Blog

Southampton ក្លាយជាក្រុមទី៣ ដែលបានឡើងមកលេងនៅក្របខណ្ឌ EPL រដូវកាលថ្មីខាងមុខ

Southampton ក្លាយជាក្រុមទី៣ ដែលបានឡើងមកលេងនៅក្របខណ្ឌ EPL រដូវកាលថ្មីខាងមុខ

Southampton បានផ្តួលក្រុម Leeds United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship ដើម្បីទទួលបានការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញក្រោយធ្លាក់ទៅកាលពីរដូវកាល​មុន។ ព្រមជាមួយគ្នានេះដែរពួកគេនិងទទួលបានប្រាក់រង្វាន់ប្រមាណ១៤0 លានផោន ខណៈពួកគេនិងវិលមកលេងនៅលីកកំពូលក្រោយធ្លាប់លេង១១ឆ្នាំឆ្នាំមុនពេលធ្លាក់ចេញ។ គួរកត់សម្គាល់ថាក្លឹបដែលមាន មូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងចក្រភពអង់គ្លេសឈរនៅចំណាត់ថ្នាក់លេខ៤ និងមានបីពិន្ទុតាមពីក្រោយ Leeds ដែលឈរនៅលេខរៀងទី៣ ខណៈពួកគេនិងឡើងមកលេងនៅលីកកំពូលវិញជាមួយ Leicester និង Ipswich Town។ គ្រាប់បាល់ជ័យជំនះតែ១គ្រាប់របស់ Adam Armstrong និងជាគ្រាប់បាល់ទី២៤ ក្រោយការបញ្ជូនរបស់ Will Smallbone គឺបានធានាសុវត្តិភាពសម្រាប់ពួកគេ ខណៈកីឡាករបម្រុង Daniel James អតីតកីឡាករ Man.Utd បច្ចុប្បន្នលេងអោយ Leeds ព្យាយាមស៊ុតបាល់ប៉ះរបារទីចុងម៉ោងដើម្បីតាមស្មើ ប៉ុន្តែមិនអាចវាយបកតាមស្មើក្រុមលោក Russell Martin នៅនាទីទី១២នៃម៉ោងបន្ថែមជិតបញ្ចប់ការប្រកួត។ ដូច្នេះ បរាជ័យវគ្គPlay-off សម្រាប់ Leeds បានបន្តអោយពួកគេលេងនៅក្របខណញឌ Championship មួយរដូវកាលទៀត ខណៈក្រុមបានបង្កើតកំនត់ត្រាចាញ់វគ្គផ្តាច់ព្រ័ត្រចំនួន ៣ដង ចុងក្រោយរបស់ពួកគេនៅ Wembley ដោយមិនស៊ុតបញ្ចូលទី…

