក Omar Berrada ពី Man City ។ អ្នកវិភាគបានបង្ហាញនូវការយល់ឃើញថា ក្លិបផ្សេងទៀតក៏មិនសប្បាយចិត្តចំពោះរបៀបដែលលោក Jim Ratcliffe កំពុងតែប្រើប្រាស់ តាមរយៈការចំណាយប្រាក់ និង ការផ្តល់មុខងារសំខាន់ៗ ឱ្យបុគ្គលិកថ្មីដែលលោកត្រូវការ។ ការប៉ុនប៉ងរបស់ Man UTD បានធ្វើឱ្យក្លិប Newcastle United មានការខឹងសម្បារ និងធ្វើការសាកសួរលោក Dan Ashworth…
Man United កំពុងចាប់ចិត្តលើកីឡាករសញ្ជាតិហូឡង់ម្នាក់នេះពីក្លឹប Inter Milan
កីឡាករសញ្ជាតិហូឡង់ Denzel Dumfries ត្រូវបានគេដឹងថា កំពុងមានចំណាប់អារម្មណ៍ ក្នុងការចង់ចាកចេញពីទឹកដីអ៊ីតាលី ដើម្បីផ្ទេរមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។ បន្ថែមលើសពីនេះទៀត ការចរចាបន្តកុងត្រាថ្មីរបស់ Dumfries ជាមួយក្លឹបរបស់ខ្លួន Inter Milan ក៏កំពុងជាប់គាំងផងដែរ។ យោងតាមកាសែត Gazzetta dello Sport បានឲ្យដឹងថា ខ្សែការពារ Denzel Dumfries ទំនងជាមិនបន្តកុងត្រារបស់គាត់ជាមួយ Inter Milan នោះទេ។ កីឡាករឆ្នើមរូបនេះ អាចនឹងចាកចេញពី San Siro មុនពេលនៃការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ 2024-2025។ ជាការពិតណាស់ប្រសិនបើ កីឡាករវ័យ 28 រូបនេះ មិនអាចបន្តកុងត្រាថ្មីបានទេ Inter Milan នឹងត្រូវព្យាយាមលក់គេចេញឲ្យបាននារដូវក្ដៅខាងមុខ។ កុងត្រាបច្ចុប្បន្នរបស់ Dumfries នឹងត្រូវផុតកំណត់នៅឆ្នាំ 2025 ដែលមានន័យថា គេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្ដៅឆ្នាំក្រោយ។
Darwin Nunez បាញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ Liverpool លត់ Sparta Praha ៥-១
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុម Sparta Praha បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League។ ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sparta Praha ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១។ ក្នុងនោះ ៥ គ្រាប់របស់ Liverpool គឺរកបានដោយ Mac Allister នៅនាទីទី ៦ (P), Darwin Nunez រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ២៥ និង ៤៥+៣, Luis Diaz នៅនាទីទី ៥៣…
ឥទ្ធិពល Messi ធ្វើឱ្យតម្លៃក្លិប Inter Miami ទាំងមូល កើនឡើងរហូតដល់ទ្វេជា២!
ក្លិប Inter Miami នៃលីគ MLS របស់ សហរដ្ឋអាមេរិក បានកើនឡើងតម្លៃក្លិបទ្វេដង បន្ទាប់ពីមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi មកដល់។ រម្លឹកថា Inter Miami ចុះកុងត្រាយកបាន Messi កាលពីខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅដោយគ្មានតម្លៃខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះផុតកុងត្រាជាមួយក្លិបចាស់ Paris Saint-Germain។ យ៉ាងណាមិញ ថ្មីៗនេះបានរបាយការណ៍ថ្មីមួយពីទំព័រ AZR Organization បានបង្ហាញថា ក្លិប Inter Miami ក្នុងអំឡុងពេលមុន Messi មកដល់ ក្លិបពួកគេគឺមានតម្លៃត្រឹមតែ ៥៨៥ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពី Messi មកដល់ ឥឡូវនេះនៅក្នុងឆ្នាំ ២០២៤ ក្លិបរបស់លោក David Beckham គឺបានកើនឡើងតម្លៃរហូតដល់ទៅ ១.០២ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះគឺបានធ្វើឱ្យពួកគេកើនឡើងតម្លៃក្លិបទ្វេដង ពោលគឺរហូតដល់ទៅ ៧៤%។
អុញនោះ! Ajax ផ្តល់កុងត្រាថ្មីដល់កីឡាករវ័យក្មេងដែល Arsenal តាមប្រមាញ់អស់ជាច្រើនសប្តាហ៍
ក្លឹប Ajax បានប្រកាស និងបញ្ជាក់ពីការបន្តកុងត្រាថ្មីដល់ ខ្សែការពារវ័យជំទង់ សញ្ជាតិហូឡង់ Jorrel Hato លើកិច្ចសន្យារយៈពេលវែង ខណៈក្រុមកាំភ្លើងធំ Arsenal តាមចែចូវចង់បានអស់ជាច្រើនសប្តាហ៍មកហើយនោះ។ គួរជម្រាបផងដែរថា កិច្ចសន្យារបស់កីឡាករវ័យ ១៨ឆ្នាំ នឹងដំណើរការរហូតដល់រដូវក្តៅឆ្នាំ២០២៨។ ជាលទ្ធផល ក្លឹបយក្សហូឡង់នឹងបើកការចរចាជាមួយភាគីខាង Arsenal ជុំវិញកិច្ចសន្យាថ្មីរបស់ Hato ប្រសិន Arsenal អាចមានលទ្ធភាពផ្តល់សំណើរដែលសមរម្យណាមួយមកកាន់ Ajax នៅរដូវក្តៅខាងមុខ៕