Sport

ទីបំផុត ក្លឹបយក្សមួយនៅអុីតាលីចាប់អារម្មណ៍តាមប្រម៉ាញ់ចង់បាន Rashford ពីក្លឹប Man Utd

ទីបំផុត ក្លឹបយក្សមួយនៅអុីតាលីចាប់អារម្មណ៍តាមប្រម៉ាញ់ចង់បាន Rashford ពីក្លឹប Man Utd

អនាគតរបស់ Marcus Rashford នៅក្លឹបបិសាចក្រហម Manchester United នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈសមីខ្លួនបានចេញមកបង្ហើបអំពីផែនការចង់សាកបទពិសោធន៍ថ្មី។ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលចុះផ្សាយថា ក្លឹបនៅប្រទេសអុីតាលី ដែលកំពុងប្រកួតប្រជែងនៅតំបន់ត្រូវគេកាត់ចោលគឺ Como ដែលដឹកនាំដោយលោក Cesc Fabregas បានបើកការចា​ប់អារម្មណ៍លើកីឡាករជម្រើសជាតិអង់គ្លេស។ Raphael Varane ដែលជាអតីតមិត្តរួមក្រុមរបស់ Marcus ក៏បានផ្ទេរទៅកាន់ក្លឹប Como កាលពីដើមរដូវកាលផងដែរ ប៉ុន្តែបច្ចុប្បន្នរូបគេបានសម្រេចចិត្តចូលនិវត្តន៍ ដោយសារតែបញ្ហារបួស។ បច្ចុប្បន្ន Varane នៅតែជាផ្នែកមួយរបស់ក្រុម Como ក្នុងនាមជាឯកអគ្គរដ្ឋទូតដែលនេះអាចជាការជម្រុញដ៏មានសក្តានុពលក្នុងការបញ្ចុះបញ្ចូល Rashford ឲ្យផ្ទេរទៅកាន់អុីតាលី៕

ក្លឹបយក្សទាំង2នេះ បានប្រជែងជាមួយ PSG ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ Napoli ម្នាក់នេះ

ក្លឹបយក្សទាំង2នេះ បានប្រជែងជាមួយ PSG ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ Napoli ម្នាក់នេះ

ក្លឹបបិសាចក្រហម Manchester United និង Liverpool បានចូលរួមប្រជែងជាមួយនឹងក្លឹប PSG ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Napoli គឺកីឡាករ Khvicha Kvaratskhelia ។ បច្ច្បន្នក្រុម PSG បាននាំមុខគេលើកិច្ចព្រមព្រៀងមួយនេះ ហើយបានផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងក្លឹបដទៃទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្លឹប Manchester United មានផែនការចង់ធ្វើកិច្ចព្រមព្រៀងដោះដូរគ្នាជាមួយនឹង Rashford ខណៈក្លឹប liverpool ត្រៀមលក់កីឡាករមួយចំនួនដើម្បីអាចរកប្រាក់ចំណូលចំនួន ៨០លានអឺរ៉ូ ។ កុងត្រាបច្ចុប្បន្នរបស់ Khvicha នៅសល់ដល់ឆ្នាំ ២០២៧ ប៉ុន្តែការចរចារកុងត្រាថ្មីហាក់បីមានភាពជាប់គាំងទៅហើយ៕

ស្តេចស Real Madrid លត់ Mallorca ទក់សាច់ដើម្បីឡើងទៅជួប Barca នៅវគ្គផ្តាច់ព្រ័ត្រ Supercopa

ស្តេចស Real Madrid លត់ Mallorca ទក់សាច់ដើម្បីឡើងទៅជួប Barca នៅវគ្គផ្តាច់ព្រ័ត្រ Supercopa

ក្លឹបអធិរាជស Real Madrid បានយកឈ្នះលើក្រុម Mallorca ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Supercopa ដើម្បីឡើងទៅប៉ះក្រុមយក្ស Barcelona នៅវគ្គផ្តាច់ព្រ័ត្រ។ Jude Bellingham អាចរកគ្រាប់បាល់នាំមុខមុន ដោយក្រោយមកកីឡាករ Martin Valjent បានភ្លាត់ទាត់បាល់ចូលទីខ្លួនឯង មុននឹងគ្រាប់ទីកើតឡើងដោយកីឡាករ Rodrygo ។ ទម្រង់លេងដ៏អស្ចារ្យរបស់ Jude Bellingham និងប្រព័ន្ធការពារដ៏រឹងមាំបានជួយឲ្យក្រុម Real Madrid យកឈ្នះការប្រកួតនេះយ៉ាងងាយស្រួល ខណៈពួកគេត្រូវប៉ះក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រ ៕