Barcelona បញ្ជាក់ច្បាស់ៗថា ត្រូវតែបញ្ចប់តំណែងលោក Xavi យ៉ាងតក់ក្រហល់បំផុត

Barcelona បញ្ជាក់ច្បាស់ៗថា ត្រូវតែបញ្ចប់តំណែងលោក Xavi យ៉ាងតក់ក្រហល់បំផុត

ក្លឹប Barcelona បានបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Xavi Hernandez ចេញជាផ្លូវការណ៏ហើយ ខណៈក្លឹបយក្សកាតាឡាន់កំបុងសម្លឹងចង់បានអតីតគ្រូបង្វឹក Bayern Munich លោក Hansi Flick មកជំនួសរូបលោក។ Legend របស់ក្លឹបលោក Xavi បច្ចុប្បន្នមានវ័យ៤៤ឆ្នាំ នឹងទទួលបន្ទុកដឹកនាំ Barcelona ធ្វើការប្រកួតជាលើកចុងក្រោយនៅថ្ងៃអាទិត្យ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួត La Liga ចុងក្រោយនៃរដូវកាលនេះ។ គួរកត់សម្គាល់ថាគ្រូបង្វឹកសញ្ជាតិអស្បាញរូបនេះមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ និងបានគេជូនដំណឹងអំពីការសម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយក្លឹបដោយបានជួបជាមួយប្រធានក្លឹបលោក Joan Laporta និងនាយកផ្នែកកីឡា(Sporting Director)គឺលោក Deco កាលពីថ្ងៃសុក្រ គិតជាពេលវេលាយ៉ាងហោចណាស់១ខែកន្លងទៅបន្ទាប់ពីយល់ព្រមបន្តនៅ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរមិននឹកស្មានដល់។ រំលឹកដល់ខែមសាកន្លងទៅលោក Xavi ត្រូវបានប្រធានក្លឹបខាងលើ បញ្ចុះបញ្ចូលអោយបន្តនៅជាមួយក្រុមបន្ទាប់ពីកំលុងខែមករាកន្លងទៅអតីតកាពីតែនក្រុម Barcelona ថាខ្លួននឹងចាកចេញពីទឹកដី Camp Nou ។ទោះយ៉ាងណាការអត្ថាធិប្បាយថ្មីៗរបស់លោក Xavi បាននិយាយរិះគន់ដោយបើកចំហអំពីការតស៊ូផ្នែកហិរញ្ញវត្ថុរបស់ក្លឹប បានធ្វើអោយលោក Laporta មានវ័យ៦២ឆ្នាំ ខឹងសម្បារ ហើយទីបំផុត Barcelona បានសរសេរយ៉ាងខ្លីថាអរគុណលោក…

Arsenal ចង់បានខ្សែប្រយុទ្ធរបស់ Newcastle រូបនេះ ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល ១៨០លានផោន

Arsenal ចង់បានខ្សែប្រយុទ្ធរបស់ Newcastle រូបនេះ ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល ១៨០លានផោន

ក្លឹបកាំភ្លើងធំ Arsenal ​នឹង​ត្រូវ​ចំណាយ​កញ្ចប់សាច់ប្រាក់ប្រមាណ ១៨០លាន​ផោន​ ប្រសិនចង់ចុះ​ហត្ថលេខា​ផ្ទេរខ្សែ​ប្រយុទ្ធ Alexander Isak របស់ក្លឹបសារិកាព្រៃ Newcastle United គួរកត់សម្គាល់ថា Arsenal កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមពាន Premier League ពីក្រុម Man City នារដូវកាលនេះ។ ដោយឡែក កីឡាករវ័យ ២៤ឆ្នាំ រូបនេះកំពុងស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ជាមួយ Newcastle United ហើយក៏មានមតិជាច្រើនលើកឡើងថា តម្លៃដ៏ធំសម្បើម ធ្វើឲ្យ Arsenal ពិចារណាឡើងវិញ ព្រោះសមត្ថភាព Isak នៅមានកម្រិត មិនសមាមាត្រគ្នានោះឡើយ បើធៀបនឹងខ្សែប្រយុទ្ធក្មេងៗដែលមានតម្លៃខ្លួនប្រហាក់ប្រហែលនេះ៕

ក្លឹប West Ham បានតែងតាំងគ្រូបង្វឹកថ្មីរូបនេះ ដើម្បីជំនួសលោក David Moyes

ក្លឹប West Ham បានតែងតាំងគ្រូបង្វឹកថ្មីរូបនេះ ដើម្បីជំនួសលោក David Moyes

ក្លឹបញញួរធំ West Ham United បានតែងតាំងអតីតអ្នកចាត់ការជម្រើសជាតិអេស្ប៉ាញ និងក្លឹប Real Madrid លោក Julen Lopetegui ជាគ្រូបង្គោលថ្មីរបស់ពួកគេ សម្រាប់ជំនួសតំណែងលោក David Moyes នេះបើតាមការប្រកាសពីក្លឹបលេងនៅលីគ Premier League។ លោក Lopetegui ដែលពីមុនធ្លាប់ដឹកនាំក្លិប Wolverhampton Wanderers ក្នុងលីគ Premier League ដែរនោះ នឹងទទួលបន្ទុកដឹកនាំ West Ham នៅថ្ងៃទី០១ ខែកក្កដាខាងមុខ បន្ទាប់ពីលោក Moyes ចាកចេញពីក្លិបមានមូលដ្ឋាននៅភាគខាងកើតទីក្រុង London ក្នុងខែនេះ ដោយការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់។ លោក Lopetegui បានចុះកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ជាមួយ West Ham ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ដោយរកបាន ៥២ពិន្ទុ និងបានខកខានការប្រកួតក្នុងព្រឹត្តិការណ៍ European នៅរដូវកាលក្រោយ។ ​បុរសវ័យ ៥៧ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ២០១៦…

