Author: admin

ក្លឹប​ទាំង​១០​ ដែលរក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ UCL រដូវកាល​នេះ​

ក្លឹប​ទាំង​១០​ ដែលរក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ UCL រដូវកាល​នេះ​

ខាង​ក្រោម​នេះ​ជា​ក្លឹប​ទាំង​១០​ ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ UEFA Champions League ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ គិត​មក​ត្រឹម​ពេល​នេះ​៖ ១. ក្លឹប​ Arsenal៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៥​គ្រាប់​។ ២. ក្លឹប​ Manchester City៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៥​គ្រាប់​។ ៣. ក្លឹប​ Atletico Madrid៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៥​គ្រាប់​។ ៤. ក្លឹប​ Real Madrid៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៣​គ្រាប់​។ ៥. ក្លឹប​ Manchester United៖ រក​បាន​គ្រាប់​បាល់​សរុប​ ១២​គ្រាប់​។ ៦. ក្លឹប​ Bayern Munnich៖ រក​បាន​គ្រាប់​បាល់​សរុប​ ១១​គ្រាប់​។ ៧. ក្លឹប​ Leipzig៖ រក​បាន​គ្រាប់​បាល់​សរុប​ ១១​គ្រាប់​។ ៨. ក្លឹប​ Barcelona៖ រក​បាន​គ្រាប់​បាល់​សរុប​ ១០​គ្រាប់​។ ៩. ក្លឹប​ Porto៖ រក​បាន​គ្រាប់​បាល់​សរុប​ ១០​គ្រាប់​។ ១០. ក្លឹប​ Galatasaray៖ រក​បាន​គ្រាប់​បាល់​សរុប​ ១០​គ្រាប់​៕

PSG រក្សាជោគវាសនា ដោយតាមស្មើជាមួយ Newcastle ដោយបាល់បេណាល់ទីរបស់ Mbappe

PSG រក្សាជោគវាសនា ដោយតាមស្មើជាមួយ Newcastle ដោយបាល់បេណាល់ទីរបស់ Mbappe

Newcastle បានទទួលជ័យជម្នះ 1-0 ដ៏កក្រើកនៅទីក្រុងប៉ារីស បន្ទាប់ពីគ្រាប់បាល់របស់ Aleksander Isak នៅតង់ទីមួយ។ PSG កំពុងប្រឈមមុខនឹងការបរាជ័យជាលើកទីពីរក្នុងរយៈពេលជាច្រើនខែក្រោមស្នាដៃក្រុម Newcastle រហូតដល់នាទីទី 8 នៃម៉ោងបន្ថែម ការបញ្ជូនបាល់របស់ Ousmane Dembele បានប៉ះរាងកាយរបស់ខ្សែការពារ Tino Livramento ហើយបន្ទាប់មកបាល់បានលោតទៅដៃរបស់គាត់។ អាជ្ញាកណ្តាល Szymon Marciniak គាត់មិនបានពិន័យទេ ប៉ុន្តែត្រូវបានប្រាប់ឱ្យពិនិត្យឡើងវិញនូវការសម្រេចចិត្តដោយ VAR និងបានផ្តល់បាល់ពិន័យ11ម៉ែត្រទៅលើក្រុម New Castle។ Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទី និងទទួលបានលទ្ធផលស្មើ 1-1 ដែលរក្សាជោគវាសនារបស់ PSG នៅក្នុងក្របខណ្ឌ UEFA Champion League។

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះលើក្រុម AC Milan នៅកីឡដ្ឋាន San Siro ។ Marco Reus របស់ Dortmund បានស៊ុតបញ្ចូលទីដើម្បីបើកការនាំមុខ ត្រឹមតែបួននាទីបន្ទាប់ពី Olivier Giroud របស់ AC Milan បានសង្គ្រោះបាល់ប៉េណាល់ទីដំបូង។ បន្ទាប់មក កីឡាករ Samuel Chukwueze រកបានគ្រាប់បាល់តាមស្មើអោយ AC Milan មុនពេលពាក់កណ្តាលតង់។ ប៉ុន្តែកីឡាករអង់គ្លេសវ័យ 19 ឆ្នាំ Jamie Bynoe-Gittens បានស្តារភាពខ្លាំងរបស់ក្រុមអាល្លឺម៉ង់ឡើងវិញនៅតង់ទីពីរ មុនពេល Karim Adeyemi ស៊ុតបញ្ចូលទីដើម្បីរក្សា ជ័យជម្នះ។ Dortmund ឈរនៅលើកំពូលតារាងនៃពូល F មានចំនួនបីពិន្ទុលើក្រុម Paris St-Germain បន្ទាប់ពីក្រុមPSG បានត្រឹមស្មើជាមួយ ក្រុម Newcastle…