បីសាចក្រហម Man Utd កំពុងមានការស្ទាក់ស្ទើរក្នុងការលក់ចេញកីឡាករឆ្នើមរបស់ខ្លួន២រូបនេះ ដោយសារ…

បីសាចក្រហម Man Utd កំពុងមានការស្ទាក់ស្ទើរក្នុងការលក់ចេញកីឡាករឆ្នើមរបស់ខ្លួន២រូបនេះ ដោយសារ…

ក្លឹបបិសាចក្រហម Manchester United អាចនឹងមានការស្ទាក់ស្ទើរក្នុងការលក់ខ្សែបម្រើ និងខ្សែប្រយុទ្ធវ័យក្មេងរបស់ខ្លួនគឺ Kobbie Mainoo និង Alejandro Garnacho ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ និង ការអនុលោមតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ។ កីឡាករទាំង២រូបនេះកំពុងមានតម្លៃខ្ពស់ខ្លាំង ខណៈក្លឹបហាក់មិនចង់លក់កីឡាករ២រូបនេះឡើយ ប៉ុន្តែក្លឹបត្រូវតែស្វែងរកចំណូលដើម្បីជៀសវាងបញ្ហាហិរញ្ញវត្ថុ។ ទន្ទឹមនឹងគ្នានេះ Mainoo និង Garnacho ទំនងជាត្រូវបានក្លឹបលក់ចេញ ខណៈកុងត្រារបស់ពួកគេសុទ្ធតែនៅសល់រយៈវែង ដូច្នេះក្លឹបអាចនឹងលក់នៅក្នុងតម្លៃណាមួយ។ ជាមួយគ្នានេះក្លឹបក៏កំពុងធ្វើលើអនាគតរបស់កីឡាករដូចជា Marcus Rashford និង Casemrio ផងដែរ៕

ខ្សែរបម្រើម្នាក់នេះ ក្លាយជាវីរបុរសរបស់ក្លឹប Tottenham Hotspur ដោយរកបាន១គ្រាប់យកឈ្នះលើក្រុម Liverpool

ខ្សែរបម្រើម្នាក់នេះ ក្លាយជាវីរបុរសរបស់ក្លឹប Tottenham Hotspur ដោយរកបាន១គ្រាប់យកឈ្នះលើក្រុម Liverpool

ខ្សែរបម្រើ Lucas Bergvall ក្លាយជាវីរបុរសរបស់ក្លឹប Tottenham Hotspur ដោយរកបាន១គ្រាប់យកឈ្នះលើក្រុម Liverpool ។ មួយគ្រាប់របស់គេបានជួយឲ្យក្រុម Tottenham ក្នុងវគ្គទី១នៃពានរង្វាន់ EFL CUP វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតនេះគឺជាការប្រកួតដ៏ក្តៅកកុក ប៉ុន្តែមួយគ្រាប់របស់ Bergvall ចុងម៉ោងបានធ្វើឲ្យក្រុម Tottenham យកឈ្នះការប្រកួតមួយនេះ។ យ៉ាងណាមិញ Liverpool នៅតែមានឪកាសអាចវាយបកវិញនៅការប្រកួតជើងទី២ ៕

បីសាចក្រហម Man Utd បានដាក់តម្លៃកប់ពពក ខណៈ Chelsea កំពុងចាប់អារម្មណ៍ខ្សែបម្រើឆ្នើមម្នាក់

បីសាចក្រហម Man Utd បានដាក់តម្លៃកប់ពពក ខណៈ Chelsea កំពុងចាប់អារម្មណ៍ខ្សែបម្រើឆ្នើមម្នាក់

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បាននាំមុខក្នុងការចុះកុងត្រាលើខ្សែបម្រើវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Kobbie Mainoo ខណៈការចរចារកុងត្រាថ្មីរបស់គេនៅទឹកដី Old Trafford កំពុងជាប់គាំង។ ខ្សែបម្រើរូបនេះបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗ ជាច្រើន ខណៈគឺជាក្រុមដែលមានផែនការវែងឆ្ងាយក្នុងអភិវឌ្ឃន៍ក្រុមជាមួយនឹងកីឡាករដែលវ័យក្មេងៗ ។ ទោះបីជាយ៉ាងណាមិញបច្ចុប្បន្ននៅមិនទាន់ការចរចារផ្លូវការណ៍ណាមួយបានរៀបចំនៅឡើយ ខណៈរបាយការណ៍មួយចំនួនបានចុះផ្សាយថា ក្លឹប Manchester United បានដាក់តម្លៃខ្លួនកីឡាករវ័យក្មេងរូបនេះរហូលដល់ទៅ ៧០លានផោន ឯណោះ៕

