wolf246

Ter Stegen បានសម្រេចចិត្ត វះ.កាត់តើអ្នកណាអាចជួយ​សង្រ្គោះBaca បាន ?

Ter Stegen បានសម្រេចចិត្ត វះ.កាត់តើអ្នកណាអាចជួយ​សង្រ្គោះBaca បាន ?

Barcelona គ្រោងនឹងបាត់បង់កីឡាករសំខាន់ម្នាក់របស់ពួកគេសម្រាប់រយៈពេលពីរខែខាងមុខនេះ ខណៈដែលការសម្រេចចិត្តត្រូវបានធ្វើឡើងសម្រាប់ Marc-Andre ter Stegen ដើម្បីធ្វើការវះកាត់លើខ្នងរបស់គាត់។ កីឡាករជម្រេីសជាតិអាល្លឺម៉ង់បានជួបប្រទះការឈឺចាប់នៅក្នុងតំបន់នោះអស់រយៈពេលពីរបីសប្តាហ៍កន្លងមក ហើយបានខកខានការប្រកួតចំនួន ៥ ដងចុងក្រោយរបស់ Barcelona និងអាល្លឺម៉ង់។ វាត្រូវបានគេព្យាករណ៍ថាអវត្តមានរបស់គាត់ប្រហែល ២ ខែដែលនឹងធ្វើឱ្យគាត់ស្ថិតក្នុងមន្ទិលសម្រាប់ការប្រកួតជើងទី១ នៃវគ្គជម្រុះចាញ់ធ្លាក់នៃក្របខ័ណ្ឌ Champions League។ ជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី១៣, ១៤, ២០ ឬ ២១ ខែកុម្ភៈ ដែលជាកាលបរិច្ឆេទនៅសល់ពី ១០ និង ១១ សប្តាហ៍។ ដោយ​សារ​អវត្តមាន​របស់​គាត់​មិនដល់បី​ខែ​ទេ ដូច្នេះវា​គួរ​តែ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​គាត់​ដើម្បី​ត្រឡប់​ទៅ​កាន់​សកម្មភាព​បាល់ទាត់អឺរ៉ុប​វិញ។ ជំនួស​មក​វិញ Barcelona ត្រូវ​តែ​ពឹង​ផ្អែក​លើ Inaki Pena វ័យ​២៤​ឆ្នាំ។ គាត់បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលបានតែ ១៦ ដងប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ក្នុងអំឡុងពេលការប្រកួតសំខាន់ៗជាមួយ Porto និង Atletico Madrid។ វាហាក់ដូចជា Barcelona នឹងរក្សានូវជំនឿពេញទំហឹងលើ Pena ដែលបានលះបង់ឱកាសរបស់គាត់ដោយអត់ធ្មត់៕ ប្រភព៖ បរទេស

Bruno ថា Garnacho អត់​សម​ឈ្នះ MOTM ​តែ​គួរ​ជា​មិត្ត​រួម​ក្លឹប​ម្នាក់​នេះ

Bruno ថា Garnacho អត់​សម​ឈ្នះ MOTM ​តែ​គួរ​ជា​មិត្ត​រួម​ក្លឹប​ម្នាក់​នេះ

នៅ​ប្រកួត​ក្នុង​ទឹកដី Goodison Park កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​អាទិត្យ ក្លឹប​ម្ចាស់ផ្ទះ​បាន​បរាជ័យ​ស្ពឹក​មុខ ០-៣ ក្រោម​ថ្វី​ជើង Man United នេះ​បើ​ទោះ​បី​ខាង​ស្ករ​គ្រាប់​ខៀវ ​មាន​ឱកាស​គ្រប់គ្រង​បាល់​ច្រើន ឱកាស​ស៊ុត​ច្រើន​ជាង ក៏​មិន​អាច​បញ្ចប់​ទី​សូម្បី​មួយ។ យើង​សារ​ថយ​ក្រោយ​ទៅ​មើល​ស្ថិតិ​ជា​រួម​ប្រកួត​នោះ Everton ​ដឹក​បាល់​លេង ៥១ ភាគរយ បញ្ជូន ៤៤៣ ប៉ះ ស៊ុត​សរុប ២៤ លើក ចំ​គោលដៅ ៦ រក​បាន ០ គ្រាប់ ស្រប​ពេល​ដែល​ខាង​ភ្ញៀវ ស៊ុត​ចំ​គោលដៅ ៤ លើក ក្នុង​ចំណោម​ការ​ស៊ុត​សរុប ៩ លើក ចូល​ទី ៣ គ្រាប់។ ចាប់​អារម្មណ៍​បំផុត​គ្រាប់​បើក​ឆាក​តាំង​នាទី​ទី ៣ របស់​យុវជន​ឆ្នើម​អាហ្សង់ទីន Alejandro Garnacho ​ដែល​ជា​គ្រាប់​បាល់​លោត​ផ្កាប់​ចាន ឬ​យើង​ហៅ​ថា Bicycle Kick ​មុន​កើត​គ្រាប់​ប៉េណាល់ទី​ស៊ុត​ដោយ Marcus Rashford និង​ការ​ឆ្កឹះ​ផុត​ដៃ​អ្នកចាំទី ពី​ជើង Anthony Martial…

Newcastle អាចនាំយកកីឡាករពីក្លិបអារ៉ាប៊ីសាអ៊ូឌីតបានក្រោយការបើកភ្លើងខៀវរបស់ Premier League

Newcastle អាចនាំយកកីឡាករពីក្លិបអារ៉ាប៊ីសាអ៊ូឌីតបានក្រោយការបើកភ្លើងខៀវរបស់ Premier League

