ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវចំណាយកញ្ចប់សាច់ប្រាក់ប្រមាណ ១៨០លានផោន ប្រសិនចង់ចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Alexander Isak របស់ក្លឹបសារិកាព្រៃ Newcastle United
គួរកត់សម្គាល់ថា Arsenal កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមពាន Premier League ពីក្រុម Man City នារដូវកាលនេះ។ ដោយឡែក កីឡាករវ័យ ២៤ឆ្នាំ រូបនេះកំពុងស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ជាមួយ Newcastle United ហើយក៏មានមតិជាច្រើនលើកឡើងថា តម្លៃដ៏ធំសម្បើម ធ្វើឲ្យ Arsenal ពិចារណាឡើងវិញ ព្រោះសមត្ថភាព Isak នៅមានកម្រិត មិនសមាមាត្រគ្នានោះឡើយ បើធៀបនឹងខ្សែប្រយុទ្ធក្មេងៗដែលមានតម្លៃខ្លួនប្រហាក់ប្រហែលនេះ៕