ក្លិបគីឡូ UCL មួយនេះនឹងបើកការចរចាផ្ទេរយក Rashford នៅថ្ងៃនេះ បើតាមការផ្សាយពី Romano

ក្លិបគីឡូ UCL មួយនេះនឹងបើកការចរចាផ្ទេរយក Rashford នៅថ្ងៃនេះ បើតាមការផ្សាយពី Romano

អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា ក្លិបយក្សរបស់ អ៊ីតាលី AC Milan នឹងចាប់ផ្តើមបើកការចរចា ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Marcus Rashford នៅថ្ងៃនេះ ខណៈបងប្រុសរបស់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះផ្ទាល់កំពុងតែមានវត្តមាននៅទឹកដីប្រទេស អ៊ីតាលី។ Rashford បច្ចុប្បន្នកំពុងតែមានភាពល្អក់កករជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim ហើយខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះត្រូវបានគេរំពឹងថា នឹងអាចចាកចេញពីទឹកដី Old Trafford នៅខែ មករានេះ បន្ទាប់ពីរូបគេត្រូវបានលោក Amorim ដកឈ្មោះចេញពីក្រុម មិនឱ្យចូលរួមប្រកួតជាមួយ Man UTD ៦ ប្រកួតមកហើយ ពោលគឺតាំងពីប្រកួតជាមួយ Man City កាលពីថ្ងៃ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ មកម្ល៉េះ។​ គួរបញ្ជាក់ថា Rashford គឺនៅសល់កិច្ចសន្យាជាមួយ Man…

ចូល Man Utd បានកន្លះឆ្នាំ ឥឡូវកីឡាកររូបនេះ កំពុងតែត្រូវបានក្លិបគីឡូ UCL មួយតាមចង់បាន

ចូល Man Utd បានកន្លះឆ្នាំ ឥឡូវកីឡាកររូបនេះ កំពុងតែត្រូវបានក្លិបគីឡូ UCL មួយតាមចង់បាន

ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Joshua Zirkzee ត្រូវបានគេរាយការណ៍ថា កំពុងតែត្រូវបានក្លិប Juventus ចង់បានខ្លាំងមែនទែននៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ Zirkzee ត្រូវបាន Man UTD ចុះហត្ថលេខាទិញយកបានកាលពីដើមរដូវកាលនេះពី Bologna ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ ប៉ុន្តែ ក្នុងការមកដល់ទឹកដីអង់គ្លេស រូបគេហាក់ពុំសូវបង្ហាញគុណផលលេងបានល្អទាល់តែសោះ ពោល ទើបតែរកបាន ៤គ្រាប់ប៉ុណ្ណោះ។ ក្នុងនោះទាក់ទងនឹងរឿងខាងលើ បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា បច្ចុប្បន្ននេះ Juventus កំពុងតែពន្លឿនការចង់បាន Zirkzee មែនទែននៅក្នុងខែមករានេះ ពោល ពួកគេបានទាក់ទងជាមួយកីឡាករផ្ទាល់រួចរាល់ ប៉ុន្តែ Man UTD នឹងមិនយល់ព្រមដាច់ខាតជាមួយលក្ខខណ្ឌខ្ចីជើង៕

ទោះបីជា Liverpool ប្រឹងបដិសេធមែន ក៏ Real Madrid ប្រើក្បាច់ចុងក្រោយ ទៅចាក់ចូច Arnold ឱ្យធ្វើបែបនេះ

ទោះបីជា Liverpool ប្រឹងបដិសេធមែន ក៏ Real Madrid ប្រើក្បាច់ចុងក្រោយ ទៅចាក់ចូច Arnold ឱ្យធ្វើបែបនេះ

