Blog

R.Madrid កំពុងសម្លឹងឃើញតារាឆ្នើមនៅអ៊ីតាលីម្នាក់ មកជំនួសតំណែងរបស់ Modric

R.Madrid កំពុងសម្លឹងឃើញតារាឆ្នើមនៅអ៊ីតាលីម្នាក់ មកជំនួសតំណែងរបស់ Modric

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅទៅលើខ្សែបម្រើឆ្នើមរបស់ក្លិប Inter Milan កីឡាករ Nicolo Barella ជាអ្នកមកជំនួសតំណែងរបស់កីឡាករ Luka Modric នាពេលខាងមុខ។ ជាក់ស្តែងបច្ចុប្បន្ន Modric ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង សម្រាប់អនាគតរបស់ខ្លួននៅទឹកដី Bernabeu នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់ខ្លួន នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះហើយ។ ទន្ទឹមនឹងនេះ អ្នកចាត់ការក្រុមលោក Carlo Ancelotti កាលពីពេលថ្មីៗនេះ ក៏បានទទួលស្គាល់ផងដែរថា ស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់ Modric ជាមួយក្លិប គឺមានភាពស្មុគស្មាញ ហើយកីឡាករសញ្ជាតិក្រូអាតរូបនេះ អាចនឹងធ្វើការសម្រេចចិត្តចុងក្រោយជុំវិញអនាគតរបស់ខ្លួន​ នៅពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ ប្រសិនបើ Modric ពិតជាចង់ចែកផ្លូវគ្នាជាមួយ Madrid មែននោះ យោងតាមប្រភពពី Fichajes បានរាយការណ៍មកថា ក្លិបកំពូលតារាង La Liga នឹងងាកទៅរកជម្រើសខ្សែបម្រើថ្មី ស្របពេល Barella របស់ក្លិប Inter គឺជាបេក្ខភាពកំពូលមួយ៕

Barca ទំនងជាចង់នាំយកអតីតគ្រូបង្វឹករបស់ខ្លួនម្នាក់ ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត

Barca ទំនងជាចង់នាំយកអតីតគ្រូបង្វឹករបស់ខ្លួនម្នាក់ ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកអតីតគ្រូបង្វឹករបស់ខ្លួន និងបច្ចុប្បន្នជាអ្នកចាត់ការក្រុម Paris Saint-Germain លោក Luis Enrique ត្រឡប់មកកាន់ទឹកដី Camp Nou វិញ។ ជាការពិតណាស់ក្លិប Barca នឹងត្រូវស្វែងរកអ្នកចាត់ការថ្មីម្នាក់ ដើម្បីមកដឹកនាំក្រុមរបស់ខ្លួនវិញ បន្ទាប់ពីលោក Xavi បានធ្វើការប្រកាសជាផ្លូវការថាលោកនឹងសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិប នៅចុងបញ្ចប់រដូវកាលនេះហើយ។ គួរឲ្យដឹងផងដែរថា បើទោះបីជាឈ្មោះគ្រូបង្វឹកឆ្នើមៗមួយចំនួន ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងមកស្នងតំណែងរបស់លោក Xavi ហើយក៏ដោយ ប៉ុន្តែថ្មីៗនេះ យោងតាមសារព័ត៌មានអេស្ប៉ាញ Cadena SER បានបង្ហាញថា លោក Enrique កំពុងស្ថិតនៅក្នុងជម្រើស របស់នាយកផ្នែកកីឡា លោក Deco សម្រាប់តំណែងនេះ។ ជុំវិញការចាប់អារម្មណ៍នេះ ហាក់គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែ​លោក Enrique ធ្លាប់បានសាងភាពជោគជ័យជាច្រើនសម្រាប់ក្លិបយក្សកាតាឡាន់ ក្នុងអំឡុងពេលការកាន់តំណែងរបស់លោករយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៧៕