Ramos ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ​ក្នុង​អាជីព​របស់​ខ្លួន

Ramos ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ​ក្នុង​អាជីព​របស់​ខ្លួន

ខ្សែ​ការពារ​អេស្ប៉ាញ​ Sergio Ramos ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ លើក​ទី២៩នេះ​បាន​កើត​ឡើង​អំឡុង​ប្រកួត​រវាង​ក្លឹប Real Sociedad ប៉ះ​នឹង​ក្លឹប Sevilla ដោយ​ខាង Sevilla ចាញ់​ក្នុង​លទ្ធផល ២ទល់​នឹង​ ១។ អតីត​កីឡាករ Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បានអាជ្ញាកណ្ដាល​ឱ្យ​កាត​ក្រហម​នៅ​នាទី​ទី៨៨។ Ramos ជា​កីឡាករ​ដែល​ទទួល​បាន​កាតក្រហម​ច្រើន​ជាង​គេ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​លីគ​អេស្ប៉ាញ​ La Liga។ ចំណែក​ថ្នាក់​ពិភពលោក​វិញ Ramos នៅ​ពី​ក្រោយ​កីឡាករកូឡុំប៊ី Gerardo Bedoya ដែល​ទទួល​បាន ៤៦កាត។ ក្នុង​ចំណោម​កាតក្រហម​ទាំង ២៩ របស់ Ramos កីឡាករ​រូប​នេះ​បាន​កាតក្រហម​ពេល​លេង​នៅ Real Madrid ច្រើន​ជាង​គេ​ ដោយ​បាន ២៦ដង។ សូម​ជម្រាប​ផង​ដែរ​ថា Ramos ត្រលប់​មកលេង Sevilla នៅ​ក្នុង​ឆ្នាំ២០២៣នេះ ក្រោយ​ចាកចេញ​ពី​ក្លឹប Paris Saint-Germain៕

អ្នក​ចាត់​ការ​ក្លឹប Bayern Munich ថា​ចង់​បន្ត​ទុក​ខ្សែ​ប្រយុទ្ធ Thomas Muller ឲ្យ​នៅ​ក្លឹប​បន្ត​ទៀត

អ្នក​ចាត់​ការ​ក្លឹប Bayern Munich ថា​ចង់​បន្ត​ទុក​ខ្សែ​ប្រយុទ្ធ Thomas Muller ឲ្យ​នៅ​ក្លឹប​បន្ត​ទៀត

លោក Tuchel បាន​និយាយ​ថា Bayern ចង់​បន្ត​ឲ្យ Muller នៅ​ក្លឹប​បន្ត ដោយ​លោក​ដឹង​ថា​កីឡាករ​រូប​នេះ​ចង់​បន្ត​លេង​នៅ​ក្លឹប។ អ្នក​ចាត់​ការ​បន្ត​ទៀត​ថា លោក​គោរព​ Muller ណាស់ ព្រោះ​កីឡាករ​គឺ​ជា​វីរបុរស​របស់​ក្លឹប។ កុងត្រា​របស់​ Thomas Muller ជាមួយ Bayernនឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ។ របាយការណ៍​មួយ​ចំនួន​បាន​អះអាង​ថា​ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា ដើម្បី​ត​កុងត្រា​ថ្មី។ កាល​ពី​ពេល​ថ្មីៗ​នេះ Muller បាន​ទម្លាយ​ថា រូប​គេ​មិន​មាន​ចេតនា​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ​ឡើយ៕

Barcelona គ្មាន​ផែនការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស Gavi ឡើយ

Barcelona គ្មាន​ផែនការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស Gavi ឡើយ