Garnacho ហៅ​កីឡាករ​រូប​នេះ​ថាជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់បន្ទាប់ពី Messi និង Ronaldo

Garnacho ហៅ​កីឡាករ​រូប​នេះ​ថាជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់បន្ទាប់ពី Messi និង Ronaldo

យើង​បាន​ដឹង​ហើយ​ថា តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ដ៏​ធំ​ធេង​ពី Alejandro Garnacho។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United រូប​នេះ បាន​ជ្រើស​យក​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក។ យ៉ាង​ណា​មិញ កីឡាករ​ដែល Alejandro Garnacho ចាត់​ទុក​ថា ស្ថិត​ក្នុង​តំណែង​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​ដែរ​នោះ​គឺ Vinicius Jr។ បន្ទាប់​ពី​ការ​វាយ​បក​ដ៏​អស្ចារ្យ​របស់ Real Madrid ទៅ​លើ Bayern Munich ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Garnacho បាន​ចូល​ទៅ​ខំមិន​នៅ​ក្នុង​គណនី Instagram របស់ Vinicius Jr ថា៖ “កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់”។ គួរ​ដឹង​ផង​ដែរ​ថា Alejandro Garnacho គឺ​ជា​អ្នកគាំទ្រ​ដ៏​ងប់ងល់ និង​ចាត់​ទុក Cristiano Ronaldo ជា​និមិត្ត​រូប​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ​ដែរ…

ប្រសិនបើ Bellingham ទៅជំនួសតំណែង Toni Kroos នៅឆ្នាំ ២០២៥, ចុះកន្លែងគាត់អ្នកណាមកជំនួស?

ប្រសិនបើ Bellingham ទៅជំនួសតំណែង Toni Kroos នៅឆ្នាំ ២០២៥, ចុះកន្លែងគាត់អ្នកណាមកជំនួស?

Real Madrid ហាក់ដូចជាកំពុងរៀបចំផែនការនៅរដូវកាលក្រោយជាមួយ Toni Kroos ជាផ្នែកមួយនៃក្រុមរបស់ពួកគេ ប៉ុន្តែពួកគេបានចាប់ផ្តើមយុទ្ធសាស្រ្តបន្តបន្ទាប់គ្នា នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់។ ហើយវាអាចមានឥទ្ធិពលលើ Jude Bellingham ផងដែរ។ Bellingham បានដំណើរការយ៉ាងល្អបំផុតក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធកណ្ដាល ដែលអាចផ្លាស់ប្តូរទៅក្នុងប្រអប់ទីបានទៀតផង ខណៈដែល Los Blancos មានជម្រើសជាច្រើនដែលលេងនៅបម្រើកណ្តាល ដោយមាន Fede Valverde, Aurelien Tchouameni និង Eduardo Camavinga ស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅក្នុងប្រកួតនេះ។ ទោះយ៉ាងណាក៏ដោយ សារព័ត៌មាន BILD នៅប្រទេសអាល្លឺម៉ង់បានប្រកាសថា Los Blancos កំពុងចោលភ្នែកមកមើលកីឡាករ Bayer Leverkusen ម្នាក់គឺកីឡាករ Florian Wirtz ។ កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះត្រូវ​បាន​ Barcelona និង Real Madrid កំណត់​ថា​ជា​កីឡាករ​មាន​ទេពកោសល្យ​កំពូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​រូបគេទំនងនឹង​នៅ​ជាមួយ Leverkusen នៅ​រដូវ​កាល​ក្រោយ ហើយ​គេ​ជឿ​ថា Die Werkself នឹង​ទាមទារ​ប្រាក់ប្រមាណ…