R.Madrid ត្រៀមបង្កើនតម្លៃសំណើផ្តល់ជូនសម្រាប់ Davies ដើម្បីឲ្យ Bayern ព្រមលក់

R.Madrid ត្រៀមបង្កើនតម្លៃសំណើផ្តល់ជូនសម្រាប់ Davies ដើម្បីឲ្យ Bayern ព្រមលក់

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្កើនតម្លៃសំណើផ្តល់ជូនបន្ថែម ដើម្បីចុះហត្ថលេខាលើខ្សែការពារ Alphonso Davies របស់ក្លិប Bayern Munich។ ជាក់ស្តែង ក្លិប Bayern នៅតែរក្សាជំហររបស់ខ្លួន ក្នុងការរក្សាទុន Davies ឲ្យស្នាក់នៅក្លិបបន្តទៀត ប៉ុន្តែទោះជាយ៉ាងណា វាហាក់មានភាពលំបាក ដោយសារតែកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៣ឆ្នាំនៅសល់តិចជាង ១៨ខែទៀតប៉ុណ្ណោះ។ ជុំវិញស្ថានភាពនេះ មានន័យថាក្លិប Bayern នឹងមិនប្រថុយជាមួយនឹងការបាត់បង់ Davies ទៅដោយគ្មានតម្លៃខ្លួននោះឡើយ ដូច្នេះហើយទើបមានរបាយការណ៍ថ្មីៗនេះ បានអះអាងថាក្លិបយក្សអាល្លឺម៉ង់នឹងយល់ព្រមលក់គេចេញ ប្រសិនបើទទួលបានសំណើសមរម្យណាមួយ នៅរដូវក្តៅខាងមុខនោះ។ ហើយឥឡូវនេះ បើយោងតាម Cadena Ser ក្លិប Madrid បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដំឡើងសំណើផ្តល់ជូនរបស់ពួកគេ ដល់ចំនួន ៥០លានអឺរ៉ូ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល Bayern ឱ្យលក់តារាឆ្នើមសញ្ជាតិកាណាដារូបនេះ មកឲ្យពួកគេ៕

ឪពុករបស់ Kvaratskhelia បញ្ជាក់ពីអនាគតកូនប្រុសបែបនេះ ចំពេល Barca & R.Madrid ចាប់ចិត្ត

ឪពុករបស់ Kvaratskhelia បញ្ជាក់ពីអនាគតកូនប្រុសបែបនេះ ចំពេល Barca & R.Madrid ចាប់ចិត្ត

ឪពុករបស់កីឡាករ Khvicha Kvaratskhelia ថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ជុំវិញការរំពឹងទុកទាក់ទងទៅនឹងអនាគតកូនប្រុសរបស់ខ្លួន ដោយលើកឡើងថាលោកនឹងភ្ញាក់ផ្អើលខ្លាំង ប្រសិនបើគេចាកចេញពីក្លិ្ប Napoli នៅរដូវក្តៅខាងមុខនេះនោះ។ នៅពេលដែល Napoli បានធ្វើការសម្រេចចិត្តក្នុងការចុះហត្ថលេខាលើ Kvaratskhelia ពីក្លិប Dinamo Butami កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង និងថែមទាំងបានរួមចំណែកជួយក្រុមរបស់ខ្លួនឲ្យឈ្នះពានរង្វាន់លីគ កាលពីរដូវកាលមុនផងដែរ។ ជុំវិញសមត្ថភាពដ៏លេចធ្លោនេះ បានធ្វើឲ្យទាំងក្លិប Real Madrid និង Barcelona រួមទាំងក្រុមមួយចំនួនៅ Premier League ត្រួវបានគេរាយការណ៍ថាកំពុងតាមដានលើស្ថានភាពរបស់ Kvaratskhelia បើទោះបីជាគេនៅមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ជាមួយក្លិបអ៊ីតាលី ក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Kvaratskhelia គឺលោក Badri ថ្មីៗនេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា កូនប្រុសរបស់ខ្លួននឹងមិនចាកចេញទៅណានោះឡើយ ពោលគឺចង់ឲ្យគេបន្តអាជីពជាមួយ Napoli ក្នុងរយ:ពេលវែងទៅមុខទៀត។ លើសពីនេះ លោកបាននិយាយថា ៖ ” ខ្ញុំសប្បាយចិត្តណាស់ជាមួយនឹងពានរង្វាន់ដែល Napoli បានឈ្នះ ហើយក្នុងនោះកូនប្រុសរបស់ខ្ញុំ Khvicha បានរួមចំណែកក្នុងការឈ្នះវា។ ខ្ញុំដឹងគុណដល់ប្រទេសអ៊ីតាលី និង Napoli ដែលបានស្វាគមន៍ និងផ្តល់តម្លៃដល់គាត់ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់។ ខ្ញុំចង់ឃើញគាត់បន្តពាក់អាវ Napoli ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងគោរពការសម្រេចចិត្តរបស់គាត់“៕