ក្លឹប​ Barcelona មិន​មាន​ផែន​ការ​ណា​មួយ​ដើម្បី​ទិញ​កីឡាករ​ថ្មី​មក​ជំនួស​ខ្សែ​បម្រើ Gavi នោះ​ឡើយ។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Joan Laporta ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ។ លោក Laporta បាន​និយាយ​ថា ក្រុម​ Barca គឺ​ជា​ក្រុម​ដែល​សំបូរ​កីឡាករ​ឆ្នើម។ លោក​គិត​ថា ក្លឹប​មាន​កីឡាករ​ល្អៗ​សម្រាប់​ប្រជែង​ពាន​ក្នុង​រដូវ​កាល​នេះ​ហើយ។ ដូច្នេះ Barca មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​នា​ខែ​មករា​ខាង​មុខ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ Gavi បាន​រង​របួស​ដាច់​សរសៃ​ខ្សែ​ពួរ​នៅ​ជង្គង់​ស្ដាំ ក្នុង​អំឡុង​ពេល​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ របួស​ធ្ងន់ធ្ងរ​បែប​នេះ មាន​ន័យ​ថា Gavi នឹង​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ។ ប្រភព​ខ្លះ​ថា កីឡាករ​អាច​នឹង​អវត្តមាន​រយៈ​ពេល ៦ ទៅ ៨ ខែ។ ខ្សែ​បម្រើ Gavi មាន​វ័យ​ទើប ១៩ ឆ្នាំ​ប៉ុណ្ណោះ។ កីឡាករ​បាន​ចាប់​ចូល​លេង​ឈុត​ធំ​ឲ្យ Barca តាំង​ពី​ឆ្នាំ ២០២១ មក ហើយ​គិត​មក​ទល់​ពេល​នេះ​ លេង​សរុប​បាន ១១១ ប្រកួត និង​ស៊ុត​ចូល ៧ គ្រាប់៕

Angel Di Maria បានកំណត់​ពេល​វេលាចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

Angel Di Maria បានកំណត់​ពេល​វេលាចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

កីឡាករ​វ័យ ៣៥ ឆ្នាំ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន ពេល​លេង​ចប់​កម្មវិធី Copa America ឆ្នាំ​ក្រោយ គឺ​ពេល​នោះ​ហើយ ដែល​រូប​គេ​នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ Copa America នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា​ ឆ្នាំ​ក្រោយ ហើយ​មាន​សហរដ្ឋអាមេរិក​ជា​ម្ចាស់​ផ្ទះ។ Di Maria បាន​ចាប់​ជួយ​លេង​ក្រុម​ឈុត​ធំ​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​ឆ្នាំ ២០០៨។ ប្រមាណ ១៦ ឆ្នាំ​ហើយ​ដែល​កីឡាករ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​ឲ្យ​ប្រទេស​ខ្លួន​សរុប ១៣៦ ប្រកួត និង​ស៊ុត​ចូល ២៩ គ្រាប់ ហើយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ឈ្នះ​ពាន​ធំៗ​ជា​ពិសេស World Cup កាល​ពី​ឆ្នាំ ២០២២ និង​ពាន Copa America កាល​ពី​ឆ្នាំ ២០២១។ បច្ចុប្បន្ន​អតីត​កីឡាករ PSG, Real Madrid និង Manchester United រូប​នេះ កំពុង​លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Benfica ហើយ​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប​ព័រទុយហ្គាល់​ចំនួន ១៤ ប្រកួត និង​ស៊ុត​ចូល ៧…

អ្នក​ចាំ​ទី Andre Onana មិន​មាន​របួស​ធ្ងន់ធ្ងរទេ ក្រោយពេលចេញ​លទ្ធផល​ពី​គ្រូពេទ្យ​ក្លឹប​ Manchester United ពិនិត្យ​រួច

អ្នក​ចាំ​ទី Andre Onana មិន​មាន​របួស​ធ្ងន់ធ្ងរទេ ក្រោយពេលចេញ​លទ្ធផល​ពី​គ្រូពេទ្យ​ក្លឹប​ Manchester United ពិនិត្យ​រួច