Newcastle United នឹងអាចចុះហត្ថលេខាជាមួយកីឡាករពីក្លិបដែលគ្រប់គ្រងដោយម្ចាស់ជាជនជាតិអារ៉ាប៊ីសាអូឌីតរបស់ពួកគេ នាខែមករាខាងមុខ បន្ទាប់ពីក្លិប Premier League បានបោះឆ្នោតផ្ដល់សំឡេងមិនគ្រប់គ្រាន់ដើម្បីគាំទ្រលើការហាមឃាត់លើការខ្ចីជើងកីឡាករពីក្លិបភាគីពាក់ព័ន្ធ។ ក្លិបចំនួន ១២ បានបោះឆ្នោតគាំទ្រការទប់ស្កាត់លើការខ្ចីជើងកីឡាកររវាងក្លិបដែលស្ថិតនៅក្រោមម្ចាស់តែមួយ ដែលវាមានន័យថា សំឡេងប្រឆាំងនៅខ្វះចំនួនពីរទៀត ដើម្បីគ្រប់គ្រាន់ក្នុងការអនុម័ត។ Newcastle, Manchester City, Chelsea, Sheffield United, Everton, Wolves, Nottingham Forest និង Burnley បានបោះឆ្នោតប្រឆាំងនឹងបម្រាមនេះ។ វាមានន័យថា Newcastle United អាចចុះហត្ថលេខាលើកីឡាករពីក្លិបដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត (PIF) ផងដែរ។ Newcastle ដែលលក់ឱ្យមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងទឹកប្រាក់ ៣០៥ លានផោនក្នុងខែតុលា ឆ្នាំ២០២១ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរអតីតប្រធានក្រុម Wolves ពោលគឺ Ruben Neves ពីក្រុម Al-Hilal របស់ក្របខណ្ឌ Saudi Pro League ។ មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត បានកាន់កាប់ក្លិបអារ៉ាប៊ីសាអូឌីតចំនួន ៤ មានដូចជា Al-Nassr,…

អាហ្សង់ទីន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​ប្រេស៊ីល​ដើម្បី​ឈ្នះ​ការ​ប្រកួត​ជម្រុះ​ដ៏​សាហាវ​

អាហ្សង់ទីន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​ប្រេស៊ីល​ដើម្បី​ឈ្នះ​ការ​ប្រកួត​ជម្រុះ​ដ៏​សាហាវ​

អាហ្សង់ទីនដណ្តើមបានបីពិន្ទុក្នុងប្រទេសប្រេស៊ីលដើម្បីដណ្តើមតំណែងកំពូលក្នុងវគ្គជម្រុះ CONMEBOL World Cup និងក្លាយជាក្រុមដំបូងគេដែលមិនធ្លាប់យកឈ្នះប្រេស៊ីលនៅក្រៅផ្ទះក្នុងវគ្គជម្រុះ World Cup យោងតាម Opta កំហុសចំនួន 22 នៅក្នុងតង់ទីមួយគឺច្រើនបំផុតនៅក្នុងចន្លោះពេលបើកឆាកនៃការប្រកួតជម្រុះនៅអាមេរិកខាងត្បូង ប្រេស៊ីលបានឈានទៅដល់កម្រិតពិន្ទុ ឱកាសរបស់ពួកគេបានជាប់គាំងនៅពេលដែល Joelinton ត្រូវបានបណ្តេញចេញក្រោយមានកំហុសទទួលបានកាតក្រហម ។ ក្រុមម្ចាស់ផ្ទះនៅតែស្វែងរកឱកាសមួយចំនួន បើទោះបីជាមិនមានកីឡាករគ្រប់ចំនួន ប៉ុន្តែអ្នកការពារដ៏រឹងមាំរបស់អាហ្សង់ទីនបានការពារយ៉ាងមាំមិន​អាចអោយប្រេស៊ីលមាន ឪកាសរកបានគ្រាប់បាល់នោះទេ ។

ប្រធានក្លឹប Barcelona និង Real Madrid លាលែងពីតំណែងក្រុមប្រឹក្សាភិបាលសហព័ន្ធបាល់ទាត់អេស្ប៉ាញ

ប្រធានក្លឹប Barcelona និង Real Madrid លាលែងពីតំណែងក្រុមប្រឹក្សាភិបាលសហព័ន្ធបាល់ទាត់អេស្ប៉ាញ

លោក Joan Laporta និង Florentino Perez ត្រូវបានគេរាយការណ៍ថាបានលាលែងពីតំណែងរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាភិបាលរបស់សមាគមបាល់ទាត់អេស្ប៉ាញ  ក្រោមមូលហេតុ “មិនជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានថ្មី RFEF” ។ បញ្ជាក់ឡើងវិញផងដែរថា RFEF បច្ចុប្បន្នកំពុងត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រងដែលដឹកនាំដោយប្រធានបណ្តោះអាសន្ន លោក Pedro Rocha បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Luis Rubiales នៅក្នុងខែកញ្ញាដែលបានថេីបបបូរមាត់កីឡាការិនិ Jenni Hermoso ក្រោយឈ្នះពាន World Cup។ កាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់សម្រាប់ RFEF ដើម្បីរៀបចំការបោះឆ្នោតប្រធានថ្មីរបស់ខ្លួនទេ ទោះបីជាការរំពឹងទុកសម្រាប់ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ 2024 ក៏ដោយ។ ប្រធាន CENAFE នៃសាលាជាតិរបស់អេស្ប៉ាញសម្រាប់គ្រូបង្វឹកបាល់ទាត់ លោក Miguel Angel Galan បានអះអាងថាការលាលែងពីតំណែងអាចជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងផ្លូវច្បាប់ដែលគាត់បានប្តឹងទៅគណៈកម្មាធិការគ្រប់គ្រងកន្លងមក៕ ប្រភព៖ បរទេស