Liverpool អាចនឹងត្រូវចាយលុយធំ ប្រសិនចង់បាន Alonso មកដឹកនាំក្រុម

Liverpool អាចនឹងត្រូវចាយលុយធំ ប្រសិនចង់បាន Alonso មកដឹកនាំក្រុម

យោងតាមរបាយការណ៍មួយបានបង្ហាញឱ្យដឹងថាក្រុមហង្សក្រហម Liverpool អាចនឹងត្រូវធ្វើការចំណាយចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមួយ ប្រសិនបើពួកគេចង់បានអ្នកចាត់ការក្រុមលោក Xabi Alonso មកកាន់ទឹកដី Anfield នៅរដូវក្តៅខាងមុខនេះនោះ។ ជាការពិតណាស់ក្លិប Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុម បន្ទាប់ពីលោក Jurgen Klopp បានប្រកាសកាលពីដើមឆ្នាំនេះ លោកនឹងលាលែងពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះហើយ បន្ទាប់ពីចាយពេលអស់ប្រាំបីឆ្នាំកន្លះ។ ជុំវិញស្ថានភាពនេះ មានអ្នកចាត់ការល្បីៗជាច្រើន ហាក់កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅសម្រាប់ក្រុម Liverpool រួចទៅហើយ ប៉ុន្តែអ្វីដែលពិសេសគឺអ្នកចាត់ការបច្ចុប្បន្នរបស់ក្រុម Bayer Leverkusen ត្រូវបានគេជឿថាកំពុងក្លាយជាបេក្ខភាពកំពូល សម្រាប់តំណែងនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្រុម Leverkusen រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ខណ:ពេលដែលប្រធានផ្នែកកីឡារបស់ក្លិប គឺលោក Simon Rolfes បញ្ជាក់យ៉ាងច្បាស់ថាគ្មានហេតុផលណាមួយ ដែល Alonso នឹងត្រូវចាកចេញពីក្លិបដោយស្រួលៗនោះឡើយ។ ដូច្នេះហើយ Liverpool ចាំបាច់ត្រូវបានធ្វើការខ្លាំង ប្រសិនបើពួកគេនៅតែបន្តចង់ទាញយក Alonso ឱ្យចេញឆ្ងាយពី Leverkusen ដោយយោងតាមការចុះផ្សាយពី Sky Sports បានអះអាងថា ក្លិបអង់គ្លេស អាចនឹងត្រូចំណាយរហូតដល់ទៅ ២១លានផោនឯណោះ ប្រសិនបើពួកគេចង់បានបុរសសញ្ជាតិអេស្ប៉ាញមកដឹកនាំក្រុម នៅរដូវកាលក្រោយ៕

Liverpool គ្រោងចរចាផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Robertson

Liverpool គ្រោងចរចាផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Robertson

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងមានគម្រោងក្នុងការពិភាក្សាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ខ្សែការពារឆ្នើមរបស់ខ្លួន គឺកីឡាករ Andrew Robertson ក្នុងរដូវក្តៅខាងមុខ។ ជាការពិតណាស់ Robertson នៅតែត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយមិនអាចខ្វះបានសម្រាប់ក្រុមរបស់លោក Klopp បើទោះបីជាបច្ចុប្បន្ននេះ គេកំពុងស្ថិតនៅក្នុងរដូវកាលទី ៧ របស់ខ្លួននៅទឹកដី Anfield ក៏ដោយ។ គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិស្កុតឡែនរូបនេះ នៅតែមានរហូតដល់ឆ្នាំ២០២៦ ឯណោះដូច្នេះហើយក្លិប Liverpool ហាក់មិនមានសម្ពាធខ្លាំងចំពោះអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយពីគេហទំព័រ Football Insider បានរាយការណ៍មកថា ក្លិប Liverpool នៅតែមានគម្រោងក្នុងការបើកកិច្ចពិភាក្សាលើការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ Robertson នៅចុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ​​ ការសម្រេចចិត្តនេះបានកើតឡើង ចំពេលដែល Robertson អាចត្រូវបានគេចាត់ទុកថាជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Alphonso Davies នៅ Bayern Munich ប្រសិនបើកីឡាករសញ្ជាតិកាណាដារូបនេះ មិនបន្តកិច្ចសន្យារបស់គេលើសពីឆ្នាំ២០២៥ ទេនោះ៕