Kylian Mbappe នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ Real Madrid

Kylian Mbappe នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ Real Madrid

Real Madrid នឹងធ្វើឱ្យ Kylian Mbappe ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ពួកគេនៅពេលគាត់ចូលរួមជាមួយក្លឹបនៅខែក្រោយ។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​រូបនេះបាន​រំកិល​ខ្លួនមួយជំហានទៀត​ខិតជិតទៅ​ទីក្រុង Los Blancos បន្ទាប់​ពី​បាន​បញ្ជាក់​ពី​ចេតនា​ចង់​ចាក​ចេញ​ពី Paris Saint-Germain នៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់។ Mbappe បានបដិសេដការបន្តកុងត្រានៅ Parc des Princes ហើយឥឡូវនេះគាត់នឹងចាកចេញដោយឥតតម្លៃខ្លួនដើម្បីចូលរួមជាមួយ Real Madrid ។ មិនមានការបញ្ជាក់ច្បាស់ការពីការមកដល់របស់គាត់នៅទីក្រុងម៉ាឌ្រីដថ្ងៃណានៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងទុកថានឹងប្រកាសជាផ្លូវការរហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League របស់ពួកគេជាមួយនឹងក្រុម Borussia Dortmund នៅថ្ងៃទី១ខែមិថុនា។ ការពិភាក្សាកំពុងបន្តលើព័ត៌មានលម្អិតនៃកិច្ចសន្យារបស់ Mbappe ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំនៅលើតុក្នុងទីក្រុង Madrid ។ អ្នកតំណាងរបស់ Mbappe កំពុងជំរុញឱ្យមានចំណែកនៃសិទ្ធិរូបភាពច្រើនជាង Real Madrid បានយល់ព្រម រួមជាមួយនឹងប្រាក់បៀវត្សរ៍។ គាត់ត្រូវបានគេរំពឹងថានឹងរកបានច្រើនជាង ២១លានអឺរ៉ូនៅក្នុងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមូលដ្ឋានដែលធ្វើឱ្យគាត់នាំមុខ Vinicius Junior និង Jude Bellingham ដែលជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លឹបសម្រាប់រដូវកាលក្រោយ។

Dortmund នឹងទទួលបានប្រាក់៥លានអឺរ៉ូពី Real Madrid ប្រសិនបើពួកគេឈ្នះ Champions League

Dortmund នឹងទទួលបានប្រាក់៥លានអឺរ៉ូពី Real Madrid ប្រសិនបើពួកគេឈ្នះ Champions League

Real Madrid បានកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ជាលើកទីពីរក្នុងរយៈពេល ៣ឆ្នាំដោយទទួលបានជ័យជម្នះយ៉ាងអស្ចារ្យទៅលើក្រុម Bayern Munich នៅកីឡដ្ឋាន Santiago Bernabeu ។ ក្រុមរបស់លោក Carlo Ancelotti នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley នៅថ្ងៃទី១ ខែមិថុនា ជាកន្លែងដែលពួកគេនឹងជួបជាមួយក្រុម Borussia Dortmund ។ ការប្រកួតនោះផងដែរយើងនឹងឃើញ Jude Bellingham ឡើងមកប៉ះអតីតក្រុមរបស់គាត់ នៅលើទីលានដែលជាផ្ទះរបស់គាត់ក្នុងប្រទេសអង់គ្លេសផងដែរ។ គាត់នឹងបញ្ចប់ក្ដីសុបិន្ដក្នុងរដូវកាលដំបូងរបស់គាត់នៅ Real Madrid ប្រសិនបើគាត់អាចជួយពួកគេឈ្នះពានរង្វាន់ UCL លើកទី ១៥បានសម្រេច។ Real Madrid នឹងត្រូវចំណាយ ៥លានអឺរ៉ូទៅឱ្យ Dortmund ប្រសិនបើពួកគេឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នេះបើយោងតាមការបន្ថែមនៅក្នុងកិច្ចព្រមព្រៀងដែលបានផ្ទេរកីឡាករវ័យ ២០ឆ្នាំរូបនេះធ្វើដំណើរទៅកាន់រដ្ឋធានីអេស្ប៉ាញកាលពីរដូវក្តៅ។ សរុបមក Real Madrid អាចនឹងត្រូវចំណាយប្រាក់ ៣០.៩លានអឺរ៉ូទៅឱ្យ Dortmund ដែលជាផ្នែកមួយការបន្ថែមនៅក្នុងកិច្ចព្រមព្រៀង Bellingham បើទោះបីជាពួកគេនឹងត្រូវបន្ថែមប្រាក់៥លានផោនទៀតនៅខែក្រោយក៏ដោយ…