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ Onana បាន​រង​របួស​ពេល​កំពុង​បំពេញ​បេសកកម្ម​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កាម៉េរ៉ូន។ ក្នុង​ប្រកួត​រវាង​កាម៉េរ៉ូន និង​ Mauritius អ្នក​ចាំ​ទី​រូប​នេះ បាន​រង​របួស ក្នុង​ពេល​ជួយ​សង្គ្រោះ​បាល់។ នា​ពេល​នោះ កីឡាករ​ត្រូវ​បាន​ដូរ​ចេញ​ក្នុង​នាទី ៨១។ ក្រោយ​រង​របួស Onana បាន​ត្រលប់​មក​ក្លឹប Manchester United វិញ ដើម្បី​ពិនិត្យ​ស្ថានភាព​របួស។ ក្រោយ​ពិនិត្យ​រួច ជា​លទ្ធផល របួស​របស់ Onana មិន​ធ្ងន់​ធ្ងរ​ទេ ហើយ​អាច​បន្ត​ជួយ​បិសាច​ក្រហម​បាន ​ក្នុង​ការ​ប្រកួត​ប៉ះ​ Everton នា​ថ្ងៃ​អាទិត្យ​នេះ។ បច្ចុប្បន្ន Onana កំពុង​ហ្វឹកហាត់​ជាមួយ​កីឡាករ​បិសាច​ក្រហម​ផ្សេង​ទៀត ដើម្បី​ត្រៀម​លេង​ប្រកួត​ប៉ះ Everton ។ Onana មក​ចូល​រួម​ជាមួយ​ Manchester United កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ពី​ក្លឹប​អ៊ីតាលី Inter Milan ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជិត ៥០ លាន​ផោន។ កីឡាករ​វ័យ ២៧ ឆ្នាំ​ បច្ចុប្បន្ន​គឺ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​បិសាច​ក្រហម ហើយ​លេង​ ១៨ ប្រកួត​ហើយ​ឲ្យ​ក្លឹប​គិត​មក​ទល់​ពេល​នេះ៕

គ្រូបង្គោល​ក្លឹប​ Roma លោក​ Jose Mourinhoថា​ លោក​នឹង​ទៅ​ដឹក​នាំ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​ណា​មួយ​

គ្រូបង្គោល​ក្លឹប​ Roma លោក​ Jose Mourinhoថា​ លោក​នឹង​ទៅ​ដឹក​នាំ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​ណា​មួយ​

លោក​ Mourinho បាន​និយាយ​ថា​៖” នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​ទៅ​ដឹកនាំ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ ។ វា​អាច​នឹង​កើត​ឡើង​ ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ​ “។ លោក​បន្ត​ថា​៖” ទាក់​ទង​នឹង​រឿង​ជំនួស​ Ancelotti នៅ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​? ខ្ញុំ​គិត​លោក​ Perez ជា​មនុស្ស​ឆ្លាត​ ណា​មួយ​លោក​មាន​កំពូល​អ្នកដឹកនាំ​ក្លឹប​ស្រាប់​ទៅ​ហើយ​ អញ្ចឹង​លោក​ទៅ​គិត​ផ្លាស់​ប្ដូរ​គ្រូ​បង្គោល​លោក​ធ្វើ​អី​។ ខ្ញុំ​មាន​តែ​សង្ឃឹម​ថា​ Ancelotti នឹង​នៅ​ទី​នោះ​ ព្រោះ​គេ​ជា​គ្រូ​ដ៏​ល្អ​របស់​ Real Madrid “។ លោក​ Mourinho មក​ដឹកនាំ​ Roma បាន​២ឆ្នាំ​ហើយ​ ដោយ​លោក​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ Real, Chelsea, Man Utd និង​ Spurs ជា​ដើម​៕

Bernardo Silvaថា​ គាត់​ក៏​ធ្លាប់​គិត​គូរ​ផ្លាស់​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​​ដែរ​

Bernardo Silvaថា​ គាត់​ក៏​ធ្លាប់​គិត​គូរ​ផ្លាស់​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​​ដែរ​

ខ្សែបម្រើ​ Bernardo Silva បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ក៏​ធ្លាប់​គិតគូរ​ផ្លាស់​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ​ ក្រោយ​ក្លឹប​នៅ​ទី​នោះ​ចែចូវ​ចង់​បាន​គេ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​។ Silva បាន​និយាយ​ថា​៖” ខ្ញុំ​ច្បាស់​ជា​និយាយ​កុហក​អ្នកទាំង​អស់​គ្នា​ហើយ​ បើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​គិត​គូរ​រឿង​ផ្លាស់​ទៅ​កាន់​អារ៉ាប៊ីសាអ៊ូឌីត​ ក្រោយ​ពួក​គេ​ចែចូវ​ចង់​បាន​ “។ កីឡាករ​នេះ​បន្ត​ថា​៖” ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​នៅ​ទីនេះ​គឺ​ពេល​ការ​លេង​របស់​ Man City បាន​ប្រកួត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ផ្លាស់​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រកួត​ UCL ខ្ញុំ​មិន​ចង់​បោះបង់​ចោល​ការ​ខិត​ខំ​របស់​យើង​នៅ​ទី​នេះ​ “។ Man City បាន​ឈ្នះ​ពាន​ UEFA Champions Leaegue ជា​លើក​ដំបូង​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣​កន្លង​ទៅ​ននេះ​៕