គ្រូធំ Spurs គ្រោងបដិសេធសំណើរាល់សំណើផ្តល់ជូនពីក្លិបនានា រួមទាំង Liverpool

គ្រូធំ Spurs គ្រោងបដិសេធសំណើរាល់សំណើផ្តល់ជូនពីក្លិបនានា រួមទាំង Liverpool

អ្នកចាត់ការក្រុម Tottenham Hotspur លោក Ange Postecoglou ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបដិសេធរាល់សំណើការងារទាំងអស់ នៅក្នុងរដូវក្តៅខាងមុខនេះ រួមទាំងពីក្រុមហង្សក្រហម Liverpool ផងដែរ។ ជាក់ស្តែង បុរសវ័យ ៥៨ឆ្នាំរូបនេះ បានសម្រេចចិត្តផ្ទេរពីក្លិប Celtic ដើម្បីមកដឹកនាំក្រុមអង់គ្លេសវិញ កាលពីដើមរដូវកាលនេះ ដោយសង្ឃឹមថាអាចនឹងជួយស្រោចស្រង់ក្រុម Spurs ឡើងវិញ បន្ទាប់ពីពួកគេបានខកខានក្នុងការចូលរួមប្រកួតពានរង្វាន់អឺរ៉ុបកាលពីរដូវកាលមុន។ ក្រោមការដឹកនាំរបស់ Postecoglou ក្រុម Spurs ហាក់មានភាពល្អប្រសើគួរសមនៅរដូវកាលនេះ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាង Premier League ដោយមាន ៥ពិន្ទុតាមពីក្រោយក្រុមលេខ៤ Aston Villa។ ហើយឥឡូវនេះ បើយោងតាមគេហទំព័រ Football Insider បានអះអាងថា លោក Postecoglou គ្រោងនឹងបដិសេធរាល់ការផ្តល់ជូនណាមួយ ដែលចង់បានលោកទៅកាន់តំណែងជាអ្នកចាត់ការក្រុម បន្ទាប់ពីមានភាពរីករាយជាមួយក្លិប នៅក្នុងរដ្ឋធានីប្រទេសអង់គ្លេសមួយនេះ។ មិនតែប៉ុណ្ណោះ អតីតគ្រូបង្វឹកក្រុម Celtic រូបនេះ គ្មានចេតនាចាកចេញ ទៅធ្វើជាអ្នកចាត់ការនៅក្រុមផ្សេងទៀតនោះឡើយ នៅរដូវក្តៅខាងមុខនេះ បើទោះបីជា Liverpool ហាក់បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើលោក ដើម្បីទៅជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងត្រូវចាកចេញនៅរដូវកាលក្រោយ ៕

R.Madrid កំពុងពិចារណាបញ្ចេញកីឡាកររបស់ខ្លួន ឲ្យក្លិបផ្សេងខ្ចីជើង នៅរដូវកាលក្រោយ

R.Madrid កំពុងពិចារណាបញ្ចេញកីឡាកររបស់ខ្លួន ឲ្យក្លិបផ្សេងខ្ចីជើង នៅរដូវកាលក្រោយ

ក្លិប Real Madrid និងអ្នកចាត់ការក្រុម លោក Carlo Ancelotti ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការពិចារណាដាក់ឲ្យកីឡាករ Arda Guler ទៅឲ្យក្លិបដទៃខ្ចីជើង នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ ។ ជាការពិតណាស់ ចំពេលកំពុងមានការរំពឹងទុកខ្ពស់ចំពោះការមកដល់របស់ខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករ Endrick គួបផ្សំជាមួយ Brahim Diaz កំពុងបង្ហាញគុណផលលេងដ៏លេចធ្លោផងនោះ បានធ្វើឲ្យពេលវាក្នុងការបង្ហាញខ្លួនរបស់ Guler មើលទៅកាន់ពិបាក។ ហើយយ៉ាងណាមិញ ទោះបីជាមានជាបានជាសះស្បើយពីបញ្ហារបួសហើយក៏ដោយ ប៉ុន្តែ Guler បានបង្ហាញខ្លួនៅក្នុងក្រុមរបស់លោក Ancelotti ត្រឹមតែ ២៥នាទី ទាំងនៅក្នុងក្របខ័ណ្ឌ La Liga និង Champions League ។ ជុំវិញស្ថានភាពនេះហើយ ទើបទាំងក្លិប និងអ្នកចាត់ការក្រុមលោក Ancelotti យល់ឃើញថា ជម្រើសល្អបំផុតសម្រាប់ Guler គឺគេគួរឲ្យត្រូវបានដាក់ឲ្យក្លិបដទៃខ្ចីជើង ដើម្បីអាចបង្ហាញពីសម្ថភាពពេញលេញ នៅរដូវកាលក្រោយនេះ ៕