PSG នឹង​ឈាន​ដល់​ការ​ផ្ទេរ​តារាទើបតែរះវ័យ ២១ឆ្នាំ ជាមួយ​ Barcelona

PSG នឹង​ឈាន​ដល់​ការ​ផ្ទេរ​តារាទើបតែរះវ័យ ២១ឆ្នាំ ជាមួយ​ Barcelona

អ្នកគាំទ្រក្លឹប Barcelona មួយចំនួនស្ទើរតែមិនអាចទប់អារម្មណ៍រំភើបរបស់ពួកគេចំពោះការលើកឡើងថា Xavi Simons អាចត្រលប់មកក្លឹបវិញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ ហើយវាប្រហែលជាល្អណាស់បើសិនរឿងនេះជាការពិត។ Simons ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ឃ្លា​មួយ​ក្នុង​កិច្ចសន្យា​ដែល​អនុញ្ញាត​ឱ្យ​គាត់​ជ្រើសរើស​នៅកន្លែង​ដែល​គាត់​ទៅខ្ចី​ជើង​បានប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ខ្ចី​ចេញ ហើយ​ដោយ​កីឡាករ​ហូឡង់​រីករាយ​នឹង​ត្រឡប់​ទៅ Barcelona នោះ​វា​នឹង​ក្លាយ​ជា​ការ​បន្ថែម​តម្លៃ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​រដូវក្តៅ​នេះ​សម្រាប់ Barcelona។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ Sport ក្លឹប Paris Saint-Germain ដែលជាក្លឹបមេរបស់គាត់ មិនមានបំណងដាក់ឱ្យខ្ចីគាត់ម្តងទៀតទេនៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលមុនខ្ចីទៅ RB Leipzig និង PSV Eindhoven ។ Simons នឹងបន្តនៅក្លឹប ឬត្រូវបានលក់ ប៉ុន្តែមិនតិចជាង ១០០លានអឺរ៉ូទេ សំខាន់គឺធ្វើឱ្យគាត់ចេញពីបញ្ជីគោលដៅរបស់ Barcelona លុះត្រាតែស្ថានភាពនោះផ្លាស់ប្តូរ។

ខ្សែប្រយុទ្ធឆ្នើមប្រស៊ីលរូបនេះ មិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤ ទេ

ខ្សែប្រយុទ្ធឆ្នើមប្រស៊ីលរូបនេះ មិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤ ទេ

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថា ខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពុងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។ មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League មិន​បាន​ចូល​លេង​ទេ​ចាប់​តាំង​ពី​មាន​របួស​សរសៃ​ពួរ​ជើង និង​សរសៃ​ពួរ​ជង្គង់​ឆ្វេង​របស់​គាត់​កាល​ពី​ខែ​តុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនាគឺរូបគេមិនមានឈ្មោះនោះឡើយ។ មួយវិញទៀតកីឡាកររួមជាតិមានដូចជាខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហម Man United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អជាមួយក្លឹបព្រមទាំងបញ្ហារបួសរបស់ពួកគេនោះ។ ផ្ទុយទៅវិញគ្រូបង្វឹកលោក Dorival Junior បានដាក់អោយកីឡាករយុវជន Endrick បច្ចុប្បន្នលេងអោយក្រុម Palmeiras និងត្រៀមផ្ទេរទៅ Real Madrid នៅខែកក្កដា ក្នុងវ័យ១៨ឆ្នាំ អោយស្ថិតក្នុងចំណោមកីឡាករសរុបទាំង ២៣ នាក់របស់គាត់។ Endrick គឺជាកីឡាករស៊ុតបញ្ចូលទីឱ្យប្រេស៊ីលក្នុងជ័យជម្នះ ១-០ លើក្រុមតោកំណាចអង់គ្លេសនៅកីឡដ្ឋាន Wembley…