ក្លិបអធិរាជស Real Madrid បានប្រាប់ទៅកាន់ Arnold ឱ្យធ្វើពុតជាកេចកុកដូច Kylian Mbappe និងបន្តបដិសេធរាល់សំណើកុងត្រាទាំងអស់របស់ Liverpool ដើម្បីអាចឱ្យគេមានឱកាសត្រូវក្រុមហង្សក្រហមដោះលែងមកកាន់ទឹកដី Bernabeu ដោយគ្មានតម្លៃខ្លួន។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា Real Madrid បានដាក់សំណើទឹកប្រាក់ទៅ Liverpool ដើម្បីផ្ទេរយក Alexander-Arnold នៅទីផ្សារដោះដូរកីឡាករខែ មករា នេះចំនួន ២០ លានផោន ឬប្រមាណជា (២៥ លានដុល្លារអាមេរិក) ប៉ុន្តែចុងក្រោយសំណើនេះត្រូវបានបដិសេធភ្លាមៗដោយថ្នាក់លើរបស់ក្រុមហង្សក្រហម។ ដ្បិតកិច្ចសន្យារបស់ខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំនឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះ ហើយគេអាចចាកចេញពីទឹកដី Anfield ដោយគ្មានតម្លៃខ្លួនក៏ដោយ ក៏ខាង Liverpool នៅតែចង់រក្សាគេទុក ហើយនឹងមិនលក់គេចេញនៅខែ មករា នេះទេ ដោយពួកគេនឹងព្យាយាមធ្វើយ៉ាងណា ដើម្បីបញ្ចុះបញ្ចូល Alexander-Arnold ឱ្យបន្តកុងត្រាថ្មីជាមួយពួកគេបន្តទៀត។ ងាកមកកាន់ក្លិបអធិរាជស Real Madrid វិញ ត្រូវបានគេដឹងថា ពួកគេគឺចង់បាន Alexander-Arnold ខ្លាំងមែនទែន ដោយសារតែបច្ចុប្បន្នពួកគេកំពុងមានបញ្ហានៅត្រង់តំបន់ខ្សែការពារស្លាបស្តាំ ខណៈថ្មីៗនេះសារព័ត៌មានអេស្ប៉ាញ…

La Liga បានលុបឈ្មោះ Dani Olmo និង Pau Victor ជាកីឡាកររបស់ Barcelona

La Liga បានលុបឈ្មោះ Dani Olmo និង Pau Victor ជាកីឡាកររបស់ Barcelona

La Liga បានលុបឈ្មោះ Dani Olmo និង Pau Victor ចេញពីគេហទំព័ររបស់ពួកគេជាផ្លូវការក្នុងនាមជាកីឡាករដែលបានចុះឈ្មោះសម្រាប់ក្រុម Barcelona ។ ក្រុម Blaugrana មានរយៈពេលរហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៣១ ឈានចូលខែមករា ដើម្បីធានាថាពួកគេនៅតែនៅទីនោះ ប៉ុន្តែ ពួកគេមិនបានធ្វើដូច្នេះទេ។ ដោយមានការរារាំង Olmo និង Victor នឹងមិនអាចលេងបានពេញមួយរដូវកាលនេះទេ ដោយសារបទប្បញ្ញត្តិ La Liga ចែងថាកីឡាករមិនអាចចុះឈ្មោះពីរដងសម្រាប់ក្លឹបតែមួយក្នុងរដូវកាលតែមួយ។  ដើមឡើយពួកគេទាំងពីរត្រូវបានចុះឈ្មោះក្រោមច្បាប់របួសជាបន្ទាន់ដោយប្រើប្រាក់បៀវត្សរ៍របស់ Andreas Christensen ដែលត្រូវបានច្រានចោលសម្រាប់ពាក់កណ្តាលរដូវកាលដំបូងជាមួយនឹងបញ្ហាសរសៃពួរ ។ ពេលនោះកីឡាករ​អន្តរជាតិ​ដាណឺម៉ាក បាន​ត្រឡប់​មក​លើគេហទំព័រ​ La Liga វិញ​ហើយ​។ ការងាររបស់ Barcelona គឺត្រូវបង្កើនកម្រិតប្រាក់បៀវត្សរ៍របស់ពួកគេឱ្យបានគ្រប់គ្រាន់នៅចន្លោះខែកញ្ញា និងខែធ្នូ ដើម្បីអាចចុះឈ្មោះ Olmo និង Victor ដោយគ្មានច្បាប់ស្តីពីរបួសសង្គ្រោះបន្ទាន់ ប៉ុន្តែ La Liga បានដាក់សេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ពួកគេមិនបានបង្ហាញប្រតិបត្តិការណាមួយដែលអាចឱ្យពួកគេចុះឈ្មោះកីឡាករថ្មី សម្រាប់ផ្នែករបស់ពួកគេ ក្លឹប Barcelona បាននិយាយថា…