Haaland និយាយត្រង់ថាមានតែ Messi ត្រូវចូលនិវត្តន៍ទេ ទើបគេអាចឈ្នះ Ballon d’Or បាន

Haaland និយាយត្រង់ថាមានតែ Messi ត្រូវចូលនិវត្តន៍ទេ ទើបគេអាចឈ្នះ Ballon d’Or បាន

ថ្មីៗនេះ តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី២ ទល់នឹង Copenhagen ជុំវិញឱកាសក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។ ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី ៥២ គ្រាប់ ក្នុងការប្រកួតចំនួន ៥៣ លើក សម្រាប់ក្រុមអង់គ្លេសកាលពីរដូវកាលមុន ដែលបានជួយឲ្យក្រុមរបស់គេឈ្នះពានរង្វាន់ Champions League, FA Cup និង Premier League ។ តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Lionel Messi ដែលបានលើកពាន World Cup ជាមួយអាហ្សង់ទីនក្នុងឆ្នាំ២០២២ បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ទៅវិញ។ យ៉ាងណាមិញដោយបានលើកឡើងពីការខកខានឱកាសឈ្នះពានរង្វាន់បុគ្គលដ៏ល្បីល្បាញនេះ Haaland បាននិយាយថា ៖ ” ខ្ញុំបានឈ្នះអ្វីៗស្ទើតែគ្រប់យ៉ាងទៅហើយ នៅវ័យត្រឹម២៣ឆ្នាំ ដូច្នេះខ្ញុំនៅតែចង់បន្តឈ្នះវាទៀត។ តែ Messi គឺជាកីឡាករល្អបំផុត ហើយប្រហែលមានតែគាត់ត្រូវចូលនិវត្តន៍ប៉ុណ្ណោះ ទើបអ្នកផ្សេងអាចត្រូវចាត់ទុកថាជាកីឡាករល្អបំផុតបាន” ។ ទន្ទឹមនឹងនេះ Haaland បានបង្ហើបថារូបគេគឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់តារាសញ្ជាតិអាហ្សង់ទីន ស្របពេលរូបគេក៏បាននិយាយទៀតផងដែរថា មិនខកចិត្តនោះទេដែលខ្លួនមិនអាចបានឈ្នះពានរង្វាន់ Ballon d’Or បើទោះបីជាអាចសម្រេចបានភាពជោគជ័យធំៗជាច្រើន កាលពីរដូវកាលមុនក៏ដោយ៕

Barca ចាប់ផ្តើមបើកការចរចាជាមួយអតីតគ្រូធំអាល្លឺម៉ង់ ជុំវិញតំណែងនៅ Camp Nou

Barca ចាប់ផ្តើមបើកការចរចាជាមួយអតីតគ្រូធំអាល្លឺម៉ង់ ជុំវិញតំណែងនៅ Camp Nou

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា បានបើកកិច្ចពិភាក្សាជាមួយអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Hansi Flick ជុំវិញតំណែងអ្នកចាត់ការក្រុមនៅទឹកដី Camp Nou។ ជាការពិតណាស់ នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រុមម្ចាស់ជើងឯក La Liga នឹងត្រូវចែកផ្លូវគ្នាជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោកXavi ដែលបានប្រកាសលាលែងពីតំណែង នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចាញ់ ៥–៣ ក្រោមថ្វីជើងក្រុម Villarreal កាលពីខែមករា។ ហើយឥឡូវនេះ យោងតាមអ្នកកាសែត Florian Plettenberg បានបង្ហាញថា ក្លិប Barcelona បានចាប់ផ្តើមធ្វើការពិភាក្សាជាមួយបុរសសញ្ជាតិជនជាតិអាល្លឺម៉ង់ ដែលជាបេក្ខភាពសំខាន់ម្នាក់របស់ពួកគេ ដើម្បីស្នងតំណែង Xavi សម្រាប់រដូវកាលក្រោយនេះ។​ ប្រភពដដែលនេះ បានអះអាងទៀតថា លោក Flick ត្រូវបានគេយល់ថាបើកចំហក្នុងការចូលមកកាន់តំណែងនៅក្លិបយក្សកាតាឡាន់ ខណ:ប្រធានក្លិប Barca លោក Laporta គឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់លោក ជាយូរណាស់មកហើយ ពោលគឺមុនពេលលោក Xavi ចូលមកដឹកនាំក្រុមទៅទៀត៕