ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad បានចាប់អារម្មណ៍ និងតាមប្រមាញ់អ្នកចាំទីសញ្ជាតិប្រេស៊ីល Ederson របស់ក្លឹបមេឃខៀវ Manchester City គឺជាគោលដៅផ្ទេរមុនរដូវកាលថ្មីមកដល់ ក្រោយសាមីខ្លួនកំពុងពិចារណាចង់ចែកផ្លូវជាមួយក្លឹបម្ចាស់ជើងឯក Premier League ក្នុងរដូវកាលនេះ។
ជាមួយគ្នានេះ Al Ittihad បានចាប់អារម្មណ៍លើ Ederson អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយពួកគេស្ទាក់ស្ទើរក្នុងការចំណាយលើសពីការផ្តល់ជូន ២៥លានផោន ដល់អ្នកចាំទីវ័យ ៣០ឆ្នាំ ខណៈដែលកុងត្រាជាមួយ Man City មានសុពលភាពដល់ឆ្នាំ ២០២៦។
ទន្ទឹមនឹងនេះដែរ Al Nassr ក៏កំពុងចាប់អារម្មណ៍ផងដែរ ខណៈដែលពួកគេសម្លឹងរកការជំនួស David Ospina ដែលនឹងជិតផុតកុងត្រានៅខែមិថុនាខាងមុខនេះ៕